backup og meta

ប្រើថ្នាំព្យាបាលជំងឺបាក់​ទឹក​ចិត្ត​ពេល​ពពោះ ប៉ះពាល់​កូន​ក្នុង​ផ្ទៃដែរអត់?

ប្រើថ្នាំព្យាបាលជំងឺបាក់​ទឹក​ចិត្ត​ពេល​ពពោះ ប៉ះពាល់​កូន​ក្នុង​ផ្ទៃដែរអត់?

ស្រីៗចូល​​ចិត្ត​គិត​ច្រើន មាន​រឿង​អី​តិច​តួច ក៏យក​មក​គិត​ជា​ហេតុ​ធ្វើ​ឲ្យ​ងាយ​រង​សម្ពាធ​ផ្លូវ​ចិត្ត ពិសេស​បើ​កំពុង​ពពោះ​ កាន់​តែ​ងាយ​ធ្វើ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ថែម​ទៀត។ បើ​ទោះ​ជា​មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ក៏​ពិត​មែន ប៉ុន្តែ​អំឡុង​ពេល​ពពោះ ស្រីៗ​ភាគ​ច្រើន​ចង់​ដឹង​ថា ប្រើ​ថ្នាំ​ប្រឆាំង​ការ​បាក់​ទឹក​ចិត្ត អាច​ប៉ះ​ពាល់​ដល់​បេប៊ី​ក្នុង​ផ្ទៃ​ដែរ​អត់? សម្រាប់​ចម្លើយ “Hello គ្រូពេទ្យ’ នឹង​លម្អិត​ក្នុង​អត្ថបទ​នេះ។

១- ទំនាក់​ទំនង​រវាង​ការ​មាន​ផ្ទៃពោះ និង​ជំងឺ​បាក់​ទឹក​ចិត្ត

ពី​មុន​មក អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​គិត​ថា អ័រ​ម៉ូន​បញ្ចេញ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​ការ​ពារ​យើង​ពី​ជំងឺ​​បាក់​ទឹក​ចិត្ត ប៉ុន្តែ​ការ​ពិត​ទៅ មិន​ពិត​នោះ​ទេ។ ផ្ទុយ​មក​វិញ បញ្ហា និង​រោគ​សញ្ញា​ជា​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​បង្ក​ឲ្យ​មាន​បញ្ហា​ខាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ចិត្ត ជា​ហេតុ​នាំ​ឲ្យ​យើង​ពិបាក​ដោះ​ស្រាយ​ ងាយ​ធ្លាក់​ក្នុង​ជំងឺ​​បាក់ទឹក​ចិត្ត។

បើ​យើង​មាន​ជំងឺ​​បាក់ទឹក​ចិត្ត​កម្រិត​ស្រាល ហើយ​មិន​មាន​លេច​ចេញ​រោគ​សញ្ញា​រយៈពេល​យ៉ាង​ហោច​ណាស់ ៦ ខែ ស្រីៗ​គួរ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​​បាក់​ទឹក​ចិត្ត​ឲ្យ​បាន​មុន ឬ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​គួរ​ណាត់​ជួប​គ្រូពេទ្យ ដើម្បី​ប្រាកដ​ថា​ជំងឺ​មិន​ប៉ះពាល់​សុខ​ភាព​ទាំង​ម៉ាក់ៗ និងបេប៊ី​ក្នុង​ផ្ទៃ។ ​យើងក៏​អាច​គ្រប់​គ្រង​ជំងឺ​​បាក់​ទឹក​ចិត្ត ដោយ​មិន​ចាំ​បាច់ប្រើ​ថ្នាំ តាម​រយៈ​វិធី​សាស្ត្រ​សាមញ្ញៗ​ដូច​ខាង​ក្រោម​នេះ៖

– កាត់​បន្ថយ​ភាព​តាន​តឹង

– ហាត់​ប្រាណ ដូច​ជា ​ដើរ ហែល​ទឹក ឬ​ហាត់​យូហ្កា

– កុំ​នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃ គួរ​ចេញ​ទៅ​ខាង​ក្រៅ​ខ្លះ អាច​ដើរ​ជុំៗ​ផ្ទះ​ក៏​បាន។

បើ​ជំងឺ​បាក់ទឹក​ចិត្ត​កាន់​តែ​ធ្ងន់​ធ្ងរ ហើយ​បើ​យើង​ធ្លាប់​មាន​ប្រវត្តិ​មាន​ជំងឺ​​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ ឬ​មាន​បញ្ហា​ផ្លូវ​ចិត្ត ធ្លាប់​ចង់​ធ្វើ​អត្តឃាត នោះ​យើង​​ត្រូវ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​​បាក់​ទឹក​ចិត្ត​ជា​ចាំ​បាច់។

២- ហានិភ័យ​ប្រើ​ថ្នាំ​ប្រឆាំង​​ជំងឺ​​បាក់ទឹក​ចិត្ត​ពេល​ពពោះ

​ផល​រំខាន​នៃ​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត ​អាច​មាន​ដូច​ជា៖

– ទារក​មាន​ភាព​ខុស​ប្រក្រតី​ពី​កំណើត ដូច​ជា​មាន បញ្ហា​បេះ​ដូង ខួរ​ឆ្អឹង​ខ្នង ខួរ​ក្បាល លលាដ៍​ក្បាល សរីរាង្គ​ក្នុង​ពោះ និង​មាន​ពិការភាព។

– មាន​សម្ពាធ​ឈាម​ខ្ពស់​ក្នុង​សរសៃ​ឈាម​សួត និង​បេះដូង ដែល​ត្រូវ​ចាត់​ទុក​ជា​ជំងឺ​ធ្ងន់​ធ្ងរ​សម្រាប់​ទារក ហើយ​បញ្ហានឹង​កាន់​តែ​អាក្រក់​ទៅ​ នៅ​ពេល​កូនធំ​ឡើង។

– រលូត​កូន

– កូន​កើត​មុន​ខែ អាច​កើត​មុនសប្តាហ៍ទី ៣៧ នៃ​ការ​ពពោះ

– កូន​កើត​មិន​គ្រប់​គីឡូ អាច​មាន​ទម្ងន់​តិច​ជាង ២,៥ គីឡូក្រាម

– កូនកើត​មក​មាន​បញ្ហា​សុខភាព​មួយ​ចំនួន ដូច​ជា វិបត្តិ​ផ្លូវ​ដង្ហើម ពិបាក​រឿង​ញ៉ាំ​អាហារ ឆាប់​ខឹង និង​ការ​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម។ ក្រោយ​ពេល​សម្រាល​រួច កូន​អាច​ត្រូវ​ដាក់​ក្នុង​មណ្ឌល​ថែទាំ​ទារក​រយៈពេល ២-៣ ថ្ងៃ។ យ៉ាង​ណា ផល​ប៉ះ​ពាល់​ទាំង​នោះ ក៏​មិន​បង្ក​រយៈពេល​យូរ​ដែរ។

បាក់ទឹកចិត្តពេលពពោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • បាក់​ទឹក​ចិត្ត​ពេល​​ពពោះ ត្រូវ​ប្រញាប់​ព្យាបាល
  • ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន

៣- ផល​វិបាក​មិន​ព្យាបាល​ជំងឺ​​បាក់​ទឹក​ចិត្ត​ពេល​ពពោះ

ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​​បាក់ទឹក​ចិត្ត អាច​មាន​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​ជំងឺ​​បាក់​ទឹក​ចិត្ត មិន​អាច​គ្រប់​គ្រង​បាន និង​បង្ក​ឲ្យ​មាន​ផល​វិបាក​ដូច​គ្នា។ យើង​អាច​​ចង់​ធ្វើ​អត្ត​ឃាត មិន​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង មិន​ញ៉ាំ​អាហារ អាច​​ផឹក​ស្រា ជក់​បារី ឬ​ប្រើ​​គ្រឿង​ញៀន។ សកម្ម​ភាព​ទាំង​នេះ សុទ្ធ​តែ​អាច​ប៉ះ​ពាល់​ដល់​ម្ដាយ និងកូនក្នុង​ផ្ទៃ។

កត្តា​រលូត​កូន ភាព​មិន​ប្រក្រតី​ពី​កំណើត កូន​កើត​មិន​គ្រប់​ខែ ឬ​ទម្ងន់​តិច តម្រូវ​ឲ្យ​ស្ត្រី​ឈប់​ប្រើ​ថ្នាំ​ប្រឆាំង​​ជំងឺបាក់​ទឹក​ចិត្ត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

ជំងឺ​​បាក់​ទឹក​ចិត្ត មិន​បាន​ព្យាបាល​ អាច​ប៉ះ​ពាល់​ដល់​គ្រួសារ និង​ទំនាក់​ទំនង​ស្នេហា​យើង​បាន​ដូច​គ្នា។ ស្រីៗអាច​លែង​ចង់​មើល​ថែ​អូនៗ និង​ប្តី​ក៏​មាន។ អាច​មាន​អារម្មណ៍​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ មាន​អារម្មណ៍​គ្មាន​កម្លាំង​កំហែង​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ងារ​ប្រចាំ​ថ្ងៃ។ លើស​ពី​នេះ អាច​មាន​ផល​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​រវាង​ម៉ាក់ៗ និង​អូនៗ​ថែម​ទៀត​ផង។

៤- ថ្នាំ​ជំងឺ​បាក់​ទឹក​ចិត្ត​ មាន​សុវត្ថិ​ភាពសម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ

ថ្នាំ​ប្រឆាំងជំងឺ​​បាក់ទឹក​ចិត្ត​មួយ​ចំនួន ត្រូវ​ចាត់​ទុក​មាន​សុវត្ថិភាព​ចំពោះ​ស្រីៗ​កំពុង​ពពោះ។ យ៉ាង​ណា ត្រូវ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ មុនសម្រេច​ចិត្ត​ប្រើ​ថ្នាំ​ទាំង​នោះ ហើយ​ថ្នាំ​ដែល​ត្រូវ​ចាត់​ទុក​មាន​សុវត្ថិភាព មាន​ដូច​ជា៖

– ពពួកថ្នាំ Selective serotonin reuptake inhibitors (SSRIs) មួយ​ចំនួន មាន​ថ្នាំ Citalopram, Fluoxetine និង Sertraline ។

– ពពួក​ថ្នាំ Serotonin norepinephrine reuptake inhibitors (SNRIs) ដូច​ជា​ថ្នាំ Duloxetine និង Venlafaxine ។

– ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត Bupropion ត្រូវ​ប្រើ ក្នុង​ករណី​ថ្នាំ​ដទៃ​ទៀត​មិន​មាន​ប្រសិទ្ធ​ភាព​ប៉ុណ្ណោះ។

– ពពួក​ថ្នាំ Tricyclic antidepressants ដូច​ជា​ថ្នាំ Amitriptyline និង Nortriptyline ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy and Antidepressants. http://www.webmd.com/baby/pregnancy-and-antidepressants#1. Accessed March 28, 2017.

Antidepressants: Safe during pregnancy?. http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/antidepressants/art-20046420. Accessed March 28, 2017.

Medication for depression during pregnancy. https://www.babycenter.com/0_medication-for-depression-during-pregnancy_10415699.bc. Accessed March 28, 2017.

Pulmonary Arterial Hypertension. http://www.webmd.com/lung/pulmonary-arterial-hypertension#1. Accessed March 28, 2017.

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម