backup og meta

កុំ​ថា​មិន​អី! កូន​ចាស់​ខែ​ហើយ ក៏​អាច​រលូត​ដែរ

កុំ​ថា​មិន​អី! កូន​ចាស់​ខែ​ហើយ ក៏​អាច​រលូត​ដែរ

រឿង​សោកសៅ​មួយ​នេះ គ្រួសារ​ណា​ក៏​អត់​ចង់​ជួប​បញ្ហា​នេះ​ដែរ។ ជាទូទៅ​ករណី​រលូតកូន ច្រើន​តែ​កើន​ឡើង ពេល​ទារក​នៅ​ខ្ចី​ខែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​ម្ដាយ​គ្រប់រូប​នៅ​តែ​អាច​បាត់បង់ កូន​បាន​គ្រប់​ពេលវេលា ទោះ​អាអូន​ច្រើន​ខែ​ក៏​ដោយ។

១- រលូតកូនពេលគ៌ភចាស់ខែជាអ្វី?

សំដៅ​ដល់​ការ​រលូត​កូន​ក្រោយ​ ៣ ខែ ឬមុន ៦ ខែ។ ប៉ុន្តែ​បើ​រលូត​នៅ ឬ​ចាប់​ពី​ខែទី៦ទៅ ​គេ​ហៅថា​កូន​ស្លាប់ (ក្នុងផ្ទៃ)។ ករណី​គភ៌​ចាស់​ខែ​ហើយ មាន​បញ្ហា​ឈប់​លូតលាស់​នេះ គឺ​ ជា​ករណី​កម្រ​មែន​ទែន។

២- ធ្វើម៉េចបានដឹងថាកូនរលូត?

សញ្ញា​សាមញ្ញ​បំផុត​គឺ​ការ​ហូរ​ឈាម​ពី​ទ្វារ​មាស និង​ចុក​រមួល​ខ្លាំង ដូច​សម្រាល​កូន។ ​ ការ​ហូរ​ឈាម​អាច​នឹង​ប្រែ​ជា​ច្រើន​ខ្លាំង​ដោយ​មាន​កំណក​ឈាម។ ករណី​ខ្លះ ទឹកភ្លោះ​ក៏​អាច​បែក ហើយ​ទារក (ដែល​ខូច) ក៏​អាច​ចេញ​មក​ក្រៅ​ដែរ។

ស្រីៗ​មួយ​ចំនួន​កត់​សម្គាល់​ថា​ទារក​ក្នុង​ផ្ទៃ ​មិន​កម្រើក​​មួយ​រយៈ ឬ​ចលនា​កម្រើក​ថយ​យឺត​ចុះ ​ឬ​ផ្លាស់​ប្តូរ ខុស​ជាង​សព្វដង។

៣- មូលហេតុអាចឲ្យរលូត

មក​ពី​មាត់ស្បូន (កស្បូន) ​ទន់ខ្សោយ ឬ​មាត់ស្បូន​មួយ​ដែល​រីក​ធំ​រហ័ស​ខ្លាំង​ពេក​អាច​នាំ​ទៅ​ដល់​ការ​រលូត​កូន​បាន។ ប្រសិន​បើ​គ្រូពេទ្យគិត​ថាយើង​អាច​នឹង​ជួបប្រទះ​នូវ​ការ​រលូត​កូន​ដោយ​សារ​តែ​បញ្ហា​នេះ​ ពេទ្យ​អាច​ធ្វើ​តេស្ត វាស់​ប្រវែង​មាត់​ស្បូន​អ្នក។

– ការបង្ករោគ៖ ឆ្លង​រោគ​ពេល​សម្រាល​លើក​មុន តែ​ប្រការ​នេះ​កម្រ​ណាស់។

– បញ្ហាសុខភាព៖ សម្ពាធ​ឈាម​ខ្ពស់​ខ្លាំង ​ជំងឺ​តម្រង​នោម ក្រពេញ​ថាយរ៉យ ដែល​សកម្ម​

ឬ​​អសកម្ម​ខ្លាំង ជំងឺ​រលាក​ពោះវៀន​តូច ឬ​ជំងឺ​ទឹកនោមផ្អែម​ សុទ្ធ​តែ​ជា​កត្តា​គំរាមកំហែង ដល់​ការ​បាត់បង់​កូន ទោះ​ចាស់​ខែ​ក្ដី។

– ការព្យាបាលមិនត្រឹមត្រូវ៖ សារៈសំខាន់​បំផុត​រាល់​ការ​ព្យាបាល​បញ្ហា​សុខភាព​ផ្នែក​អ្វី​ក៏​ដោយ ត្រូវ​ពិភាក្សា​ឲ្យ​បាន​ហ្មត់ចត់ ជាមួយ​គ្រូពេទ្យ​ ឱសថការី ឬ​អ្នក​ផ្ដល់​សេវាកម្ម​ថែទាំ​សុខភាព ក្នុង​ករណី ខ្លួន​កំពុង​មាន​គភ៌ ព្រោះ​ការ​ព្យាបាល​ខ្លះ ដូច​ជា​ស្រូប​ក្លិន អាច​ជា​បុព្វហេតុ​នៃ​ការ​រលូត​កូន​បាន។

– មូលហេតុដទៃទៀត៖ ក្រៅ​ពី​ហេតុផល​ខាង​លើ​រាងរៅ​ខុស​ធម្មតា​របស់​ស្បូន ​ឬ​ដុំ​ស្បូន​ធំៗ ក៏​អាច​ជា​ដើមចម ធ្វើ​ឲ្យ​កូន​រលូត​ដែរ។

៤- របៀបបង្ការការរលូតកូន

ដើម្បី​បង្ការ​រឿង​អកុសល ក្នុង​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ទាំង​មិន​ទាន់​បាន​ឃើញ​មុខ យើង​មាន​ចំណុច​គួរ​ពិចារណា ដើម្បី​ជៀសវាង​បាន៖

– ប្រើ​ថ្នាំ​វីតាមីន​ថែ​រក្សា​គភ៌​ឲ្យ​បាន​ទៀងទាត់

– រក្សា​ទម្ងន់​ឲ្យ​ថេរ​ក្នុង​កម្រិត​សុខភាព​ល្អ (កុំ​ស្គម​ពេក កុំ​ទាត់​ពេក)

– ឈប់​ផឹក​ស្រា ​ជក់បារី ឬ​គ្រឿងញៀន

– តាមដាន និង​បង្ការ ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ជំងឺ​កាមរោគ​ ប្រសិន​បើ​មាន ត្រូវ​រត់​ទៅ​ពេទ្យ​ព្យាបាល​បន្ទាន់​

– បើ​មាន​ជំងឺ​រ៉ាំរ៉ៃ ត្រូវ​ប្រឹក្សា​ជាមួយ​ពេទ្យ ថា​តើ​គួរ​ធ្វើ​ម៉េច ទើប​សុខភាព​ម្ដាយ អាច​មាន​កូន និង​រក្សា ឬ​ជៀសវាង ដោយ​សារ​បញ្ហា​សុខភាព​ម្ដាយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Miscarriage and Pregnancy, http://www.whattoexpect.com/pregnancy/miscarriage/ Accessed November 28, 2016.

Late Miscarriage, https://www.tommys.org/pregnancy-information/pregnancy-complications/miscarriage/late-miscarriage Accessed November 28, 2016.

Understanding Late Miscarriage, http://www.babycentre.co.uk/a1014773/understanding-late-miscarriage. Accessed November 28, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម