ពេលពពោះ ស្រីៗគួរដឹងអាហារណាគួរញ៉ាំ ឬមិនគួរញ៉ាំ ព្រោះអាហារខ្លះអាចមានប្រតិកម្មអាលែកហ្ស៊ី ពិសេសសណ្តែកដី ដែលមានជំនឿតៗគ្នា ថាមានប្រតិកម្មជាមួយស្រីៗពពោះ។ “Hello គ្រូពេទ្យ’ នឹងបញ្ជាក់ឲ្យគ្នាយើងដឹងច្បាស់។
ពេលពពោះ ស្រីៗគួរដឹងអាហារណាគួរញ៉ាំ ឬមិនគួរញ៉ាំ ព្រោះអាហារខ្លះអាចមានប្រតិកម្មអាលែកហ្ស៊ី ពិសេសសណ្តែកដី ដែលមានជំនឿតៗគ្នា ថាមានប្រតិកម្មជាមួយស្រីៗពពោះ។ “Hello គ្រូពេទ្យ’ នឹងបញ្ជាក់ឲ្យគ្នាយើងដឹងច្បាស់។

តាមការស្រាវជ្រាវពីរបស់សមាគមជំងឺកុមារនៅអាមេរិក កាលពីឆ្នាំ ២០០០ បង្ហាញថា ស្ត្រីពពោះ គួរចៀសវាងញ៉ាំសណ្តែកដី ដើម្បីការពារអាលែកហ្ស៊ីដល់កូនក្នុងផ្ទៃ។
១- អាលែកហ្ស៊ីដោយសារសណ្តែកដី
អាលែកហ្ស៊ីសណ្តែកដី ជាប្រភេទអាលែកហ្ស៊ីអាហារធម្មតាបំផុត ដោយរោគសញ្ញារួមមាន ឆ្អល់ពោះ ចង្អោរ ពិបាកដកដង្ហើម ហើមអណ្តាត ឡើងកន្ទួលលើស្បែក រលាកមាត់ ឬ Anaphylaxis ដែលជាប្រតិកម្មធ្ងន់ធ្ងរបំផុត ព្រោះថានាំឲ្យសម្ពាធឈាមធ្លាក់ចុះយ៉ាងគំហុក បន្ទាប់មកប៉ះពាល់ផ្លូវដង្ហើម ធ្វើឲ្យចាប់ផ្តើមតឹងរឹត កម្រិតចង្វាក់បេះដូងកើនឡើង ជីពចរក៏ខ្សោយទៅៗដែរ។
បើយើងមានបញ្ហាអាលែកហ្ស៊ីជាមួយសណ្តែកដី សូមប្រុងប្រយ័ត្ន មុននឹងញ៉ាំអាហារណាមានជាតិសណ្តែកដី ដូចជា សូកូឡា ម្ហូបអាស៊ី គ្រាប់ធញ្ញជាតិចម្រុះ Cereal និងអាហារផ្សេងទៀតផលិតចេញពីសណ្តែកដី។
អត្ថបទពាក់ព័ន្ធ៖
២- ញ៉ាំសណ្តែកដីអំឡុងពេលមានផ្ទៃពោះប៉ះពាល់អត់?
បើយើងមិនមានអាលែកហ្ស៊ីជាមួយសណ្តែកដី ជារឿងល្អ ព្រោះសណ្តែកដីមានអត្ថប្រយោជន៍ច្រើនជាងអ្វីយើងធ្លាប់ដឹងទៅទៀត វាមានផ្ទុកអាស៊ីដហ្វូលីក និងប្រូតេអ៊ីនយ៉ាងច្រើន។
តាមរយៈការសិក្សាស្រាវជ្រាវមួយចំនួន អាស៊ីដហ្វូលីក អាចការពារបញ្ហាពេលចាប់កំណើត ជាពិសេសចំពោះខួរក្បាល និងទ្រនុងខ្នង ខណៈប្រូតេអ៊ីន ក៏ដើរតួរសំខាន់ក្នុងដំណើរលូតលាស់របស់ទារកអំឡុងត្រីមាសទី២ និងទី៣ ពេលចាប់ផ្តើមកសាងប្លុកកោសិកាទារក និងរាងកាយ។
យ៉ាងណាក៏ដោយ អំឡុងពេលមានផ្ទៃពោះ ឃានវិញ្ញាណ និងជីវ្ហាវិញ្ញាណ នឹងផ្លាស់ប្តូរ។ បើមានអារម្មណ៍ថាក្លិនសណ្តែកដីមិនត្រូវជាមួយយើង អាចរកអាហារផ្សេងទៀតមានផ្ទុកប្រូតេអ៊ីន និងអាស៊ីដហ្វូលីកជំនួសវិញ។
ចំពោះស្រីៗមិនមានអាលែកហ្ស៊ីជាមួយសណ្តែកដី ឬគ្រាប់ធញ្ញជាតិ នឹងឧស្សាហ៍ញ៉ាំ យ៉ាងតិច ៥ដង ឬច្រើនជាងនេះ ក្នុងមួយសប្តាហ៍ នឹងធ្វើឲ្យទារកកើតមក មិនសូវមានអាលែកហ្ស៊ីជាមួយនឹងគ្រាប់ធញ្ញជាតិទាំងនោះឡើយ។ សិក្សានេះបង្ហាញថា ពេលម្តាយឆាប់ណែនាំអាហារដល់កូន នឹងបង្កើតភាពស៊ាំជាមួយអាហារទាំងនោះ ជួយកាត់បន្ថយហានិភ័យអាលែកហ្ស៊ីទៀតផង។
បើគ្រួសារមានអ្នកធ្លាប់កើតអាលែកហ្ស៊ីជាមួយសណ្តែកដី កូនៗនឹងមានហានិភ័យខ្ពស់មានបញ្ហាដូចគ្នា។ ដូច្នេះ មុននឹងប្រើម្ហូបអាហារមានផ្ទុកជាតិសណ្តែកដី គួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីប្រាកដថាទាំងយើង ទាំងគភ៌ក្នុងផ្ទៃ គឺមានសុវត្ថិភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Is it ok to eat peanuts when you’re pregnant? http://www.webmd.com/baby/features/peanuts-pregnant. Accessed June 26, 2017
Is it safe to eat peanuts during pregnancy? http://www.healthline.com/health/allergies/peanuts-during-pregnancy. Accessed June 26, 2017
កំណែប្រែបច្ចុប្បន្ន
27/06/2019
អត្ថបទដោយ Khlaut Rithy
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
គឹម កាណែល