backup og meta

ចិញ្ចឹមសត្វ ពិសេស​ឆ្មា ត្រូវ​ប្រយ័ត្ន​បំផុត ពេល​ពពោះ ព្រោះ​អាច​ប៉ះពាល់​​កូន​ក្នុង​ផ្ទៃ​ធ្ងន់

ចិញ្ចឹមសត្វ ពិសេស​ឆ្មា ត្រូវ​ប្រយ័ត្ន​បំផុត ពេល​ពពោះ ព្រោះ​អាច​ប៉ះពាល់​​កូន​ក្នុង​ផ្ទៃ​ធ្ងន់

ថ្មីៗ​នេះ ទើប​តែ​ផ្ទុះ​រឿង​ជំងឺ​ឆ្កែ​ឆ្កួត ធ្វើ​ឲ្យ​យើង​បារម្ភ​គ្រប់ៗ​គ្នា វិទ្យា​ស្ថាន​ប៉ាស្ទ័រ សឹង​រក​វ៉ាក់​សាំង​ចាក់​មិន​គ្រប់ ប៉ុន្តែ​បើ​ទោះ​ជា​ករណី​នេះ ស្ងប់​ស្ងាត់​ហើយ​ក្តី គ្នា​យើង​នៅ​តែ​មាន​មន្ទិល​សង្ស័យ ពិសេស​អ្នក​មាន​សត្វ​ចិញ្ចឹម និង​កំពុង​មាន​ផ្ទៃ​ពោះ នៅ​តែ​ចង់​ដឹង​ថា សត្វ​ចិញ្ចឹម​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ឬ​អត់? “Hello គ្រូពេទ្យ’ បក​ស្រាយ​ឲ្យ​ដឹង។

១- អ្វី​គួរ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​សត្វ​ចិញ្ចឹម​អំឡុង​ពេល​ពពោះ?

ករណី​ស្រីៗ​មាន​ផ្ទៃ​ពោះ សត្វ​ចិញ្ចឹម​ផ្ទាល់​ខ្លួន មិន​មែន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់ រវាង​ការ​ស្រលាញ់​សត្វ និង​សុខភាព​ពេល​មាន​ផ្ទៃ​ពោះ។ ឆ្កែឆ្មា និង​សត្វ​ដទៃ​ទៀត​ សុទ្ធ​តែ​អាច​មាន​ផ្ទុក​បាក់តេរី​ក្នុង​លាមក​ ដែលពិត​ជា​មាន​គ្រោះថ្នាក់​ដល់​កូនក្នុង​ផ្ទៃ (ពិសេស​អំឡុង​ត្រីមាស​ទី​មួយ)។ ត្រូវ​ចាំ​ថា ឆ្មា​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ យើង​ងាយ​នឹង​ឆ្លង​មេរោគ ពិសេស​បើ​ឆ្មា​យើង​ចិញ្ចឹម ចូល​ចិត្ត​ចាប់​សត្វ​ផ្សេងៗ​ជា​ចំណី។

ម្យ៉ាង​ទៀត ចិញ្ចឹម​ឆ្មា យើង​ប្រហែល​គេច​មិន​ផុត​ពី​ការ​ឆ្លង​ជំងឺ Toxoplasmosis (ជំងឺ​ឆ្លង​ពី​លាមក​ឆ្មា​លើ​រាង​កាយ​មនុស្ស) ករណី​ខ្លះ គ្នា​យើង​មាន​ចិញ្ចឹម​ឆ្មា​ប្រហែល​ជា​ឆ្លង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន​បាត់​ទៅ​ហើយ។ អ្វី​កាន់តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ ជំងឺ​នេះ​ ងាយ​ប៉ះ​ពាល់​កូនក្នុង​ផ្ទៃ​បំផុត។ សូម​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើល​ច្បាស់​ មុន​សម្រេច​ចិត្ត​ពពោះ។

អាច​មាន​ផលប៉ះពាល់​ជា​ច្រើន ដូចជា ធ្វើ​ឲ្យ​ប្រព័ន្ធភាពស៊ាំ​រាងកាយ​របស់​ម្ដាយ និង​សួត​ចុះ​ខ្សោយ ភ្នែក​ស្រវាំង ឯ​ចំពោះ​កូន​វិញ កូន​អាច​រលូត កូន​កើត​ស្លាប់ កូន​មាន​បញ្ហា​រលាក​ភ្នែក លំពែង និង​អណ្ដើក​របស់​កូន​រីកធំ កូន​ឡើង​លឿង (ថ្លើម​ប៉ះពាល់)។

មានផ្ទៃ​ពោះ​! ប្រយ័ត្នជាមួយ​សត្វចិញ្ចឹមបន្តិចទៅ

អត្ថបទ​ពាក់​ព័ន្ធ៖

២- អ្វី​ខ្លះ​ជា​ផល​វិបាក​បង្ក​ដោយ​សត្វ​ចិញ្ចឹម​ពេល​ពពោះ?

ជំងឺ​មួយ​ចំនួនសុទ្ធ​តែ​អាច​បង្ក​ហានិភ័យ​ខ្ពស់ និង​គ្រោះថ្នាក់​ឆ្ងន់ធ្ងរ បើ​យើង​បណ្តោយ​ឲ្យ​សត្វ​ចិញ្ចឹម​រត់​លេង​នៅ​ខាង​ក្រៅ​ផ្ទះ។ សត្វ​ចិញ្ចឹម​របស់​យើង អាច​នឹង​ឆ្លង​បាក់តេរី នាំ​ឲ្យ​ប៉ះពាល់ និង​បង្ក​ផល​វិបាក​ដល់​កូនក្នុង​ផ្ទៃ។ ខណៈ​កត្តា​ឆ្លង​រោគ​ជា​ទូទៅ​ពី​សត្វ​ចិញ្ចឹម​ទៅ​លើ​ស្រីៗ​មាន​ផ្ទៃ​ពោះ អាច​កើត​ឡើង​តាម​រយៈ៖

– ជំងឺ​បង្ក​ដោយ​ឆ្មា​ក្រញៅ ឬ​ខ្វាច (Cat scratch disease)៖ អាច​បង្ក​ផល​វិបាក​ជា​ច្រើន​ដល់​ស្រីៗយើង ប៉ះពាល់​ដល់​ខួរ​ក្បាល ភ្នែក បេះដូង ឬ​ផ្នែក​ផ្សេងៗ​សរីរាង្គ​ខាង​ក្នុង។ ផល​វិបាក​ទាំង​នេះ អាចទាម​ទារ​ការ​ព្យាបាល​ជា​បន្ទាន់ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​ផ្សេង​ទៀត​ផង​ដែរ។

– ជំងឺឆ្កែឆ្កួត៖ គឺ​ជា​ជំងឺ​ឆ្លង បង្ក​តាម​រយៈ​សត្វ​មាន​ផ្ទុក​មេរោគ​ខាំ។ មេរោគ​ឆ្កែ​ឆ្កួត នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ និង​ខួរ​ក្បាល។ រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត ដូចជា គ្រុនក្តៅ ឈឺក្បាល និង​ការ​ធ្វើ​អស់​កម្លាំង ឬ​មិន​ស្រួល​ខ្លួន។ កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ ជំងឺ​ឆ្កែ​ឆ្កួតអាច​សម្លាប់​យើង​ត្រឹម​រយៈ​ពេល ២-៣ ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ករណី​មេរោគ​ធ្វើ​ទុក​ខ្លាំង។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pets and Pregnancy. http://www.whattoexpect.com/pregnancy/ask-heidi/pets-and-pregnancy.aspx. Accessed August 21, 2016.

Rabies. http://www.who.int/mediacentre/factsheets/fs099/en/. Accessed August 21, 2016.

កំណែ​ប្រែបច្ចុប្បន្ន

20/03/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Mar 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម