backup og meta

៤ មូលហេតុធំៗ បណ្ដាលឲ្យស្ត្រីស្លាប់ពេលពពោះ និងសម្រាលកូន

៤ មូលហេតុធំៗ បណ្ដាលឲ្យស្ត្រីស្លាប់ពេលពពោះ និងសម្រាលកូន

អំឡុង​ពពោះ និង​សម្រាលកូន ជា​ពេល​គ្រោះថ្នាក់​បំផុត  ស្រ្តី​ជា​ម្តាយ​អាច​នឹង​ជួប​ហានិភ័យ​ផ្សេងៗ ឈាន​ដល់ស្លាប់។ ភាគច្រើន​នៃ​ការ​​ស្លាប់​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន​ទាំង​នេះ កើត​ឡើង​នៅ​ក្នុង​សហគមន៍​ក្រីក្រ តំបន់​ដាច់​ស្រយាល​ដូច​ជា​ទី​ជន​បទ​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ម៉ាក់​ៗ​ពពោះ​ភាគច្រើន​មាន​សុខភាព​ល្អ និង​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន​ក៏​ពិត​មែន ប៉ុន្តែ ស្រ្តី​ពពោះ​មួយ​ចំនួន​តូច នៅ​តែ​ប្រឈម​គ្រោះ​ថ្នាក់​នឹង​ការ​ស្លាប់​ជុំ​វិញ​បញ្ហា​មាន​ផ្ទៃ​ពោះ និង​ការ​សម្រាល​កូន​នេះ។

មូល​ហេតុ​ផ្ទាល់​ភាគច្រើន​នៃ​កា​ស្លាប់​​ពេល​ពពោះ និង​ពេល​សម្រាល

១. កា​ធ្លាក់​ឈាម​ច្រើន​ពេក

២. ការ​ឆ្លង​រោគ

៣. សម្ពាធ​ឈាម​ខ្ពស់ (ក្រឡាភ្លើង)

៤. ​ការ​ឈឺ​ពោះ​សម្រាល​អូស​បន្លាយ​យូរ

ចំពោះ​ករណី​កា​ឈឺ​ពោះ​សម្រាល​កូន​អូស​បន្លាយ​យូរ កើត​ឡើង​នៅ​ពេល​ដែល​ទារក​ស្ថិត​ក្នុង​ទីតាំង​ទទឹង​ខ្លួន​នៅ​ក្នុង​ស្បូន ឬ​ទម្រង់​ពិបាក​ដទៃ​ផ្សេង​ៗ​ទៀត ដែល​ទារក​មិន​អាច​ឆ្លង​កាត់​អាង​ត្រគាក​របស់​ម្ដាយ​បាន។

វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​បន្ថែម​ថា ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល និង​ពេល​សម្រាល ​ស្ត្រី​ដែល​មាន​សញ្ញា​គ្រោះ​ថ្នាក់​ក្នុង​ពេល​ឈឺ​ពោះ​សម្រាល​ត្រូវ​ការ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុង​រយៈ​ពេល​ក្រោម ២ម៉ោង បើ​មិន​ដូច្នោះ​ទេ ម៉ាក់​ៗ និង​ទារក​អាច​នឹង​ស្លាប់។​

ស្លាប់ពេលពពោះ និងសម្រាល

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ

សម្រាលកូនដោយវះកាត់ ម៉ាក់ៗអាចសម្រាលកូននៅសប្តាហ៍ ៣៧-៣៨ បានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម