backup og meta

សញ្ញា​គ្រោះថ្នាក់​ពេល​ពពោះ ម៉ាក់ៗត្រូវដឹង ​ប្រញាប់​ទៅ​ជួប​ពេទ្យ

សញ្ញា​គ្រោះថ្នាក់​ពេល​ពពោះ ម៉ាក់ៗត្រូវដឹង ​ប្រញាប់​ទៅ​ជួប​ពេទ្យ

អំឡុង​ពពោះ ការ​ថែទាំ​សុខភាព​ម្តាយ និង​គភ៌​ជា​រឿង​សំខាន់ តែ​យើង​ក៏​ត្រូវ​ដឹង​ពី​សញ្ញា​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​អំឡុងពេល​នេះដែរ។ ការ​បញ្ចៀស និងដឹងពី​សញ្ញា​គ្រោះថ្នាក់​បាន​ទាន់​ពេល​វេលា នាំឲ្យ​មាន​សុវត្ថិភាព​ទាំង​ម្តាយ និងកូន។ សញ្ញា​ទាំង​នោះ​រួមមាន៖

១- ធ្លាក់ឈាម

អំឡុង​ពេល​ពពោះ បើ​ស្រីៗ​យើង​មាន​អាការៈ​ចុកពោះ មាន​ធ្លាក់​​ឈាម​តិច ឬ​ច្រើន ច្បាស់​ជា​មាន​បញ្ហា​មិន​ខាន។ ក្នុង​ត្រីមាសទី១ បើ​មាន​សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​ការ​រលូត​អាអូន មាន​កូន​ក្រៅ​ស្បូន ឬ​របេះ​សុក​ពី​ស្បូន​ជា​ដើម។ សូម​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ភ្លាម ដើម្បី​សុវត្ថិភាព​ម៉ាក់ និង​បេប៊ី។

សញ្ញាគ្រោះថ្នាក់ពេលពពោះ

អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន

២- កូន​មិន​កម្រើក

ជា​ទូទៅ ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង អាអូន​អាច​កម្រើក​នៅ​ខែទី ៥ ឬ ៦ តែ​បើ​យើង​ធ្លាប់​មាន​បេប៊ី​ពីមុន​មក​ហើយ​នោះ កូន​អាច​កម្រើកលឿន​បន្តិច គឺ​អំឡុង​ខែទី ៤ ឬ ៥។ បន្ទាប់​ពី​កម្រើក​តិចៗ បេប៊ី​អាច​កម្រើក​ញឹកញាប់ ឬ​ធាក់​ម៉ាក់​កាន់​ខ្លាំង​នៅ​ជិត​ដល់​ថ្ងៃ​សម្រាល។

ក្នុង​ករណី​បេប៊ី​មិន​ធ្វើ​ចលនា​ទាល់​តែ​សោះ ឬ​កម្រើក​តិច​ទៅៗ អាច​បញ្ជាក់​ថា​កូន​យើង​មាន​បញ្ហា​អ្វី​មួយ​មិន​ខាន ដូច្នេះ​ម៉ាក់ៗ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ និង​មើល​អេកូ​ភ្លាម តើ​មក​ពី​មូលហេតុ​អ្វី។

អត្ថបទពាក់ព័ន្ធ៖ សុខៗ​កូន​ក្នុង​ផ្ទៃ​ឈប់​កម្រើក ​​បារម្ភ​អត់ ហើយ​គួរធ្វើ​ម៉េច?

៣- ឆ្លង​រោគ​នៅ​ទ្វារមាស

ស្រីៗ​មាន​ផ្ទៃពោះ​ចៀស​មិន​រួច​រឿង​ធ្លាក់​ស​នោះ​ទេ ម្ល៉ោះហើយ​ចាំបាច់​ត្រូវ​ធ្វើអនាម័យ​ទ្វារមាស សម្អាត​ខ្លួន​ប្រាណ​ជា​ប្រចាំ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ណា បើ​មាន​ការ​បង្ក​រោគ​ក្នុង​ស្បូន​ដោយ​រមាស់​ប្រដាប់​ភេទ ធ្លាក់ស​មាន​ក្លិន និង​ពណ៌​នោះ ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ព្យាបាល​បាន​ទាន់​ពេល​វេលា។

៤- ហើម​ជើង

អាការៈ​ហើមជើង​ ​លើជាតិសាច់​ ( ប្រូតេអ៊ីន) ឬមិន​សូវ​ធ្វើ​ចលនា។ បញ្ហា​ទាំងនេះ​គ្រូពេទ្យ​ផ្នែក​សម្ភព​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ពិនិត្យ​ទឹកនោម​ជា​រៀងរាល់​ខែ ដើម្បី​វាស់​ស្ទង់​ជាពិសេសកម្រិត​ជាតិ​ប្រូតេអ៊ីន ហើយមួយយវិញទៀត​យើង​មិន​ត្រូវ​អង្គុយ ឬ​ឈរ​យូរ​ពេក​នោះ​ទេ​ត្រូវ ឧស្សហ៍​ងើប​ដើរ​ចុះ​ឡើងទើបជាការល្អ។

៥- បម្រុង​ក្រឡាភ្លើង​ និងក្រឡាភ្លើង

ចំពោះ​គ្នា​យើង​ដែល​មាន​សម្ពាធ​ឈាមខ្ពស់  លើសជាតិប្រូតេអ៊ីន និងមានហើមជើងអាចជាសញ្ញាជំងឺបម្រុងក្រឡាភ្លើង​ និង​ឈានដល់ការប្រកាច់ជាសញ្ញាក្រឡាភ្លើងអំឡុង​ពពោះ ហើយអាចមានសញ្ញារួមផ្សំមកជាមួយដូចជា ឈឺក្បាលខ្លាំង ឈឺពោះ ស្រវាំងភ្នែក -​ល-។ ដូច្នេះ​ស្រីៗ​គួរ​តាម​ដាន និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ ចៀស​វៀង​គ្រោះថ្នាក់​ដល់​ជីវិត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/03/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 12, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម