ធ្លាប់ឆ្ងល់អត់ ស្រីៗភាគច្រើនពពោះ ពិសេសបន្ទាប់ពីខែទី ៦ ក្រោយដឹងមានបេប៊ី ស្រាប់តែផ្ចិតលៀនចេញមកក្រៅ គ្នាយើងខ្លះមានអារម្មណ៍ថា អាក្រក់មើលណាស់ត្រូវអត់? ហើយខ្លះទៀត អាចនឹងភ័យស្លន់ស្លោរក៏មាន។ ចុះមានដឹងថាហេតុអីបានអ៊ីចឹង? បើចង់ដឹង “Hello គ្រូពេទ្យ’ នឹងប្រាប់ឲ្យខ្ទេចពេលនេះតែម្តង។
១- ម៉េចបានម៉ាក់ៗខ្លះផ្ចិតលៀនមកក្រៅ?
ផ្ចិតជាស្លាកស្នាមមួយ បន្សល់ទុកតាមរយៈការកាត់ទងផ្ចិតក្រោយយើងទាំងអស់គ្នាចាប់កំណើតម៉ាក់យើង។ ផ្ចិតមនុស្សម្នាក់ៗ គឺមានរូបរាងខុសគ្នា គ្នាយើងខ្លះមានផ្ចិតលឹប ខ្លះទៀតមានផ្ចិតលៀនចេញមកក្រៅ។ អំឡុងពេលពពោះ បើពោះរីកធំយ៉ាងឆាប់រហ័ស ជាមូលហេតុជំរុញឲ្យស្បែកផ្ចិតលៀនចេញក្រៅ តែមិនកើតមានគ្រប់គ្នានោះទេ។ យ៉ាងណាផ្ចិតម៉ាក់ៗ លេចឡើងនៅចុងត្រីមាសទី២ ជា ពេលពោះចាប់ផ្ដើមលូតលាស់លឿនជាងមុន។
២- ក្បាលផ្ចិតលៀនចេញក្រៅគួរបារម្ភអត់?
ផ្ចិតលៀនចេញក្រៅអំឡុងពេលមានផ្ទៃពោះ អាចនិយាយបានថា ជារឿងធម្មតាទៅហើយ គ្មានអីគួរឲ្យបារម្ភទេ ព្រោះថាទំហំពោះរីកធំ ដោយសារបេប៊ីក្នុងផ្ទៃកំពុងលូតលាស់ពេញរូបពេញរាងបន្តិចម្តងៗ។ ប៉ុន្តែផ្ចិតផុសចេញមកក្រៅ ក៏អាចជាសញ្ញាព្រមានកើតជំងឺក្លនលូនដែរ។ បើអ្នកមានអារម្មណ៍ឈឺចាប់និងមានជាលិកាហើមនៅតំបន់ផ្ចិត វាទំនងជាកើតលៀនផ្ចិត។
ជំងឺនេះ ច្រើនកើតលើបេប៊ី ប៉ុន្តែក៏ធ្លាប់ប្រទះឃើញ កើតមានលើស្រីៗមានផ្ទៃពោះដូចគ្នា ហើយអាចនិយាយបានថា គ្នាយើងកំពុងពពោះ លេចចេញសញ្ញាបែបនេះ គឺដោយសារយើងកើតជំងឺលៀនផ្ចិតតាំងពីកើតមកម្ល៉េះ។ ជំងឺលៀនផ្ចិត ដោយសារមានញ្ហាក្នុងរន្ធតូចមួយនៅជញ្ជាំងពោះ អាចជាសះស្បើយដោយខ្លួនឯង ដោយសារជាលិកានឹងលូតលាស់បិទរន្ធបន្តិចម្ដងៗ។
អត្ថបទពាក់ព័ន្ធ៖
- ៨ ចំណុចសំខាន់ៗ ស្រីៗមានផ្ទៃពោះគួរដឹង កុំចេះតែធ្វើតៗគ្នា
- ចិញ្ចឹមសត្វ ពិសេសឆ្មា ត្រូវប្រយ័ត្នបំផុត ពេលពពោះ ព្រោះអាចប៉ះពាល់កូនក្នុងផ្ទៃធ្ងន់
៣- បើដឹងថាកើតជំងឺលៀនផ្ចិតត្រូវធ្វើម៉េច?
វិធីសាស្ត្រចម្បង ត្រូវទុកអោយសះស្បើយដោយខ្លួនឯង តែបើស្ថានភាពម៉ាក់ៗកាន់តែធ្ងន់ធ្ងរ អាចនឹងឈានដល់វះកាត់។ យ៉ាងណា ករណីនេះកម្រនឹងកើតមានអំឡុងពេលពពោះណាស់ ប៉ុន្តែបើសង្ស័យ គ្នាយើងគួរស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ។
៤- គួរធ្វើម៉េចពេលមានអារម្មណ៍មិនស្រួល?
គ្នាយើងកំពុងពពោះខ្លះ មិនមានការឈឺចាប់ផ្ចិតលើក្បាលពោះទេ ប៉ុន្តែខ្លះទៀត អាចរងការឈឺចាប់ពេលពពោះ ហើយអាការៈឈឺចាប់លើផ្ចិត អាចកើតមានឡើងក្នុងដំណាក់មួយដែលបេប៊ីក្នុងផ្ទៃលូតលាស់លឿន។
ដើម្បីជួយឲ្យស្រួលជាងមុន អាចប្រើខ្នើយកល់ក្បាលពោះ ឬដេកផ្អៀង ព្រោះអាចបន្ថយអារម្មណ៍ឈឺចាប់។ ពេលឈរ អាចប្រើខ្សែក្រាវាត់សម្រាប់ស្រីៗមានផ្ទៃពោះជាជំនួយ ដើម្បីកាត់បន្ថយអាការៈឈឺខ្នង ឈឺពោះ ហើយអាចប្រើ ឡេធម្មជាតិដែលមានសុវត្ថិភាព ឬឡេផលិតចេញពីកាកាវ លាបត្រង់ស្បែករមាស់ និងរលាក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]