ស្ថានភាពដែលម៉ាក់ៗបែកទឹកភ្លោះទាំងមិនទាន់ឈឺពោះ មិនអាចចាត់ទុកថាជារឿងប្រក្រតីឡើយ ត្រូវតែយកចិត្តទុកដាក់ទើបគ្មានបញ្ហាសម្រាប់កូន និងយើង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្ថានភាពដែលម៉ាក់ៗបែកទឹកភ្លោះទាំងមិនទាន់ឈឺពោះ មិនអាចចាត់ទុកថាជារឿងប្រក្រតីឡើយ ត្រូវតែយកចិត្តទុកដាក់ទើបគ្មានបញ្ហាសម្រាប់កូន និងយើង។
វេជ្ជបណ្ឌិត ច័ន្ទ រស្មី បានឲ្យដឹងថា ជាទូទៅដំណើរការសម្រាលកូន គឺត្រូវឆ្លងកាត់ការឈឺពោះជាមុនសិន ទើបបែកទឹកភ្លោះតាមក្រោយ។ តែសម្រាប់ករណីខ្លះឈឺពោះយូរខ្លាំងពេក ដោយមិនទាន់បែកទឹកភ្លោះ នោះគ្រូពេទ្យអាចជ្រើសរើសការចោះទឹកភ្លោះដែរ ដើម្បីឲ្យដំណើរការសម្រាលកូនចាប់ផ្ដើមកើតឡើង។
លោកបន្តទៀតថា ការបែកស្រោមទឹកភ្លោះមិនឈឺពោះ អាចកើតមានគ្រប់ពេលតាំងអាយុគភ៌គ្រប់ខែ ៣៧ សប្ដាហ៍ ឬមិនគ្រប់ខែក្រោម ៣៧ សប្ដាហ៍។ ចំណែកមូលហេតុនាំឲ្យបែកស្រោមទឹកភ្លោះទាំងមិនទាន់ឈឺពោះមកពី ការរលាកស្រោមទឹកភ្លោះបណ្ដាលមកពីមេរោគនៅទ្វារមាសឆ្លងកាត់ស្រោមទឹកភ្លោះ ហើយអាចបណ្ដាលឲ្យស្ត្រីក្ដៅខ្លួន និងបង្ករោគដល់ទារក ធ្វើឲ្យចង្វាក់បេះដូងកូនលោតញាប់។
វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រីរូបនោះបន្ថែមទៀតថា ចំពោះផលវិបាកចំពោះកូនមិនគ្រប់ខែ ហើយបែកស្រោមទឹកភ្លោះយូរពេកមិនបានមករកការព្យាបាលអាចមានបញ្ហាពីរធំៗ៖
ចំពោះទងសុកអាចធ្លាក់គៀបជាប់ខាងមុខមាត់ស្បូន ក្រោយពីបែកទឹកភ្លោះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ទារកភ្លាមៗដោយសុកមិនអាចបញ្ជូនចរន្តឈាមទៅកូនបានដែលមានជាញឹកញាប់ចំពោះកូនបញ្ច្រាស កូនទទឹងពោះ និងម៉ាក់មានទឹកភ្លោះច្រើន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕