backup og meta

ម្ដាយមានបញ្ហាទាំងនេះ អាច​ឲ្យ​កូន​ដុះ​លលាដ៍ក្បាល ឬ​ឆ្អឹង​ខ្នង​មិន​ជិត

ម្ដាយមានបញ្ហាទាំងនេះ អាច​ឲ្យ​កូន​ដុះ​លលាដ៍ក្បាល ឬ​ឆ្អឹង​ខ្នង​មិន​ជិត

ម៉ាក់ៗ​ពពោះ​ច្បាស់​ជា​ដឹង​ហើយ​ថា ការ​ថែ​ទាំ​សុខភាព​អំឡុង​ពេល​នេះ​ចាំ​បាច់​សម្រាប់​ឲ្យ​កូន​លូត​លាស់​បាន​ល្អ និង​សុខភាព​ម្ដាយ​ផ្ទាល់​មាន​ភាព​រឹងមាំ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ម្ដាយ​មាន​សុខភាព​មិន​ល្អ ឈឺ​ជំងឺ​នេះ ជំងឺ​នោះ អាច​ប៉ះពាល់​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ ឬ​អាច​ឲ្យ​កូន​លូតលាស់​មិន​គ្រប់​លក្ខណៈ រហូត​អាច​កើត​បញ្ហា​ធ្ងន់ធ្ងរ​ដូច​ជា ដុះ​ឆ្អឹង​ខ្នង ឬ​លលាដ៍ក្បាល​មិន​ជិតក៏ថាបាន។

លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ បាន​ឲ្យ​ដឹង​ថា ករណី​ដែល​កូន​នៅ​ក្នុង​ពោះ ជួប​បញ្ហា​ដុះ​លលាដ៍​ក្បាល​មិន​ជិត អាច​បណ្ដាល​មក​ពី​កត្តា​ច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​ទាក់​ទង​នឹង​បញ្ហា​សុខភាព​របស់​ម្ដាយ​ដែល​សុទ្ធ​តែ​ជា​កត្តា​បង្កើន​ហានិភ័យ​ក្នុង​ការ​កើត​បញ្ហា​នេះ​។

– ម្ដាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១

– ម្ដាយ​មាន​ជំងឺ​ធាត់

– ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន (ថ្នាំ​ប្រកាច់…)

– ម្ដាយ​មាន​កម្ដៅ​ខ្លួន​ខ្ពស់​ខ្លាំង

– ម្ដាយ​រស់​នៅ​ក្នុង​បរិយាកាស​មិន​ល្អ (ខ្យល់​ពុល…)

– កត្តា​ចំណី​អាហារ​ម្ដាយ​ញ៉ាំ។ល។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា កត្តា​សំខាន់​មួយ​ទៀត​ដែល​អាច​បណ្ដាល​ឲ្យ​កូន​ដុះ​លលាដ៍ក្បាល ឬ​ឆ្អឹង​ខ្នង​មិន​ជិត គឺ​ម្ដាយ​ទទួល​បាន​សារជាតិ អាស៊ីដហ្វូលិក ឬវីតាមីន B9 មិន​បាន​គ្រប់​គ្រាន់ ទើប​ធ្វើ​ឲ្យ​កូន​ប្រឈម​នឹង​បញ្ហា​នេះ។ លោក​បញ្ជាក់​ថា គភ៌​ដែល​ជួប​បញ្ហា​នេះ ៨០% គឺ​ស្លាប់​ក្រោយ​សម្រាល​រួច ហើយ​បើ​ទោះ​បី​ជា​មិន​ស្លាប់​ក៏​មិន​អាច​ចិញ្ចឹម​ឲ្យ​ធំ​បាន​ដែរ។

លោក​ថា ករណី​គភ៌​ដុះ​លលាដ៍​ក្បាល​មិន​ជិត ​គ្មាន​វិធី​ព្យាបាល​ណា​អាច​ធ្វើ​ឲ្យ​ក្បាល​កូន​ជិត​បាន​ធម្មតា​វិញ​បាន​ទេ ហើយ​នៅ​មិន​ទាន់​មាន​ការ​ណែ​នាំ​ច្បាស់​ថា​ ធ្វើ​បែប​ណា​ទើប​អាច​បង្ការ​ឲ្យ​ចៀស​ផុត​ពី​បញ្ហា​នេះ​ដែរ។ ប៉ុន្តែ CDC​ អាមេរិក បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ពពោះ ត្រូវ​ទទួល​បាន​សារធាតុ អាស៊ីដហ្វូលិកឲ្យ​បាន​គ្រប់​គ្រាន់ (៤០០មីក្រូក្រាម/ថ្ងៃ) ហើយ​គួរ​តាម​ដាន​សុខភាព​ទាំង​ម្ដាយ និង​កូន​ឲ្យ​បាន​ដិត​ដល់ ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ត្រឹម​ត្រូវ ដើម្បី​ផ្ដល់ឲ្យការពពោះមានភាពរលូន គ្មានបញ្ហាណាមួយកើតឡើង។​​

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/07/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្រុនក្តៅពេលពពោះ មិន​មែនធម្មតា​ដូចម៉ាក់ៗ​គិត​ទេ ត្រូវ​ប្រយ័ត្ន​ផង !

ពពោះ​កើត​ទឹកនោមផ្អែម បើ​ម៉ាក់ៗ​ធ្វើ​បែប​នេះ​ជាតិ​ស្ករ​មិន​ចុះ ទើប​ប្រើ​អាំងស៊ុយលីន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម