backup og meta

ស្ត្រីពពោះនៅវ័យចាស់ឬក្មេងពេក អាចប្រឈមនឹងបញ្ហាច្រើន ទាំងម្ដាយនិងគភ៌

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 09, 2020

    ស្ត្រីពពោះនៅវ័យចាស់ឬក្មេងពេក អាចប្រឈមនឹងបញ្ហាច្រើន ទាំងម្ដាយនិងគភ៌

    ការ​មាន​ផ្ទៃ​ពោះ​គឺ​ជា​រឿង​ល្អ​មួយ​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​មនុស្ស​ស្រី​ស្ទើរ​តែ​គ្រប់​រូប ក៏​ប៉ុន្តែ​វា​ផ្ដល់​ភាព​ពិបាក​ច្រើន​យ៉ាង​ទៅ​លើ​សុខភាព​ស្ត្រី ហើយ​បើ​ម៉ាក់ៗ​ពពោះ​នៅ​ក្នុង​វ័យ​ចាស់​ពេក ឬ​មាន​អាយុ​ក្មេង​ពេក អាច​ប៉ះពាល់​ច្រើន​ដល់​ការ​វិវត្ត​សុខភាព​របស់​គភ៌ និង​ផ្ទាល់​ខ្លួន។

    វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​ក្រោម​អាយុ​១៨​ឆ្នាំ ឬ​លើ​៣៥​ឆ្នាំ គឺ​ងាយ​រង​ផល​ប៉ះពាល់​ច្រើន។ “បើ​ស្រីៗ​មាន​កូន​នៅ​អាយុ​១៦ ឬ​១៧​ឆ្នាំ ទោះ​បី​មាន​រដូវ​ដល់​វ័យ​គ្រប់​ការ​ក្ដី​ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ក្នុង​ការ​ពពោះ។ ចំពោះ ម៉ាក់ៗ​ដែល​ពពោះ​ក្នុង​វ័យ​ចាស់​ហើយ​នោះ​អាច​លេច​ចេញ​ជា​ចង្កោម​សញ្ញា​គ្រោះ​ថ្នាក់​ច្រើន​ទៀត”។

    ការ​ដែល​ពពោះ​នៅ​ក្នុង​វ័យ​ទាំង​ពីរ​នេះ គឺក្រោម​អាយុ​១៨​ឆ្នាំ និង​លើ​អាយុ​៣៥​ឆ្នាំ​អាច​ប៉ះពាល់​ដល់​ការ​ពពោះ និង​ការ​លូត​លាស់​របស់​ទារក​បាន​ដូច​ជា៖

    ចំពោះម៉ាក់ៗវ័យចំណាស់៖

    – អាច​កើត​ជំងឺ​លើស​ឈាម

    – ជំងឺបម្រុងក្រឡាភ្លើង

    – កើតទឹកនោមផ្អែមអំឡុងពេលពពោះ

    ចំពោះ​ម៉ាក់ៗ​វ័យ​ក្មេង​ពេក៖

    – ពិបាក​សម្រាល​

    -​ កើត​ជំងឺ​លើសសម្ពាធ​ឈាម

    – អាច​កើត​ជំងឺ​បាក់ទឹក​ចិត្ត (កើត​អារម្មណ៍​ឯកា)

    – បាត់បង់​គ្រាប់​ឈាម​ក្រហម

    ចំពោះ​ទារក៖

    -​ កូន​កើត​មុន​ខែ

    – កើត​មិន​គ្រប់​គីឡូ

    – កូន​ស្លាប់​ក្នុង​ពោះ

    – កូន​កើត​មក​មិន​ប្រក្រតី

    – ការ​លូត​លាស់​កូន​មិន​ល្អ

    វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ​បន្ត​ថា ដើម្បី​ចៀស​វាង​ផល​ប៉ះពាល់​ដែល​បាន​រៀប​រាប់​ខាង​លើ គឺ​មាន​តែ​ទៅ​តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​ជាមួយ​គ្រូពេទ្យ និង​ធ្វើ​តាម​ការ​ណែនាំ​ឲ្យ​បាន​ដិត​ដល់ ព្យាយាម​ញ៉ាំ​ឲ្យ​បានច្រើន សម្រាក​ឲ្យ​គ្រប់​គ្រាន់ និង​រស់​នៅ​ជាមួយ​របៀប​រស់​នៅ​ដែល​ជួយ​ឲ្យ​មាន​សុខភាព​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម