backup og meta

កំពុង​ពពោះ ហើយ​ប្រើ​ទូរសព្ទ ​អាច​ប៉ះពាល់​ដល់​ទារក​អត់?

កំពុង​ពពោះ ហើយ​ប្រើ​ទូរសព្ទ ​អាច​ប៉ះពាល់​ដល់​ទារក​អត់?

ទូរសព្ទ​សំខាន់​ណាស់ ចំពោះ​ជីវិត​រស់នៅ​សព្វ​ថ្ងៃ​នេះ បូក​រួម​ទាំង​ការ​កម្សាន្ត អនឡាញ ខល​។ មាន​ការ​ជជែក​គ្នា​ច្រើនលើ​ចំណុច​ដែល​ថា​​ “ស្ត្រី​មាន​​​ផ្ទៃពោះ”​ អាច​ប៉ះពាល់​ទារក​​ក្នុង​ផ្ទៃ​អត់? បើ​ប៉ះពាល់ ប៉ះពាល់​កម្រិត​ណា? ពិត​ឬ​អត់ ហើយ​គួរ​ធ្វើ​ម៉េច?

ថ្ងៃ​នេះ “Hello គ្រូពេទ្យ” សូម​លើក​យកលទ្ធផល​ពី​ការ​សិក្សា​ចំពោះ​ឥទ្ធិពល​អត់​ល្អដល់​ស្ត្រី​មាន​គភ៌​ទាក់ទង​នឹង​ Smartphone។ តោះ​ទៅ​មើល​អំណះអំណាង និង​ការ​ពន្យល់​លម្អិត៖

ពិសោធន៍ ២ ករណី​ពី​​ផល​អវិជ្ជមាន​ពេល​ប្រើ​ទូរសព្ទ​ច្រើន រវាង​ស្ត្រីជា​ម្ដាយ​ ទៅ​គភ៌

១- ការសិក្សាលើកទី១

លោក​វេជ្ជបណ្ឌិត Dr. Hugh S. Taylor នៅ​សាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេរិក ​​បាន​ពិសោធ​ការ​ប្រឈម​រវាង​​សត្វ​កណ្ដុរ​ផើម​ ២ ក្រុមក្នុង​ការ​ទទួល​រង​វិទ្យុសកម្ម​ពី​ទូរសព្ទ។ ក្រុម​កណ្ដុរ​ផើម​ទី ១ លោក​បាន​ដាក់​ទូរសព្ទ​ដៃ​ភ្ជាប់​ផ្ទាល់​ទៅ​នឹងទ្រុង​របស់​វា ឯ​ក្រុម​ទី ២​ ​មាន​តំណ ឬ​ឧបករណ៍​ភ្ជាប់​ទៅ​ទ្រុង។ ជា​លទ្ធផល​ ​ឃើញ​ថា ​កូន​កណ្ដុរ​ដែល​កើត​ចេញ​ពី​កណ្ដុរ​មេ​​ក្នុង​ក្រុម​ទី១ ​​​មាន​បញ្ហា​លើ​សកម្មភាព​ អត្តចរិត​ ឬ​ស្រដៀង​ទៅ​នឹង​វិបត្តិ​អត្តចរិត​របស់​មនុស្ស (ប្លែក​ពី​មនុស្ស​ទូទៅ ឬ​ចូលចិត្ត​តែ​ឯងៗ)។

២- ការសិក្សាលើកទី២

ឥទ្ធិពល​វិទ្យុសកម្ម​ដែល​ទូរសព្ទដៃ​បញ្ចេញ​ទៅ​លើ​ម្ដាយ ​ក្នុង​មុន ​​និង​ក្រោយ​​សម្រាល ពិត​ជា​ជះ​ផល​អវិជ្ជមាន​ ឬ​បង្ក​ជា​វិបត្តិ​អាកប្បកិរិយា​​ក្មេង​តូចពិត​ប្រាកដ។ នេះ​ជា​ការ​អះអាង​ពី​​អ្នកវិទ្យាសាស្ត្រ ដាណឺម៉ាក។ ផ្ទុយ​ទៅ​វិញ ស្ថាប័ន​បម្រើ​សេវាកម្ម​សុខភាព​ថ្នាក់​ជាតិ​របស់​​អង់គ្លេស ច្រាន​ចោល និង​អះអាង​ខុស​ពី​អ្វី​ដែល​ភាគី ដាណឺម៉ាក បញ្ជាក់ ដោយ​បកស្រាយ​ថា យើង​មិន​អាច​សន្និដ្ឋាន​ ១០០% ​ថា វិបត្តិ​អត្តចរិត​របស់​ក្មេងកើត​ឡើង​ដោយ​សាររលក​វិទ្យុសកម្ម​ពី​ទូរសព្ទ​ទាំងស្រុង​​ទេ។

មូលហេតុ​​ទូរសព្ទបង្ក​គ្រោះថ្នាក់​ដល់​កុមារ

រាល់​គ្រឿង​អេឡិចត្រូនិក​ទាំង​អស់ គឺ​សុទ្ធ​តែ​បញ្ចេញ និង​ទទួល​រលក​វិទ្យុ​អេឡិចត្រូម៉ាញ៉េទិក។ ធាតុ​វិទ្យុសកម្ម​ទាំង​នេះ​ អាច​បន្សល់​នៅ​ក្នុង​សារពាង្គកាយ និង​បង្ក​ការខូចខាត​ “ព័ត៌មាន​​សេនេទិច” ដែល​អាច​​ធ្វើ​ឲ្យ​​មាន​ការ​ផ្លាស់​ប្ដូរ​នៃ​ទម្រង់​ម៉ូលេគុលកោសិកា​រាងកាយ។ ​

បន្ថយការប្រើទូរសព្ទ

វេជ្ជបណ្ឌិត​ជា​​ច្រើន​សុទ្ធ​តែ​ណែនាំ​ដូច្នេះ។ កុំ​កាន់ ឬ​ដាក់​ទូរសព្ទ​ជាប់​ខ្លួន​រហូត ឬ​កំណត់​ពេល​វេលា​ប្រើ​ ឬ​លេង​ទូរសព្ទ ជា​ប្រការ​ល្អ​បំផុត។​

លោកបណ្ឌិត Devra Davis ស្ថាបនិក​អង្គការ Environmental Health Trust របស់​អាមេរិក បាន​​ព្រមាន​កុំឲ្យ​ដាក់​ទូរសព្ទ​នៅ​លើ​ពោះ ហើយ​គួរ​ប្រើ​កាស​ ឬឧបករណ៍​បំពង​សំឡេង​ជំនួស​ការ​ស្ដាប់​ផ្ទាល់វិញ។ មិនមែន​តែ​ស្ត្រី​ទេដែល​រង​គ្រោះ​ពី​វិទ្យុសកម្ម​ បុរស​ក៏​​ដូចគ្នា។

ការសិក្សា​​ច្រើន​ណាស់​បាន​បញ្ជាក់​ថា ​ទូរសព្ទ​​ដាក់​ក្នុង​​ហោប៉ៅ ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​​​បង្កើត​មេ​ជីវិត​របស់​បុរស​ទៀត​ផង។

ធ្វើ​ម៉េច​ទៅ បើ​ចៀស​មិន​ផុត​ពី​ប្រើ​ទូរសព្ទ​ផង?

ខាងក្រោម​នេះ​ជា​គំនិត និង​ដំណោះស្រាយ​មួយ​ចំនួន​ (ចំពោះ​ស្រីពោះធំ ​ឬ​អ្នក​ប្រើប្រាស់​ទូទៅ) ដើម្បី​អាច​កាត់​បន្ថយការ​ទទួល​រង​ផល​អាក្រក់​ពី​វិទ្យុសកម្ម​រាល់ថ្ងៃ៖

– កុំ​​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ

– ដាក់​វា​​ឲ្យឆ្ងាយ​ពីខ្លួន ​ពេល​មិន​ត្រូវ​ការ​ប្រើ ឬ​ពេល​ខល

– ប្រើ​ទូរសព្ទ​មាន​ខ្សែ​ (បើមាន)

– ខលទូរសព្ទ​តែ​​នៅ​តំបន់​ណា​ដែល​មាន​សេវា​ល្អ ព្រោះ​ការ​​បញ្ចេញ​រលកវិទ្យុ​សកម្ម​ខ្ពស់ គឺ​​នៅ​កន្លែង​ណា​ដែល​មាន​សេវា​ទាប​ប៉ុណ្ណោះ

– ផ្ញើសារ​ឲ្យ​បាន​ច្រើន​​ជាងខល ​លើកលែង​ពេល​មាន​ការងារបន្ទាន់​ ឬ​បើ​និយាយ ​គួរ​ជជែក​ឲ្យ​ខ្លី​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន

– ប្រើ​ឧបករណ៍​ជំនួយ​​ ដូចជា​ កាស​ ឬ​ឧបករណ៍​បំពង​សំឡេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cell Phone Use in Pregnancy: Risks for Child? http://www.webmd.com/baby/news/20101206/cell-phone-use-in-pregnancy-risks-for-child#1/ Accessed April 11, 2017

Is It Safe To Use A Mobile Phone During Pregnancy? http://www.momjunction.com/articles/safe-use-mobile-phone-pregnancy_0079721/#gref/ Accessed April 11, 2017

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម