backup og meta

ម៉ាក់ៗបែកស្រោមទឹកភ្លោះមិនឈឺពោះ កូនកើតមកអាចមានបញ្ហាទាំងនេះ

ម៉ាក់ៗបែកស្រោមទឹកភ្លោះមិនឈឺពោះ កូនកើតមកអាចមានបញ្ហាទាំងនេះ

ស្ថានភាព​ដែល​ម៉ាក់​ៗ​បែក​ទឹកភ្លោះ​ទាំង​មិន​ទាន់​ឈឺ​ពោះ មិនអាច​ចាត់​ទុក​ថា​ជា​រឿងប្រក្រតី​ឡើយ ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ទើប​គ្មាន​បញ្ហា​សម្រាប់​កូន និង​យើង។

វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​ដំណើរ​ការ​សម្រាល​កូន គឺ​ត្រូវ​ឆ្លងកាត់​ការ​ឈឺពោះ​ជាមុន​សិន ទើប​បែក​ទឹក​ភ្លោះ​តាម​ក្រោយ។ តែ​សម្រាប់​ករណី​ខ្លះ​ឈឺពោះ​យូរ​ខ្លាំង​ពេក ដោយ​មិន​ទាន់​បែក​ទឹក​ភ្លោះ នោះ​គ្រូពេទ្យ​អាច​ជ្រើសរើស​ការ​ចោះ​ទឹក​ភ្លោះដែរ ដើម្បី​ឲ្យ​ដំណើរ​ការ​សម្រាល​កូន​ចាប់ផ្ដើម​កើត​ឡើង។

លោក​បន្ត​ទៀត​ថា ការ​បែក​ស្រោម​ទឹកភ្លោះ​មិន​ឈឺពោះ អាចកើតមានគ្រប់ពេលតាំង​អាយុ​គភ៌​​គ្រប់​ខែ ៣៧ សប្ដាហ៍ ឬ​មិន​គ្រប់​ខែ​ក្រោម ៣៧ សប្ដាហ៍។ ចំណែកមូលហេតុ​នាំឲ្យ​បែក​ស្រោម​ទឹក​ភ្លោះ​ទាំង​មិន​ទាន់​ឈឺពោះ​​មកពី ការ​រលាក​ស្រោម​ទឹកភ្លោះ​បណ្ដាលមកពីមេរោគ​នៅទ្វារមាស​ឆ្លង​កាត់​ស្រោម​ទឹកភ្លោះ ហើយ​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ក្ដៅ​ខ្លួន និង​បង្ក​រោគ​ដល់​ទារក ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​កូន​លោត​ញាប់។

វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​រូប​នោះ​បន្ថែម​ទៀត​ថា ចំពោះ​ផល​វិបាក​ចំពោះ​កូន​មិន​គ្រប់​ខែ ហើយ​បែក​ស្រោម​ទឹកភ្លោះ​យូរ​ពេក​មិន​បាន​មក​រក​ការ​ព្យាបាល​អាច​មាន​បញ្ហា​ពីរ​ធំ​ៗ៖

  • ជំងឺ​សួត​ដែល​ទារក​មិន​គ្រប់​ខែ​តែង​ជួប​ប្រទះ​ក្រោម​អាយុ​គភ៌​ក្រោម ៣៤ សប្ដាហ៍
  • ជំងឺ​រលាក​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​បណ្ដាល​មកពី​ការ​បង្ក​រោគ

ការ​បង្ក​រោគ​ដល់​ទារក​ដែល​បែក​ស្រោម​ទឹកភ្លោះ​យូរ​ដែល​មាន​សញ្ញា​សំខាន់​ៗ​ដូចជា៖

  • ទឹកភ្លោះ​ពណ៌​បៃតង​ខាប់ និង​ក្លិន​មិន​ល្អ
  • ចង្វាក់​បេះដូង​ទារក​ខ្សោយ (SFA) ឬ​កូន​មិន​សូវ​កម្រើក
  • កូន​មាន​ក្ដៅ​ខ្លួន ក្រោយ​សម្រាល​រួច

ចំពោះ​ទង​សុក​អាច​ធ្លាក់​គៀប​ជាប់​ខាង​មុខ​មាត់​ស្បូន ក្រោយ​ពី​បែក​ទឹកភ្លោះ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក​ភ្លាម​ៗ​ដោយ​សុក​មិន​អាច​បញ្ជូន​ចរន្ត​ឈាម​ទៅ​កូន​បាន​ដែល​មាន​ជា​ញឹកញាប់​ចំពោះ​កូន​បញ្ច្រាស កូន​ទទឹង​ពោះ និង​ម៉ាក់​មាន​ទឹកភ្លោះ​ច្រើន។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉េចបានទឹកភ្លោះច្រើន មានគ្រោះថ្នាក់ទៅវិញ?

ហេតុអីរីងទឹកភ្លោះ អាចឲ្យកូនស្លាប់ក្នុងពោះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម