backup og meta

ហេតុ​អី​ស្រីៗ​ពពោះ​ងាយ​កើតជំងឺ​នេះ?

ហេតុ​អី​ស្រីៗ​ពពោះ​ងាយ​កើតជំងឺ​នេះ?

ស្រីៗ​គ្នា​យើង​កំពុង​ពពោះ ត្រៀម​សម្រាល​អូនៗគួរឲ្យ​ស្រលាញ់ ត្រូវ​តែ​ដឹង​ពី​ជំងឺ​ត្រអក ឬជំងឺ​ប្រតិកម្ម​រលាក​ស្បែក ព្រោះ​វា​សំខាន់​ពាក់ព័ន្ធ​សុខភាព​ម៉ាក់ៗ ទោះ​មិន​អាច​ឆ្លង​ដល់​បេប៊ី​ក៏​ពិត​មែន ប៉ុន្តែ​នៅ​មាន​កត្តា​ជា​ច្រើន​គួរ​ស្វែង​យល់។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង​ស្វែង​យល់​ពី​ជំងឺ​មួយ​នេះ។

ត្រអក ជា​ជំងឺ​ស្បែក​រ៉ាំរ៉ៃ​បង្ក​ឲ្យ​មាន​រមាស់ ក្រហាយ និង​ស្ងួត​ស្បែក ហើយ​បើ​ធ្លាក់​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​រលាត់​ចេញ​ឈាម​ក៏​មាន។

១- ម៉េចបានស្រីៗមានផ្ទៃពោះងាយកើតជំងឺតាអក?

– កត្តា​តំណពូជ ដូចគ្នា​ទៅ​នឹង​ជំងឺហឺត និង​ប្រតិកម្ម​អាលែកហ្ស៊ី

– ប្រឈម​សារធាតុ​បង្កមួយ​ចំនួន​មាន​ក្នុងបរិយាកាស និង​សារធាតុគីមី (ប្រតិកម្ម) ប្រើប្រាស់​ប្រចាំថៃ្ង ដូចជា សាប៊ូ​លាងចាន សាប៊ូ​បោកខោ​អាវ គ្រឿង​អលង្ការ (ក្រវិល-ខ្សែក)-ល-។

បើគ្នា​យើង​មាន​ជំងឺ​នេះ​អំឡុង​ពេល​មាន​ផ្ទៃពោះ អ័រម៉ូន​បញ្ចេញ​មក​អាច​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ឬ​ធូរស្រាល​អាស្រ័យ​លើ​ស្ថានភាព​សុខភាព។

២- វិធីព្យាបាល

មាន​ថ្នាំ​លាប​ច្រើន​ប្រភេទ​អាច​ជួយ​កាត់​បន្ថយ​អាការៈរមាស់ ដូចជា ថ្នាំ ស្តេរ៉ូអ៊ីត និង Antihistamines តែយើង​ក៏​ត្រូវ​ជៀសវាង​នូវ​ប្រការ​មួយ​ចំនួន៖

– ជៀស​វាង​ប៉ះពាល់​វត្ថុ​ណា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ត្រអក

– កុំ​ប្រើ​គ្រឿង​ក្រអូប​ច្រើន​ពេក

– កុំ​ប្រើ​អាល់កុល​ជូត​លើ​កន្លែង​រមាស់

– ហាម​ត្រាំទឹក ឬហែលទឹកយូរ​ពេក

– លាងដៃ​ឲ្យ​បាន​ញឹក​ញាប់

– ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ជានិច្ច

– កុំ​នៅ​កន្លែង​ក្ដៅ​ខ្លាំង នាំ​ឲ្យ​បែកញើសស្អិត​ខ្លួន

– ជៀស​វាង​សម្លៀក​បំពាក់​ផលិត​ពី​រោមសត្វ ឬ​កំណាត់​សិប្បនិម្មិត

– រមាស់​ម្ដងៗ​ហាម​កេះ ព្រោះ​អាច​បង្ក​ឲ្យ​រលាត់​ស្បែក​កាន់តែ​ធ្ងន់ធ្ងរ

– កុំស្ត្រេស​ច្រើន ព្រោះ​ជា​កត្តា​បង្ក​ជំងឺ​ត្រអក​ដូចគ្នា

– បំបៅ​ដោះកូន ទោះ​មិន​អាច​ព្យាបាល​យើង​ក៏​ពិត​មែន តែអាច​កាត់​បន្ថយ​អត្រា​នាំ​ឲ្យអូនៗ​កើត​ជំងឺ​ត្រអក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Eczema During Pregnancy http://www.whattoexpect.com/pregnancy/whose-body/eczema-dermatitis.aspx Accessed June , 2017

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម