backup og meta

អាហារអីខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗកំពុងពពោះ?

អាហារអីខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗកំពុងពពោះ?

ពពោះ​ អាហារូបត្ថម្ភ​ គឺ​ជា​កត្តា​អាទិភាព​សម្រាប់​សុខភាព​ម៉ាក់ៗ និង​ការ​លូត​លាស់​របស់​ភគ៌​ក្នុង​ផ្ទៃ។ គ្នា​យើង​មួយ​ចំនួន តែង​ចំណាយ​ប្រាក់​ទិញ​វីតាមីន អាហារ​បំប៉ន​ល្អៗ ថ្លៃៗ​មក​ញ៉ាំ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ ប៉ុន្តែ​ខ្លះ​ទៀត​ បាន​ជ្រើស​វិធី​សាស្ត្រ​សាមញ្ ញ​ដើម្បី​សុខភាព​ម៉ាក់ៗ និង​បេប៊ី តាម​រយៈ​របប​អាហារ​សុខភាព។ ចុះ​មាន​ដឹង​អាហារ​ណា​ខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗ​ពពោះ​អត់? បើ​មិន​ទាន់​ដឹង “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពេល​នេះ​តែ​ម្តង។

១- អាហារ​ល្អៗ​សម្រាស់​ស្រីៗ​ពពោះ

ដើម្បី​ទទួល​បាន​សុខភាព​ល្អ ទាំង​ម៉ាក់ៗ និង​បេប៊ី ស្រីៗ​គួរ​រៀបចំ​របប​អាហារ​សុខភាព​ដើម្បី​ជួយ​ឲ្យ​ការ​លូត​លាស់​គភ៌​ក្នុង​ផ្ទៃ​បាន​ល្អ ដោយ​អាហារ​ទាំង​នោះ គួរ​តែ​មាន៖

– ផ្លែ​ឈើ​ និង​បន្លែ​ស្រស់៖ ញ៉ាំ​ល្មមៗ ៥ ដង/ថ្ងៃ ដោយ​រាប់​បញ្ចូល​ការ​ញ៉ាំ​បន្លែ​មាន​ព៌ណ​ទឹក​ក្រូច​ចាស់ ចំនួន​ ១ដង បន្លែ​ស្លឹក​មាន​ព៌ណ​បៃ​តង​ចាស់ ២ដង ពពួក​ផ្លែ​ក្រូច ១ ដង។

– នំបុ័ង និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល៖ ញ៉ាំ​ល្មមៗ ៦ដង ដោយ​រាប់​បញ្ចូល​ទាំង​ការ​ញ៉ាំ ទឹក​ដោះគោ ឬ​ផលិតផល​ពី​ទឹក​ដោះគោ​គ្មាន​ជាតិ​ខ្លាញ់​ ឬ​មាន​ជាតិ​ខ្លាញ់​ទាប ៣ ដង/ថ្ងៃ។

– សាច់​សុទ្ធ​គ្មាន​ជាប់​ខ្លាញ់៖ មាន់ (គ្មាន​ស្បែក) ត្រី​ សណ្តែក និង​សណ្តែក​បារាំង​ ចម្អិនឲ្យ​ឆ្អិន ឬ​ស្ងួត ញ៉ាំ​ល្មមៗ ២-៣ ដង/​ថ្ងៃ។

– ទឹក៖ ត្រូវ​ផឹក​ទឹក យ៉ាង​ហោច​ណាស់ ៨ កែវ/ថ្ងៃ។

របប​អាហារ​នេះ គឺ​អាស្រ័យ​លើ​ស្ថាន​ភាព​រាង​កាយ​ ធ្វើ​យ៉ាង​ណា យើង​ញ៉ាំ​ហើយ​មាន​អារម្មណ៍​ស្រួល​ខ្លួន។ បើ​កំពុង​ចាញ់​កូន សូម​ចាប់​ផ្តើម​​ជាមួយ​អាហារ​សម្រន់​នៅ​ពេល​ព្រឹក ហើយ​ពេល​ល្ងាច​ត្រូវ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ច្រើន។ បើ​កំពុង​តែ​មាន​បញ្ហា ឆ្អល់​ចុង​ដង្ហើម ចាប់​ផ្តើម​ញ៉ាំ​ពេល​ព្រឹក​ឲ្យ​បាន​ច្រើន និង​ញ៉ាំ​អាហារ​ល្ងាច​តិច​តួច​បាន​ហើយ។ ជាតិ​កាហ្វេអ៊ីន​ ជាតិ​អាល់កុល និង​បារី ត្រូវ​ចៀស​ឲ្យ​បាន​ឆ្ងាយ។

២- វិធី​គ្រប់​គ្រង​ទម្ងន់

មាន​បញ្ហា​សុខ​ភាព​ជា​ច្រើន អាច​បង្ក​ផល​ប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ ពិសេស​បើ​គ្នា​យើង មិន​កើន​ទម្ងន់​ត្រឹម​ត្រូវ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ល្អ​បំផុត គ្នា​យើង​មាន​រាង​តូច​ល្អិត ស្តើង គួរ​តែ​កើន​ទម្ងន់​ពី​ ១១-១៥​ គីឡូ​ក្រាម ដើម្បី​ផ្តល់​កំណើត​ដល់​ទារក​តូច​មួយ មាន​ទម្ងន់​សម​ស្រប​ដោយ​សុខ​ភាព​ល្អ។ ស្រីៗ​ស្គម ទម្ងន់​មិន​គ្រប់​គ្រាន់ គួរ​តែ​កើន​បាន​ ១២-១៨ គីឡូ​ក្រាម ខណៈ​គ្នា​យើង​​ធាត់ៗ​លើស​គីឡូ គួរ​កើនចន្លោះ ៥-១១ គីឡូ​ក្រាម។

ស្រីៗ​ធាត់​លើស​ទម្ងន់​ជា​ច្រើន បាន​ចាប់​យក​ឱកាស​មាន​ផ្ទៃ​ពោះ ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​លើស​ក្នុង​រាង​កាយ​កាន់​តែ​កើន​ឡើង​ខ្លាំង ទាំង​ជាតិ​ខ្លាញ់​ទាំង​នោះ គ្មាន​ប្រយោជន៍​សម្រាប់​ការ​លូត​លាស់​របស់​គភ៌​ក្នុង​ផ្ទៃ​បន្តិច​សោះ។

ករណី​ឡើង​ទម្ងន់​លើ​កម្រិត មិន​ត្រឹម​តែ​មិនអាច​ជួយ​ឲ្យ​ការ​សម្រាល​​មាន​ភាព​ងាយ​ស្រួល និង​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ការ​លំបាក​ច្រើន​ទៀត​ក្រោយ​សម្រាល ពិសេស​មិន​អាច​ឲ្យ​រាង​កាយ​ត្រឡប់​មក​ដូច​ដើម​វិញ​បាន។ អ្នក​ជំនាញ​ណែនាំ​ថា គួរ​កើន​ទម្ងន់​យឺតៗ​ក្នុង​ត្រី​មាស​ទី ១ ជា​រឿង​ល្អ និង​គួរ​កើនប្រមាណ​កន្លះ​គីឡូ​ក្នុង​មួយ​សប្តាហ៍ អំឡុង ២ ខែ​ចុង​ក្រោយ​នៃ​ការ​ពពោះ។

អាហារពេលពពោះ Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • ​គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​
  • ស្រីកំពុងព​ពោះ ប្រើ​ថ្នាំ​ពេទ្យ ថ្នាំ​បុរាណ ប៉ះពាល់អត់?

៣- ជីវជាតិ​ចិញ្ចឹម​អ្វី​ខ្លះ​សំខាន់​ខ្លាំង​សម្រាប់​ស្រីៗ​ពពោះ?

ចម្លើយ គឺ​អាស៊ីដ​ហ្វូ​លិក ឬ​និយាយ​ម៉្យាង​ទៀត​ អាស៊ីដ​ហ្វូ​លិក ជា​សារធាតុ​ចាំបាច់​ត្រូវ​តែ​មាន។ អ្នក​ជំនាញ​អាហារូបត្ថម្ភ បាន​យល់​ស្រប​ថា វិធី​ប្រសើរ​បំផុត​ដើម្បី​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​សម្រាប់​ទ្រទ្រង់​ការ​មាន​ផ្ទៃ​ពោះ​យើង គឺ​មាន​តែ​របប​អាហារ​ប៉ុណ្ណោះ។ របប​អាហារ​ល្អ នឹង​ផ្តល់​ឲ្យ​យើង​នូវ​ជីវ​ជាតិ​ចិញ្ចឹម វីតាមីន​ និង​ជាតិ​រ៉ែ​ខនិជ ដែល​សុទ្ធ​សឹង​ជា​សារធាតុ​ចាំ​បាច់។

ដើម្បី​សម្រាល​បាន​បេប៊ី​មាន​សុខ​ភាព​ល្អ ស្រីៗ​ត្រូវ​តែ​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់។ ការ​សិក្សា​របស់​មហា​វិទ្យាល័យ​វេជ្ជ​សាស្ត្រ St. Bartholomew នៅ​ទី​ក្រុង​ឡុងដ៍ រក​ឃើញ​ថា ​អត្រា​ជំងឺ​ខុស​ប្រក្រតី​នៃ​ផ្លូវ​បំពង់​ប្រសាទ (NTD) ដែល​ជា​ប្រភេទ​ជំងឺ​មួយ​ពាក់​ព័ន្ធ​ការ​ខូច​ទ្រង់​ទ្រាយ​ពី​កំណើត គឺ​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ នៅ​ពេល​ម៉ាក់ៗ​ប្រើ​ប្រាស់​ថ្នាំ​បំប៉ន​អាស៊ីដ​ហ្វូលិក។ ជំងឺ NTD គឺ​ជា​ស្ថាន​ភាព​មួយ​កើត​មាន​នៅ​ក្នុង​បំពង់​ប្រសាទ​របស់​អំប្រ៊ីយ៉ុង ដែល​នាទី​អភិវឌ្ឍខួរ​ក្បាល​ និង​ឆ្អឹង​ខ្នង​របស់​គភ៌​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​បំពង់​មិន​បាន​បិទ​ជិត​ល្អ។

ស្រីៗ​គ្រប់​រូប​នៅ​ពេល​ដល់​វ័យ​បន្ត​ពូជ ត្រូវ​ការ​ញ៉ាំ​អាស៊ីដ​ហ្វូលិក​យ៉ាង​ហោច​ណាស់​ ៤០០​មិល្លីក្រាម មិន​ថា​ទទួល​បាន​ពី​អាហារ​ ឬ​ថ្នាំ​បំប៉ន​ឡើយ ដើម្បី​ធានា​ថា គភ៌​មាន​សុខ​ភាព​ល្អ​នា​ពេល​អនាគត​។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យា​បាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

A Pregnant Woman’s Daily Diet. http://www.webmd.com/women/features/pregnant-daily-diet#1 Accessed May 30, 2017.

កំណែ​ប្រែបច្ចុប្បន្ន

05/06/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jun 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម