backup og meta

ស្រីៗ​ពពោះ ឧស្សាហ៍​ហើម​ជើង មក​ពី​អ្វី? គ្រោះ​ថ្នាក់​ទេ?

ស្រីៗ​ពពោះ ឧស្សាហ៍​ហើម​ជើង មក​ពី​អ្វី? គ្រោះ​ថ្នាក់​ទេ?

អំឡុង​ពពោះ ស្រីៗ​ប្រមាណ ៩០% តែង​មាន​អាការៈ​ហើម​ជើង ពិសេស​នៅ​ត្រីមាស​ទី៣។ បញ្ហា​ចោទ​នេះ​ជា​កង្វល់​របស់​ស្ត្រី​គ្រប់​រូប ពិសេស​ម៉ាក់ៗ​ថ្មីថ្មោង​ដែល​ពុំ​សូវ​មាន​បទ​ពិសោធ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​ពន្យល់​លម្អិត​អំពី​មូលហេតុ និង​វិធី​កាត់​បន្ថយ​អាការៈ​ហើម​ជើង​អំឡុង​ពពោះ។

១- មូលហេតុ​ស្រ្តី​មាន​ផ្ទៃពោះ​ហើម​ជើង

ក្នុង​ខែ​ដំបូង ម៉ាក់ៗ​មិន​សូវ​មាន​បញ្ហា​ចោទ​ហើម​ជើង​នោះ​ទេ តែ​ពេល​កូន​ក្នុង​ពោះ​កាន់​តែ​ធំ​ជើង​ងាយ​នឹង​ហើម។ នេះ​បណ្តាល​មក​ពី​ទម្ងន់​នៃ​គភ៌ ធ្វើ​ឲ្យ​មាន​ការ​សង្កត់​ទៅ​លើ​ជើង បណ្តាល​ឲ្យ​ហើម ម្យ៉ាង​វិញ​ទៀត ការ​ដែល​ម៉ាក់ៗ​អង្គុយ ឬ​ដើរ​ច្រើន​ពេក​ក៏​អាច​បង្ក​ឲ្យ​ហើម​ជើង​ដែរ។

២- ធ្វើ​ដូចម្តេច​បើ​ហើម​ជើង?

លោក​វេជ្ជបណ្ឌិត​បាន​លើក​ទឹកចិត្ត​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​សម្រាក​ឲ្យ​បាន​ច្រើន មិន​ត្រូវ​ធ្វើការ​ធ្ងន់ៗ ​ហើយ​ត្រូវ​គេង​ផ្អៀង​មក​ខាង​ឆ្វេង មិន​ត្រូវ​អង្គុយ ឬ​​ឈរ​យូរ​ពេក​ទេ ត្រូវ​ឧស្សាហ៍​ងើប​ដើរ​ឲ្យ​បាន​ច្រើន នោះ​អាការៈ​ហើម​ជើង​ក៏​មិន​សូវ​ខ្លាំង​ប៉ុន្មាន​ដែរ។

ពពោះហើមជើងមកពីអ្វី?

៣- ហើម​ឡើង​ខ្លាំង​អំឡុង​ពពោះ​គ្រោះថ្នាក់​ទេ?

បើ​ម៉ាក់ៗ​ហើម​ជើង​តិចតួច ឬ​ហើម​ជើង​តែ​មួយ​មុខ មិន​មាន​អ្វីគួរ​ឲ្យ​បារម្ភ​នោះ​ទេ គ្រាន់​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​ករណី​ម៉ាក់ៗ​ហើម​ជើង ហើយ​​មានជំងឺ​ទឹកនោមប្រៃ (លើសជាតិសាច់) និង​លើសឈាម​ទៀត​នោះ​អាច​ងាយ​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង និង​ពេល​ខ្លះ​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡាភ្លើង​ ដែល​អាច​ឲ្យ​ស្រី្តប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង។​ ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/03/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម