ក្នុងអំឡុងពេលមានផ្ទៃពោះ បើមិនប្រយ័ត្នទេនោះ ម៉ាក់ៗអាចប្រឈមនឹងហានិភ័យខ្ពស់ដល់ខ្លួន និងគភ៌នៅក្នុងផ្ទៃដែរ។ ស្ត្រីពពោះខ្លះ ជួបបញ្ហារបើកសុកដែលគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃខ្លាំង រហូតអាចស្លាប់ក្នុងពោះបាន។
បើតាមមន្ទីរពេទ្យកាល់ម៉ែត ឲ្យដឹងថា ការរបើកសុកជាការរបើកផ្នែកណាមួយរបស់សុក ដែលធម្មតានៅជាប់នឹងស្បូន ហើយដែលបណ្ដាលឲ្យមានកំណកដុំឈាមមិនធម្មតានៅចន្លោះសុកកូន និងស្បូន។ ពេលខ្លះ ការរបើកសុកមិនដឹងមូលហេតុច្បាស់លាស់ទេ ប៉ុន្តែមានកត្តាមួយចំនួនដែលអាចធ្វើឲ្យរបើកសុកកូនបានមាន៖
– ការបុកប៉ះទង្គិចទៅលើស្ត្រី
– ការឡើងសម្ពាធឈាមខ្លាំង
– មានជំងឺបម្រុងក្រឡាភ្លើង
– មានទឹកភ្លោះច្រើន
– ស្ត្រីអាយុច្រើនមានកូន
– មានកូនក្នុងពោះច្រើន (កូនភ្លោះ)
– ការចោះទឹកភ្លោះ
– ជំងឺទឹកនោមផ្អែម
– ស្ត្រីមានបញ្ហាកំណកឈាម។
ការរបើកសុកកូននេះ ធ្វើឲ្យមានការថយចុះសារធាតុចិញ្ចឹមពីម្ដាយទៅកូន ដែលជាហេតុធ្វើឲ្យគភ៌អាចស្លាប់នៅក្នុងពោះម្ដាយបាន។ លើសពីនេះ ម៉ាក់ៗពពោះ និងគភ៌ក៏អាចប្រឈមនឹងផលវិបាកច្រើនដែរដូចជា បាត់បង់ឈាមច្រើន មានបញ្ហាកំណកឈាម ឬត្រូវប្រឈមនឹងការវះកាត់បន្ទាន់ ចំពោះម្ដាយ និងចំពោះកូនក្នុងពោះវិញប្រឈមនឹង ខ្វះអុកស៊ីសែន កូនខ្សោយ ឬកូនអាចក្នុងពោះបាន។
មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់ថា ការពិនិត្យផ្ទៃពោះឲ្យបានដិតដល់ រួមជាមួយការធ្វើអេកូសាស្ត្រ អាចឲ្យក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ឬសង្ស័យពីការរបើកសុកកូនមុនសម្រាលនេះ ហើយអាចធ្វើការសង្គ្រោះបន្ទាន់ជួយដល់ម្ដាយ និងកូនក្នុងផ្ទៃថែមទៀតផង។
[embed-health-tool-pregnancy-weight-gain]