backup og meta

ក្មេងកើតអូទីស្សឹម អាចវិវត្តមានជំងឺនេះ តាំងពីម្ដាយពពោះម្ល៉េះ

ក្មេងកើតអូទីស្សឹម អាចវិវត្តមានជំងឺនេះ តាំងពីម្ដាយពពោះម្ល៉េះ

អូទីស្សឹម ប៉ះពាល់​ដល់​ជីវិត​របស់​ក្មេង​ស្ទើរតែ​គ្រប់​រូបភាព ទាំង​ការ​រៀនសូត្រ និង​ទំនាក់ទំនង​សង្គម។ ការព្យាបាលអូទីស្សឹម ក៏មានការពិបាកច្រើន ខណៈដែលរឿងមួយគួរឲ្យភ្ញាក់ផ្អើល​គឺ អូទីស្សឹម អាច​កើត​លើ​ក្មេង តាំងពីគេ​នៅ​ក្នុង​ពោះម្ដាយ​ម្ល៉េះ។

១- ​អូទីស្ស៊ឹម​ប៉ះពាល់​ការ​លូត​លាស់​ខួរក្បាលក្មេង

អ្នក​ស្រាវ​ជ្រាវ​សង្ស័យយូរមកហើយ​ថា ​ការ​​រំខាន​នៃ​ដំណើរ​លូត​លាស់​ខួរ​ក្បាល ​អាច​បណ្តាល​ឲ្យ​កើត​អូទីស្ស៊ឹម ហើយបញ្ហានេះកើតមាន​​តាំង​ពី​ការបង្ក​កំណើតម្ល៉េះ។ ​មក​ដល់​ពេល​នេះ អ្នក​វិទ្យាសាស្ត្រ​ទទួល​ស្គាល់​ថា ​ស្រទាប់​ខាង​ក្រៅ​នៃខួរ​ក្បាល​ក្មេង​កើត​ជំងឺ​អូទីស្សឹម ​មាន​បន្ទះ​​គ្មាន​របៀប​រៀប​រយ។

២- អូទីស្ស៊ឹម​អាច​កើត​អំឡុង​ពេល​មាន​ផ្ទៃពោះ

ដើម្បី​បញ្ជាក់​ករណី​​នេះ ​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ពី​ជាលិកា​ខួរ​ក្បាល​ក្មេង​ ២២ នាក់ បន្ទាប់ពីពួកគេស្លាប់។ ​ក្មេងពាក់​កណ្តាល​ កើត​អូទីស្សឹម ហើយ​ពាក់​កណ្តាល​ទៀត​គ្មាន​ទេ។ ជា​លទ្ធផល​ ​ស្រទាប់​ខាងក្រៅ​​ខួរ​ក្បាល​ក្មេង​កើតអូទីស្ស៊ឹម គឺ​​មាន​បន្ទះ​រំខាន។ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ទៀត​ថា ​ជាលិកា​រំខាន​ទាំង​នេះ ​កើត​ឡើងអំឡុង​ពេល​មុន​សម្រាល អាច​ស្ថិត​នៅ​ចន្លោះពេល​កំពុង​ពពោះណា​មួយ។ ការ​សិក្សាបន្ត​បន្ទាប់​ ​ផ្តោត​លើ​បន្ទះ​ខុស​ប្រក្រតី​នោះ រក​​ឃើញ​ថា​ ក្មេងកើត​អូទីស្សឹម មាន​បន្ទះ​តូច​រំខាន​នៅ​ក្នុង​ជាលិកា​ខួរ​ក្បាល ​និង​ខ្វះ​លក្ខណៈហ្សែន​ច្បាស់​លាស់។ បន្ទះ​នោះ​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​នៃ​ការ​គិត ​ដែល​ជា​មុខងារ​សំខាន់​នៃ​ខួរ​ក្បាល​តែ​ម្តង។

អត្ថបទពាក់ព័ន្ធ៖

  • ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្ស៊ឹម
  • កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្ស៊ឹម

៣- អូទីស្សឹម អាចប្រសើរឡើង បើព្យាបាល​ពីដំបូង

​សំណាង​ល្អ បន្ទះ​រំខាន​តូចដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​មិន​ប្រក្រតី មិន​រាល​ដាលតទៀត មាន​ន័យ​ថា បើ​ទទួល​ការ​​ព្យាបាល​ទាន់​ពេល​ គឺ​អាច​ជួយ​បាន។ យោង​តាម​ការ​ព្យាបាល​ត្រឹម​ត្រូវ​លើក្មេង​ទើប​រៀន​ដើរ ​អាច​ទទួលបាន​ផល​ប្រសើរ ដោយ​ខួរ​ក្បាលនឹង​​ចាប់​ផ្តើម​ភ្ជាប់​ចរន្ត​ និងប្រឆាំង​តបតភាព​ខុស​ប្រក្រតីទាំង​នោះ។ អ្នក​ស្រាវជ្រាវ​ជឿ​ថា ការ​ព្យាបាល​កាន់​តែ​លឿន ផល​វិជ្ជមាន​កាន់​តែ​ខ្ពស់។ ពួក​គេ​កំពុង​តែ​រក​មធ្យោបាយ ដើម្បីអាច​រក​ឃើញអូទីស្សឹមនៅដំណាក់កាលដំបូង។

៤- អ្វីបង្កឲ្យកើតអូទីស្សឹម

អ្នក​ស្រាវ​ជ្រាវ​នៅ​តែ​មិន​ដឹង​ពី​ដំណាក់​កាល​ណា​មួយនៃ​ការ​ពពោះ​ ដែល​ធ្វើ​ឲ្យ​ចាប់​ផ្តើម​មាន​អូទីស្សឹមនៅ​ឡើយ ហើយក៏​មិនបាន​ពន្យល់​ពី​មូល​ហេតុ​ជាក់​លាក់ថា​តើ មូលហេតុអ្វី​ធ្វើ​ឲ្យ​មាន​ការរំខាន​ការ​លូត​លាស់​ខួរ​ក្បាល​ក្មេង​នៅ​ដំណាក់​កាល​ដំបូង។ ប៉ុន្តែ អ្នក​វិទ្យាសាស្ត្រ​យល់​ស្រប​ថា ​អូទីស្សឹមបណ្តាល​មក​ពីហ្សែន​ និង​កត្តា​បរិស្ថាន ឬ​ទាំង​ពីរ​តែ​ម្តង។ ចំពោះ​កត្តា​បរិស្ថាន​ អ្នក​ស្រាវជ្រាវ​ខិត​ខំ​ប្រឹងប្រែង​រក​អំណះ​អំណាង​សម​ស្រប​មួយ ដូច​ជា ការ​ប៉ះពាល់​នឹង​បរិយាកាស​ពុលរយៈពេល​យូរ ​ខ្វះ​វីតាមីន​ហ្វូឡាត និង​បង្ក​រោគ​ដោយ​វីរុស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

More Signs Autism May Originate During Pregnancy http://www.webmd.com/brain/autism/news/20140326/more-signs-autism-may-originate-during-pregnancy Accessed April 25, 2017.

កំណែ​ប្រែបច្ចុប្បន្ន

08/07/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jul 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម