backup og meta

ក្រៅពីញ៉ាំ គេងឆ្អែត ម៉ាក់ៗពពោះមានទម្លាប់ ៤ យ៉ាងនេះធានាបានសុខភាពល្អ ទំនាក់ទំនងប្តីប្រពន្ធស្អិតរមួត

ក្រៅពីញ៉ាំ គេងឆ្អែត ម៉ាក់ៗពពោះមានទម្លាប់ ៤ យ៉ាងនេះធានាបានសុខភាពល្អ ទំនាក់ទំនងប្តីប្រពន្ធស្អិតរមួត

យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា ម៉ាក់ៗ​ពពោះ​គ្រប់​រូប​ត្រូវ​​មាន​ការ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​បំផុត​នៅ​ក្នុង​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ទៅ​លើ​សុខភាព​អំឡុង​ពេល​ពពោះ។

លើស​ពី​ការ​ញ៉ាំ​ឆ្អែត គេង​គ្រប់​គ្រាន់ និង​ការ​ពិនិត្យ​សុខភាព​ទៀង​ទាត់ ម៉ាក់ៗ​ក៏​ត្រូវ​ធ្វើ​អ្វី​ដទៃ​ទៀត ដើម្បី​សុខភាព​ដែរ។ ដូច​នេះ​ហើយ លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ទាំង​អស់​ដឹង​ពី​ទម្លាប់ ​៤​យ៉ាង ​ខាង​ក្រោម​ដែល​ជួយ​ឲ្យ​ពពោះ​ទៅ​ដោយ​រលូន​។

១. មិន​តម​ធ្វើ​សកម្មភាព

ម៉ាក់ៗ គួរ​ធ្វើ​សកម្មភាព​អ្វី​ក៏​បាន​ឲ្យ​តែ​អាច​គ្រប់​គ្រងសុវត្ថិភាព ដូច​ជា ហាត់​ប្រាណ ធ្វើ​កិច្ចការ​ផ្ទះ។ល។ ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​តែ​ស្រស់​ស្រាយ មាំ​ទាំ តុប​តែង​ខ្លួន ព្រោះ​មាន​ស្ត្រី​ពពោះ​ខ្លះ លែង​យក​ចិត្ត​ទុក​ដាក់​សម្រស់ និង​ការ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​។

២. ផឹក​ពពួក​វីតាមីន​ជំនួយ​រាល់ថ្ងៃ

ពពួក​វីតាមីន​ពិត​ជា​មាន​ប្រយោជន៍ ប្រសិន​បើ​ម៉ាក់​ញ៉ាំ​អាហារ​មិន​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​វីតាមីន។ ការ​ផឹក​ពពួក​វីតាមីន​អាច​ជួយ​ឲ្យ​សុខភាព​ម្ដាយ និង​ទារក​ល្អ​រឹងមាំ​ជាង​មុន។

៣. ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ត្រឹម​ត្រូវ

ពេល​ពពោះ​ម៉ាក់ៗ​ងាយ​នឹង​មាន​ជំងឺ​រលាក​ជើង​ធ្មេញ។ ជំងឺ​រលាក​ជើង​ធ្មេញ ពិត​ជា​អាច​បង្ក​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ ដូច្នេះ​ម៉ាក់ៗ​ពពោះ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ឲ្យ​ត្រឹម​ត្រូវ និង​បាន​ធ្មេញ​មើល​ទៅ​ស្អាត​ផង។

៤.មិន​ត្រូវ​តម​ការ​រួម​ភេទ

មាន​តែ​ករណី​ខ្លះ​ប៉ុណ្ណោះ​ដែល​តម​មិន​ឲ្យ​រួម​ភេទ​អំឡុង​មាន​ផ្ទៃ​ពោះ​ដូចជា សុក​ពាំង​មាត់​ស្បូន​មាន​ការ​ហូរ​ឈាម កំពុង​មាន​សញ្ញា​គំរាម​កើត​មិន​គ្រប់​ខែ ជាដើម។ ក្រៅ​ពី​នេះ ស្ត្រី​ពពោះ​នៅ​តែ​អាច​រក្សា​ការ​រួម​ភេទ​បាន​ធម្មតា។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

កូនបញ្ជ្រាសក៏អាចកើតធម្មជាតិបាន តែម៉ាក់ៗត្រូវមានលក្ខខណ្ឌទាំងនេះ

ហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម