backup og meta

មក​ដឹង​មូលហេតុសំខាន់ ម៉េច​បាន​មាន​កូន​មិន​នៅ ឬ​ស្លាប់​ក្នុង​ពោះ?

មក​ដឹង​មូលហេតុសំខាន់ ម៉េច​បាន​មាន​កូន​មិន​នៅ ឬ​ស្លាប់​ក្នុង​ពោះ?

អំឡុង​ពពោះ ទារក​ក៏​អាច​ជួប​គ្រោះថ្នាក់​ជាច្រើន ឬ​ធ្ងន់ធ្ងរ​រហូត​អាយុជីវិត។ កត្តា​ដែល​មាន​កូន​ហើយ បាត់​បង់​វិញ​នេះ ជាការ​សោកសង្រេង​ធំ​បំផុត​សម្រាប់​ឪពុកម្ដាយ ដែល​សប្បាយ​អរ ត្រៀម​ខ្លួន​មាន​កូន​ហៅ​ប៉ាម៉ាក់​ទៅ​ហើយ បែរ​ជា​ខកខាន​វិញ។ ជួន​កាល​គ្នា​យើង​ខ្លះ​នៅ​តែ​ឆ្ងល់ ហើយ​រក​ចម្លើយ​ជាក់​លាក់​មិន​បាន ថា​តើ​ហេតុ​អ្វី​បាន​ជា​ម្ដង ជា​ពីរ​ដង កូន​មិន​នៅ។ ទារក​ស្លាប់ ឬ​ឈប់​លូតលាស់​នេះ បែងចែក​ជា ២ផ្នែក គឺ ការ​រលូត​កូន​ដោយ​អចេតនា និង​ការ​ស្លាប់​ក្នុង​ផ្ទៃ។

ជាទូទៅ ​ឱកាស​ដែល​បាត់បង់ (ស្លាប់) ទារក​អាច​កើត​ឡើង មុន​សប្ដាហ៍​ទី​ ២០។  ចំណែក​ឯ​ទារក​ស្លាប់​ក្រោយ​សប្ដាហ៍ ទី២០ វិញ​ហៅ​ថា ការ​ស្លាប់​កូន​ក្នុង​ផ្ទៃ។ ងាក​មក​មើល​មូលហេតុ​ចម្បងៗ ដែល​បណ្ដាល​ឲ្យ​បង់បាត់​​ទារក​ក្នុង​ផ្ទៃ ទាំង​មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ (មិន​រាប់​បញ្ចូល​គ្រោះ​ថ្នាក់​ដោយ​យថាហេតុ និង​ចេតនា​ក្នុង​ការ​ទម្លាក់ ឬ​រំលូត​កូន)៖

−បង្កដោយម្ដាយ៖ កត្តា​អាយុ (ដែល​ពពោះ) និង​ជំងឺ។ ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី ៣៥ឆ្នាំ (ស្បូន​ចាប់​ផ្ដើម​ខ្សោយ ជាង​អ្នក​អាយុ​តិច​ជាង​នេះ) ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា ​ទឹកនោម​ផ្អែម ​លើស​សម្ពាធ​ឈាម បម្រុង​ក្រឡាភ្លើង ក្រឡាភ្លើង គ្រាប់​ឈាម​ក្រហម​អេម៉ូគ្លូប៊ីន រ៉េស៊ីស ការ​ដាច់​រហែក​ភ្នាស​ស្បូន ឧបទ្ទវ​ហេតុ​ពេល​មាន​ផ្ទៃពោះ​ មាន​ជំងឺ​គ្រាប់​ឈាម​តំណពូជ​ ជំងឺក្រិនពេញរាងកាយ (Systemic ​lupus​ erythematosus) ​ជំងឺ​ Antiphospholipid​ syndrome ជាដើម។

−បង្កដោយទារក៖ ទារក​ឈប់​លូតលាស់ ឬ​ស្លាប់​ទៅ​វិញ ដែល​បណ្ដាល​មក​ពី​លក្ខខណ្ឌ​របស់​គេ​ខ្លួន​ឯង អាច​មាន​ច្រើន​ករណី មាន​ជាអាទិ៍​កូនភ្លោះ ទារក​មិន​អាច​លូតលាស់​ធំធាត់​បាន​ធម្មតា​ក្នុង​ស្បូន (កូន​ក្រៅ​ស្បូន)  ទារក​មាន​កាយសម្បទា​មិន​ប្រក្រតី ហ្សែន​ប្រែប្រួល​ខុស​ធម្មតា ការ​ចម្លង​រោគ ឬ​ថ្លើម​រីក។

−បង្កដោយសុក៖ ការ​ដាច់​ទងសុក ការ​ដាច់​សុក​ចេញ​ពី​ជញ្ជាំង​ស្បូន ការ​ដាច់​ភ្នាស​សុក​មុន​សម្រាល ​ ការ​ដាច់​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ទារក ​ការ​ហូរ​ឈាម​ពី​ទារក​ទៅ​ម្ដាយ ឬ​ការ​បញ្ជូន​សារធាតុ​ចិញ្ចឹម​ពី​សុក​ទៅ​ទារក​មិន​គ្រប់​គ្រាន់។

តោះ​ឥឡូវ ទៅ​បន្ដ​តាមដាន និង​ស្វែងយល់​កាន់​តែ​លម្អិត ពី​មូលហេតុ​នៃ​ការ​បាត់បង់​កូន ឬ​កូន​មិន​នៅ ទាំង​ ២ផ្នែក (ការ​រលូត​កូន​ដោយ​អចេតនា និង ការ​ស្លាប់​ក្នុង​ផ្ទៃ) ដែល​បាន​បញ្ជាក់​ខាង​ដើម។

១- រលូតដោយអចេតនា៖ អចេតនា មានន័យ​ថា មិន​ដឹង ឬ​មិន​បាន​តាំង​ចិត្ត។ ចំពោះ​រលូត ដោយ​អចេតនា ចង់​សំដៅ​លើ​ស្ត្រី​ជា​ម្ដាយ មិន​ដឹង​ថា​កូន​ធ្លាក់ ឬ​កូន​ស្លាប់ (ព្រោះ​នៅ​សុខៗ​អត់​នៅ)។ ភាគ​ច្រើន​នៃ​ការ​បាត់បង់​កូន ក្នុង​ករណី​នេះ ច្រើន​តែ​កើត​ឡើង​នៅ​ចន្លោះ​ត្រីមាស​ទី​មួយ ឬ ទី​ពីរ​ អំឡុង​ពពោះ។

រោគសញ្ញា៖ ទោះ​ជា​បាត់​បង់​កូន​ក៏ដោយ តែ​ស្រ្ដី​ជា​ម្ដាយ​មិន​មាន​រោគសញ្ញា​ទូទៅ​ណា ដែល​បញ្ជាក់​ថា​កូន​រលូត​បាត់​ហើយ​នោះ​ទេ ប៉ុន្តែ​ស្រ្ដី​ខ្លះ​អាច​ធ្លាក់​ស (ពណ៌ត្នោត ឬ ក្រហម) ឈឺចាប់​សុដន់ ក្អួត​ចង្អោរ ឬអស់​កម្លាំង។ សញ្ញា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​មិន​ចាប់​អារម្មណ៍​ថា កូន​ធ្លាក់​បាត់​ហើយ​នោះ គឺ​ដោយសារ​តែ​សុក នៅ​តែ​បញ្ចេញ​អ័រម៉ូន ដែល​ជា​សញ្ញា​ប្រាប់​ថា​នៅ​មាន​ផ្ទៃពោះ​ធម្មតា។ ករណី​ដឹង​ច្បាស់ ១០០% ថា​កូន​ក្នុង​ពោះ ឈប់​លូតលាស់ ឬ​ស្លាប់​បាត់​ហើយ​នោះ មាន​តែ​មើល​អេកូ ដើម្បី​តាមដាន និង​ពិនិត្យ​ចង្វាក់​បេះដូង​ទារក​ប៉ុណ្ណោះ។

២- ស្លាប់ក្នុងផ្ទៃ៖ ការ​ស្លាប់​កូន​ក្នុង​ពោះ ជា​ការ​បាត់បង់​ទារក បន្ទាប់​ពី​សប្ដាហ៍​ទី២០។ ករណី​នេះ អាច​ចាត់​ទុក​ថា ជា​ករណី​កម្រ ឬ​​កើត​ឡើង​ ១/២០០ ករណី អំឡុង​ពពោះ ឬ​ ពេល​សម្រាល។ បើ​រឿង​កម្រ និង​ចៃដន្យ​នេះ (កូន​ស្លាប់​ក្នុង​ផ្ទៃ) មុន​សម្រាល ​គ្រូពេទ្យ​នឹង​ប្រើប្រាស់​ថ្នាំ​ដើម្បី​ឲ្យ​ស្រ្ដី​ជា​ម្ដាយ​ឆាប់​សម្រាល (កូន​ស្លាប់​ហើយ​ក៏​ដោយ ក៏​ត្រូវ​សម្រាល​ដែរ ព្រោះ​កូន​កាន់​តែ​ធំ ឬ​អាយុ​លើស ២០សប្ដាហ៍) ឬ វះ​កាត់​តែ ម្ដង ហៅថា C-section។

ជា​គន្លឹះ​ក្រៅ​ពី​ពិនិត្យ​អេកូ វាស់​ចង្វាក់​បេះដូង រក​ការ​ពិត ១០០% មាន​ចំណុច​មួយ​ចំនួន ដែល​ស្រ្ដី​ជា​ម្ដាយ​អាច​តាមដាន និង ដាក់​ការ​សង្ស័យ ការ​បាត់​បង់​កូន តាមរយៈ​រោគ​សញ្ញា​មួយ​ចំនួន៖

− សុដន់(ម្ដាយ) រួមតូច

− ចេញ​ទឹកដោះ​ពី​សុដន់ ឬ​

− ទារក​ក្នុង​ផ្ទៃ​មិន​ធ្វើ​ចលនា​ច្រើន​ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Evaluation of fetal death. http://emedicine.medscape.com/article/259165-overview#a5. Accessed February 05, 2017

Missed Miscarriage. https://www.fertilityauthority.com/fertility-issues/miscarriage/missed-miscarriage. Accessed February 05, 2017

Intrauterine Fetal Death. http://www.womens-health-advice.com/pregnancy-complications/intrauterine-fetal-death.html

Accessed February 05, 2017

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម