backup og meta

ស្ត្រីមាន​ផ្ទៃពោះ ​ភាគ​ច្រើន​ "រាក" ដោយ​សារ​មូលហេតុ​សំខាន់​នេះ

ស្ត្រីមាន​ផ្ទៃពោះ ​ភាគ​ច្រើន​ "រាក" ដោយ​សារ​មូលហេតុ​សំខាន់​នេះ

ស្រីៗពពោះ​ភាគច្រើន​ទទួល​ផល​លំបាក​ច្រើន ព្រោះ​មិន​ទម្លាប់ ក្រោយ​ពេល​មិន​មែន​ជា​ខ្លួន​មួយ​ទៀត ដូចជា ​ការ​គេង ការ​ញ៉ាំ និង​ឥរិយាបថ​ផ្សេង​ទៀត ក្នុង​នោះ​មាន​​បញ្ហា​រំខាន​មួយ​គឺ “រាក”។ ម៉េច​បាន​ “រាក” ក្នុង​ដំណាក់​កាល​ពពោះ? “Helloគ្រូពេទ្យ” នឹង​វែកញែក​ពី​មូលហេតុ ការ​ព្យាបាល និង​ប្រការ​គួរ​ធ្វើ​មួយ​ចំនួន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ម្ដាយ។

“រាក” ភាគ​ច្រើន​​ដោយសារ​វីរុស ​ឬ​ពុល​ចំណី។ “រាក” អាច​អូស​បន្លាយ​ច្រើន​ថ្ងៃ។ ប៉ុន្តែ​ ស្ត្រី​ពពោះ​រាករូស គឺ​ដោយ​សារ​តែ “ការ​ផ្លាស់​ប្ដូរ​របប​អាហារ” ដើម្បី​ផ្ដល់​សារធាតុ​ចិញ្ចឹម​ច្រើន​ដល់​កូន​ក្នុង​ផ្ទៃ។

មូលហេតុ​មួយ​ទៀត គឺ​បម្រែបម្រួលអ័រម៉ូន​ពេល​មាន​ផ្ទៃពោះ។ ​បើ​រាក កើត​ក្នុង​ត្រីមាស​ទី៣​ បាន​សេចក្ដី​ថា​ជា​សញ្ញាជិត​គ្រប់​ខែដល់​ពេល​សម្រាល។

វិធី​ដោះស្រាយ​ទល់​ការ​រាក​ អំឡុង​ពពោះ

ម្ដាយ​ទូទៅ គិត​គូរ​ច្រើន​ណាស់​ដល់​សុខភាព​ម្ចាស់​ជីវិត (កូន) ក្នុង​ពោះ ហើយ​ប្រហែល​ជា​មិន​ចង់​ប្រើ​ថ្នាំ​ទេ ​ដោយសារ​ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ប៉ះ​​ទារក​ក្នុង​ផ្ទៃ។ ​កុំ​បារម្ភ​អី រាក​អាច​បាត់​ទៅ​វិញ​ដោយ​មិន​បាច់​ព្យាបាល បើ​មិន​ធ្ងន់ធ្ងរ។ ​ក្នុង​ករណី​មិន​ធូរ​ស្បើយ ឬ​បាត់​យឺត​ អាច​សាកល្បង​វិធី​ជំនួយ​ទាំង​ប៉ុន្មាន​ខាងក្រោម៖

១- ផឹក​ទឹក​ឲ្យ​ច្រើន

រាក គឺ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន ហើយ​​អស់​កម្លាំង។ ផឹកទឹកចន្លោះ​ពី ៨-១០ កែវ ក្នុង​មួយ​ថ្ងៃ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​រក្សា​លំនឹង​ជាតិទឹក​ក្នុង​ខ្លួនទល់​នឹង​ការ​រាក។ ក្រៅ​ពី​ទឹក​ស្អាត អាច​ផឹក​ទឹក​ផ្លែ​ឈើស្រស់ ទឹក​ដូង ទឹក​ផ្លែឈើ​ក្រឡុក ​ឬ​ទឹកដោះគោ ជា​ដើម។

២- ហាត់ប្រាណ

ការ​ហាត់​ប្រាណសុទ្ធ​តែ​​អាច​ធ្វើ​ឱ្យរាងកាយ ​និង​ផ្លូវចិត្ត​ស្រស់ស្រាយ​ល្អ​ប្រសើរ។ ព្យាយាម​ហាត់បែប​ស្រាលៗ​ ដូចជា​ ដើរ​ ឬយ៉ូហ្កា ជា​ដើម។

៣- អាហារ​ស្អាត

អនាម័យ​ជា​រឿង​សំខាន់​បំផុត។ កុំញ៉ាំ​របស់​ណា​​ដែល​អត់​បាន​លាង​សម្អាត​បាន​ល្អ (ជាពិសេស​បន្លែ) កម្ដៅ ឬចម្អិន​អត់​ឆ្អិន​ល្អ។ ដំណាក់​កាល​នេះ អាហារសុខភាព ឬ​បន្លែផ្លែ​ឈើ សុទ្ធ​តែ​ជា​របស់​សំខាន់​ត្រូវ​ញ៉ាំ។

៤- សម្រាក

សម្រាក​ឲ្យ​គ្រប់​ម៉ោង​ពេល​យប់ និង​ព្យាយាម​គេង​ថ្ងៃមួយ​ស្របក់ៗ​ទៀត ជា​រឿង​ល្អមែនទែន បើ​អាច​ធ្វើ​បាន។ កុំ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ស្មុគស្មាញ តប់ប្រមល់ ​គិត​ច្រើន។

៥- រកជំនួយ​ភ្លាម

ទៅ​ពេទ្យភ្លាម​ បើ​រាករូសមិន​ធូរស្រាល ក្រោយ ២ ថ្ងៃ​ ឬ​បើ​​មាន​រោគសញ្ញា​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ដូចជា អស់កម្លាំង ស្ងួត​ក្នុង​មាត់ ​ឬ​បបូរមាត់ ទឹកនោម​រាងពណ៌​ខ្មៅ ស្រេកទឹក​ខ្លាំង ឈឺក្បាល វិលមុខ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diarrhea During Pregnancy. http://americanpregnancy.org/pregnancy-concerns/diarrhea-during-pregnancy/. Accessed February 25, 2017.

Is it normal to have diarrhea in late pregnancy?. http://www.babycenter.com/404_is-it-normal-to-have-diarrhea-in-late-pregnancy_2649.bc. Accessed February 25, 2017.

IBS During Pregnancy: What to Expect. http://www.webmd.com/ibs/features/what-to-expect-pregnant-have-ibs#2. Accessed February 25, 2017.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម