backup og meta

កើតតាមធម្មជាតិ កូនអាចនឹងជាប់ស្មាដោយសារកត្តាទាំងនេះ

កើតតាមធម្មជាតិ កូនអាចនឹងជាប់ស្មាដោយសារកត្តាទាំងនេះ

ការ​សម្រាល​តាម​ផ្លូវ​ក្រោម​ត្បិត​ល្អ​ចំពោះ​ម្ដាយ និង​ទារក តែ​ក៏​មាន​ផល​ប៉ះពាល់ ហើយ​បង្ក​គ្រោះថ្នាក់ ឬ​ការ​លំបាក​មួយ​ចំនួន​ដែរ ក្នុង​នោះ​កូន​ជាប់​ស្មា គឺជា​បញ្ហា​អាច​ជួប។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី នឹង​បកស្រាយ មូលហេតុ និង​ប្រភេទ​នៃ​ការ​ជាប់​ស្មា​របស់​ទារក​ពេល​កំពុង​សម្រាល។

លោក​បានឲ្យដឹងថា អំឡុង​ពេល​សម្រាល​តាម​ធម្មជាតិ កើតឡើងព្រោះស្មា​របស់​ទារក​ជាប់​គាំង​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​របស់​ម្ដាយ បើទោះបី​ជា​ក្បាល​ចេញ​មក​ហើយក៏​ដោយ។ តែ​វា​ជា​ករណី​កម្រ​ជួប ប៉ុន្តែ​វា​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​នៃ​ការ​សម្រាល​កូន​របៀប​នេះ គឺ​ចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគម​ផ្នែក​សម្ភព​ជាក់លាក់ ដើម្បី​កូន​កើត​មក​គ្មាន​គ្រោះថ្នាក់។

១- មូលហេតុ​នាំឲ្យ​ជាប់​ស្មា

មាន ២ ប្រភេទ​សំខាន់​ៗ​គឺ កត្តា​មក​ពី​ស្បូន​ម្តាយមាន​បញ្ហា (ការ​កន្ត្រាក់​ស្បូន​មិន​ធម្មតា បញ្ហា​មាត់​ស្បូន​បើក​មិន​បាន​ល្អ សុក​ពាំង​មាត់ស្បូន ឆ្អឹង​អាង​ត្រគាក​ខូច​ទ្រង់ទ្រាយ ឬ​តូច​ចង្អៀត​ពេក… ) ចំណែក​កត្តា​មួយ​ទៀត​មកពី​ទារក (គភ៌​ធំ​ពេក ការ​បង្ហាញ​ទម្រង់​កូន​មាន​ភាព​មិន​ប្រក្រតី ស្មា​កូន​ធំ​ពេក)។

២- ប្រភេទ​នៃ​ការ​ជាប់​ស្មា​មាន ២ ប្រភេទ

ទារក​ជាប់​ស្មា​មិន​ជាក់លាក់​​ត្រូវ​បាន​គេ​ហៅ​ថា “ការ​លំបាក​ស្មា” វា​មាន​អត្រា ៤-៥ នាក់​ក្នុង ១.០០០ ករណី។ ទីតាំង​​ស្មា​ក្រោយ​របស់​ទារក​អាចទើស​នឹង​ឆ្អឹង​ថ្ងាស​អាង​ត្រគាក​ម្ដាយ។ ជាប់​ស្មា​ពិត​ប្រាកដ វា​ជា​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត មាន ១ ​ក្នុង ៤.០០០ ករណី និង​ការ​សម្រាល​កូន ១ ដង​ក្នុង ៥.០០០ ករណី ហើយ​ត្រូវ​បាន​កំណត់​ដោយ​អវត្ដមាន​ទាំងស្រុង​នៃ​ការ​លូន​ចូល​របស់​ស្មា​ទារក​នៅ​ក្នុង​អាង​ត្រគាក​ម្ដាយ។

៣- ធ្វើ​ដូចម្ដេច ដើម្បី​សម្រាល​កូន​ជាប់​ស្មា​បាន?

គ្រូពេទ្យ​ត្រូវ​ចាប់​តាំង​ពី​ក្បាល​របស់​ទារក​ចេញ​មក​ពី​ទ្វារមាស អន្តរាគមផ្នែក​សម្ភព​ជាច្រើន​ប្រភេទ​ត្រូវ​បាន​ជ្រើសរើស និង​មាន​ជម្រើស​ទៅ​តាម​ស្ថានភាព។ អន្តរាគម ២ ប្រភេទ​នេះ​ពេញ​និយម​បំផុត៖

– អន្តរាគមតាម​លោក​ម៉ាក់រ៉ូបឺត ត្រូវ​បាន​អនុវត្ត​ក្នុង​ករណី​ជាប់​ស្មា​មិន​ជាក់​លាក់

– អន្តរាគមតាម​លោក​ហ្សាកឺមីញ៉េ ត្រូវ​បាន​ប្រើ​ពេល​ទារក​ជាប់​ស្មា​ពិតប្រាកដ ឬ​ក្នុង​ករណី​ដែល​បរាជ័យ​នៃ​ការ​ធ្វើ​តាម​លោក​ម៉ាក់រ៉ូបឺត។

៤-​កត្តា​​ប្រឈម​មុខ​នឹង​សម្រាល​ជាប់​ស្មា​មាន​អ្វី​ខ្លះ?

ប្រសិនបើ​កូន​ជាប់​ស្មា​ពិតប្រាកដ គឺជា​រឿង​ដ៏​លំបាក​ក្នុង​ពេល​សម្រាល​កូន ហើយ​គ្រូពេទ្យ​បាន​កំណត់​យ៉ាង​ច្បាស់​នូវ​កត្តា​ហានិភ័យ​មួយ​ចំនួន​ដូចជា ទារក​ថ្លោស​ពេក​ធំ​ជាង ៤ គីឡូ កូន​ចាស់​ខែ ម្ដាយ​ឡើង​ទម្ងន់​ច្រើន​ពេល​ពពោះ។

៥- ផលវិបាក​នៃ​ការ​សម្រាល​កូន​ជាប់​ស្មា​មាន​អ្វី​ខ្លះ?

ប្រឈម​នឹង​ហានិភ័យ​បាក់​ឆ្អឹង​ដង​កាំបិត បាក់​ឆ្អឹង​ដើម​ដៃ (តែ​កម្រ​មាន​ណាស់) មាន​ជំងឺ​ដាច់​សរសៃ​ប្រសាទ​នៃ​ខួរ​ឆ្អឹង​ផង​ដែរ។ មាន​ខ្វិន​ដៃ ១.០០០ ករណី​ក្នុង​មួយ​ឆ្នាំ​ៗ ដោយសារ​ការ​ខូច​ខាត​សរសៃ​ប្រសាទ​របស់​ខួរ​ឆ្អឹង​ខ្នង។ ក្នុង​នោះ ៣ ភាគ ៤ ​ជា​ឡើង​វិញ​ជាមួយ​នឹង​ការ​ស្តា​នីតិសម្បទា ប៉ុន្តែ​ត្រីមាស​ចុង​ក្រោយ​ត្រូវតែ​ធ្វើ​ការ​វះកាត់។ ជា​សំណាង​ល្អ​ការ​ស្លាប់​របស់​ទារក​មក​ពី​ខ្សោយ​ខ្វះ​អុកស៊ីសែន ដែល​បណ្ដាល​មកពី​ការ​សម្រាល​ជាប់​ស្មា​មាន​តិចតួច​បំផុត (ពី ៤-១២ ក្នុង ១.០០០ នៃ​ការ​សម្រាល​ជាប់​ស្មា)។ ចំណែក​ផល​​វិបាក​របស់​ម្ដាយ​ក៏​មាន​ផង​ដែរ ជាពិសេស​ដាច់ រហែក​មាត់ស្បូន ទ្វារមាស​ហូរ​ឈាម​ពេល​ទម្លាក់​សុក និង​បង្ក​រោគ​ជាដើម។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/08/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វះកាត់សម្រាលកូនមានផលវិបាកច្រើនទាំងអំឡុង និងក្រោយសម្រាល

បញ្ហាចម្បងទាំងនេះហើយ ធ្វើឲ្យស្ត្រីសម្រាលកូនរួចមានបញ្ហាសុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម