backup og meta

ស្ត្រីពពោះ​សុខៗ​ស្រាប់​តែ​ញ៉ាំ​អី​លែង​ចូល អាច​មក​ពី​មូល​ហេតុ​នេះ

ស្ត្រីពពោះ​សុខៗ​ស្រាប់​តែ​ញ៉ាំ​អី​លែង​ចូល អាច​មក​ពី​មូល​ហេតុ​នេះ

​ស្ត្រីពពោះ​ពេល​ខ្លះ ឃ្លាន​នេះ​ឃ្លាន​នោះ​ស្ទើរ​ទ្រាំ​មិន​បាន បែរ​ពេល​ខ្លះ​អត់​ឃ្លាន​អី​ទាំង​អស់ ឃើញ​អី​ក៏​រអើម ចង់ឆ្កួត ញ៉ាំ​មិន​ចូល។ ទោះ​យ៉ាង​ណា ត្រូវ​ញ៉ាំ​ឲ្យ​បាន​ច្រើន ព្រោះ​អំឡុង​ពេល​ពពោះ ទាំង​ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ សុទ្ធ​តែ​ត្រូវ​ការ​អាហារ​ទ្រទ្រង់​ការ​លូត​លាស់​ជា​ចាំ​បាច់។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​មូល​ហេតុ​ពិត​ ធ្វើ​ឲ្យ​យើង​សុខៗ​លែង​ឃ្លាន​អាហារ​ អំឡុង​ពេល​ពពោះ។

១- ​ធុំ​អាហារអំឡុង​ពេល​ពពោះ

ស្ត្រីមាន​ផ្ទៃ​ពោះ​ជាង​ពាក់​កណ្តាល​ធុំអាហារមួយ​ភាគ​ធំ​ ញ៉ាំ​អាហារ​មិន​ចូល ​ទាំងឃ្លានអាហារ​ទាំង​នោះ​​ខ្លាំង​ប៉ុនណា​ក៏​ដោយ។ ពេល​​​ធុំ​អាហារ​ណា​មួយ ​យើងនឹងលេច​ចេញ​អាការៈ​​ចាញ់គភ៌ ចង្អោរ និង​ក្អួត គ្រប់​ពេល ទាំង​ព្រឹក ថ្ងៃ ល្ងាច និង​យប់។ ជាធម្មតា បញ្ហា​ធុំ​អាហារ ​និងអា​ការៈចាញ់​ភាគ​ច្រើន មាន​រយៈ​ពេល​ ១ ​អាទិត្យ ​កើត​នៅអំឡុង​​ត្រីមាស​ទី​១ ក្រោយ​នៃ​ការ​ពពោះ។ ប៉ុន្តែ ​បើ​អាការៈ​ធុំ​អាហារ ញ៉ាំ​អីរក​តែ​ក្អួត នៅ​បន្ត​លើ​ពាក់​កណ្តាល​ត្រី​មាស​​ដំបូង វា​​អាច​បន្ត​​ដល់ទៅ ​៩ ​ខែ ​ឬ​ក្រោយ​សម្រាល ទើប​អាច​ត្រលប់​មក​រក​ភាព​ប្រក្រ​តី​វិញ។

ករណី​ធុំ​អាហារ ញ៉ាំ​មិន​ចូល​អំឡុង​ពេល​ពពោះ មក​ទល់​នឹង​ពេល​នេះ នៅ​តែ​ជា​អាថ៌កំបាំង​ធម្មជាតិ​មួយដែលយើង​នៅ​តែ​មិន​អាច​យល់​បាន​ច្បាស់។ អ្នក​វិទ្យា​សាស្ត្រជឿ​ថា អាច​ជាក់​ពាក់ព័ន្ធ​ការ​ចាប់​ផ្តើម​បម្រែ​បម្រួល​​អ័រម៉ូន HCG អំឡុង​ពេល​ពពោះ ដែល​ជា​កត្តា​រួម​ចំណែក​ចម្បង​ធ្វើ​ឲ្យ​​យើង​មិន​ឃ្លាន​ចំណី ព្រោះ​អ័រ​ម៉ូន​នេះនឹង​កើន​​ឡើង​ខ្ពស់​បំផុត​នៅ​ត្រីមាស​ទី​១ អំឡុង​សប្តាហ៍​ទី ​១១ ហើយ​នឹង​​ធ្លាក់​ចុះវិញ ក៏​ជា​​​ពេល​ស្រីៗ​ពពោះ​ ចាប់​ផ្តើម​ចង្អោរ ​និង​ក្អួត ដូច​គ្នា។

ធុំអាហារពេលពពោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • បម្រាម​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ម៉ាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​បាន​
  • ១០ សំណួរ​ជុំវិញ​ទស្សនៈ​យល់​ខុស​អំពី​ការ​មាន​ផ្ទៃពោះ

២- តួ​នាទី​អ័រម៉ូន

អ័រម៉ូន​ផ្សេង​ៗក៏​រួម​ចំណែក​ធ្វើឲ្យ​មាន​ការ​​ប្រែ​ប្រួល​ក្លិន ​និង​រស​ជាតិ​យើង​ញ៉ាំ​ដូច​គ្នា។ អំឡុង​ពេល​ពពោះ អាការៈ​ឃ្លាន និង​រស​វិញ្ញាណ​យើង​ ​កើន​ឡើង​ខ្លាំង ក្លិនអាហារ​​ឆួល អាច​ធ្វើ​ឲ្យ​ចង្អោរ ក្អួត ​ប៉ុន្តែ​ក៏​មិន​កើតលើ​ស្រីៗ​ពពោះ​ទាំង​អស់​នោះ​ដែរ។ ស្រីៗ​​ភាគ​​ច្រើន ​ធុំ​ក្លិន​សាច់​មាន់​ ក៏​ធ្វើ​ឲ្យ​ចង់​ក្អួត ឬ​ចង្អោរ​ភ្លាមៗ​ ទាំង​សាច់មាន់​​​គ្មានក្លិនឆួល។

បម្រែ​បម្រួល​អ័រម៉ូន ​បង្កើន​ការ​បញ្ចេញ​ទឹក​មាត់​ច្រើន ពេល​ខ្លះ​អាច​ប្រែ​ទៅ​ជា​រស​ជាតិ​លោហធាតុ នៅ​ក្នុង​ទឹក​មាត់ ពេល​ខ្លះ​ទៀត ទោះ​ជា​អាហារ​នោះ​មិន​ធ្វើ​ឲ្យ​ប្រតិកម្ម​ចាញ់គភ៌ក៏​ដោយ ប៉ុន្តែគ្នា​យើង​ អាច​នឹង​​មិន​ឃ្លាន​ទាល់​តែ​សោះ។ អ្នក​ជំនាញ​លើក​ឡើង​​ថា អ័រម៉ូន​ជា​មូល​ហេតុ​ចម្បង​នៃ​ការ​​ចាប់​ផ្តើម ​និង​បញ្ចប់អាការៈ​ធុំ​អាហារអំឡុង​ពេល​ពពោះ។

យ៉ាង​ណា ស្រីៗ​​ចាញ់​កូន មិន​ប្រឈម​ហានិភ័យ​រលូត គភ៌ស្លាប់​ក្នុង​ផ្ទៃ និងកើត​មុន​ខែ​នោះ​ទេ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា នៅ​ ៣​ ខែ​ដំបូង​នៃ​ការ​ពពោះ​ ពេល​យើងធុំ​អាហារ​ ជា​ពេល​ដែល​ការ​​លូត​លាស់​របស់​គភ៌​ងាយ​រង​គ្រោះ​ដូច​គ្នា។ រឿង​ធុំ​អាហារ ឬ​ញ៉ាំ​មិន​ចូល គ្មានអី​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់កូន​ក្នុង​ផ្ទៃ ​និង​ម៉ាក់ៗ​ដែរ ​ទោះ​បី​ជា​ពេល​ខ្លះ​មិន​បាន​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ក៏​ដោយ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy: Why Your Favorite Foods Gross You Out. http://www.webmd.com/baby/features/pregnancy-food-cravings-aversions#1. Accessed March 16, 2017.

កំណែ​ប្រែបច្ចុប្បន្ន

22/05/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ May 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម