backup og meta

ម៉ាក់ៗដឹងអត់ ពេលអេកូទាំង៥លើក គ្រូពេទ្យពិនិត្យសុខភាពគភ៌លើបញ្ហាអ្វីខ្លះ?

ម៉ាក់ៗដឹងអត់ ពេលអេកូទាំង៥លើក គ្រូពេទ្យពិនិត្យសុខភាពគភ៌លើបញ្ហាអ្វីខ្លះ?

ការ​ឆ្លុះ​មើល​អេកូ អំឡុង​ពេល​ពពោះ​ជា​វិធី​សាស្ត្រ​មាន​ប្រសិទ្ធភាព​មួយ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​សុខភាព​អា​អូន​ក្នុង​ផ្ទៃ​បាន​ច្បាស់​ថា កូន​លូតលាស់​ប្រក្រតី​ឬ​ក៏​អត់។ ចុះ​ពេល​ទៅ​ពិនិត្យ​អេកូ​មួយ​លើកៗ​នោះ យើង​ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ?

ស្ត្រី​ពពោះ​ត្រូវ​ពិនិត្យ​អេកូ​ឲ្យ​បាន​៥ដង ទៅ​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ ប៉ុន្តែក្នុង​ករណី​ណា​មួយ​មិន​ធម្មតា ម៉ាក់ៗ​ត្រូវ​ពិនិត្យ​បន្ថែម​ទៀត​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង។ ការ​ឆ្លុះ​អេកូ មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​ដល់​កូន​ក្នុង​ផ្ទៃ និង​ម៉ាក់​ៗ ទោះ​បី​ម៉ាក់ៗ​ឆ្លុះ​មើល​ច្រើន​ដង​ក៏​ដោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទ​វិសាល ឯកទេស​សម្ភព និង​រោគ​ស្ត្រី។

ម៉ាក់ៗ​ត្រូវ​ដឹង​ថា ការ​ពិនិត្យ​អេកូសាស្ត្រ​ឲ្យ​បាន​៥ដង​នេះ មាន​សារៈសំខាន់​ទៅ​តាម​អាយុ និង​ការ​វិវត្ត​របស់​អា​អូន​ក្នុង​ផ្ទៃ​ដូច៖

លើក​ទី១ (នៅ​ពេល​បាត់​រដូវ)

– តើ​កូន​ស្ថិត​នៅ​ក្នុង ឬ​ក្រៅ​ស្បូន

– ទារក​កំពុង​វិវត្ត ឬ​ឈប់​វិវត្ត

លើក​ទី​២ (១២-១៥សប្ដាហ៍)

– កូន​តែ​មួយ ឬ​ភ្លោះ

– ដើម្បី​កំណត់​ថ្ងៃ​បង្ក​កំណើត និង​ថ្ងៃ​គ្រប់​ខែ

– វាស់​កម្រាស់​កញ្ចឹង​ក​កូន និង​ពិនិត្យ trisomie 21

– ភាព​មិន​ប្រក្រតី​របស់​ទារក

– សន្ទះ​ទ្រូង​ចំហ

– ពោះ​វៀន​ចេញ​ក្រៅ

– ទារក​អត់​លលាដ៍​ក្បាល

-​ តើ​ជា​កូន​ពង ឬ​កូន​ធម្មតា

លើក​ទី៣ (២៣-២សប្ដាហ៍)

ជា​អំឡុង​ពេល​ដែល​អេកូសាស្ត្រ​មើល​លម្អិត នូវ​គ្រប់​សរីរាង្គ​របស់​ទារក៖

– ខួរក្បាល (មាន​ទឹក​ក្នុង​ខួរ​ក្បាល…)

– មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក ក្រអូមមាត់ (មាត់ឆែប…)

– បេះដូង (បេះដូង​ប្រហោង…)

– សរីរាង្គ​ខាង​ក្នុង​អា​អូន​ពេញ​លក្ខណៈ (សួត ពោះ​វៀន ថ្លើម…)

-​ ឆ្អឹង​ខ្នង សន្ទះ​ទ្រូង

– អវយវៈ (លើស ឬ​ខ្វះ)

លើក​ទី៤ (៣៣-៣៥​សប្ដាហ៍)

– ការ​លូត​លាស់ និង​សុខភាព​ទារក

– ទម្រង់ និងទម្ងន់​កូន

– ទីតាំង​សុក

– បរិមាណ​ទឹក​ភ្លោះ

– បញ្ហា​ផ្សេងៗ​ទៀត​ដែល​អាច​កើត​លើ​ទារក

លើក​ទី៥ (ដល់​ថ្ងៃ​កំណត់​សម្រាល​ហើយ មិន​ឈឺពោះ​សម្រាល)

– តាម​ដាន​សុខភាព​កូន (កូន​ខ្សោយ។ល។)

– តាម​ដាន​ទឹក​ភ្លោះ (អស់​ទឹក​ភ្លោះ ទឹក​ភ្លោះ​តិច ឬ​ច្រើន​ពេក។ល។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាគួរដឹង ការឆ្លុះអេកូមើលជំងឺបេះដូងពីកំណើតកូនមានប្រយោជន៍ប៉ុនណា?

ម៉ាក់ៗគួរដឹង នេះជា​ដំណាក់កាលឆ្លុះអេកូ និង​ភាពសំខាន់​​នៃដំណាក់កាលនីមួយៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម