backup og meta

ពេលពពោះ ​ប្តីប្រពន្ធ​អាច​ធ្វើ​រឿង​ក្ដៅ​សាច់​បាន​កម្រិត​ណា?​

ពេលពពោះ ​ប្តីប្រពន្ធ​អាច​ធ្វើ​រឿង​ក្ដៅ​សាច់​បាន​កម្រិត​ណា?​

ប្រសិន​បើ​គិត​ថា​ខ្លួន​កំពុង​មាន​ប៊េបី​នៅ​ក្នុង​ពោះ ហើយ​មិន​ហ៊ាន​រួម​ភេទ​ខ្លាច​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន គិត​បែប​នោះ​ខុស​ហើយ ដោយ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា អំឡុង​មាន​ផ្ទៃពោះ គឺ​ជា​ពេល​ដ៏​ល្អ​បំផុត ក្នុង​ការ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​មួយ​នេះ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​បញ្ជាក់​ថា៖ “ការ​រួម​ភេទ​ពេល​ម៉ាក់​ៗ​មាន​ផ្ទៃពោះ គឺ​មិន​អី​ទេ ហើយ​យើង​ក៏​មិន​អាច​បញ្ឈប់​ចំណង់​រួមភេទ​នេះ​ពី​មនុស្ស​បាន​ឡើយ មិន​ថា​ស្រី ឬ​ប្រុស និង​អាច​ធ្វើ​បាន​គ្រប់​ពេល។ ព្រោះ​ពេល​មាន​ផ្ទៃពោះ​ជា​ពេល​មាន​ក្ដី​សុខ​ស្រួល ដោយ​មាន​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន​ជា​អ័រម៉ូន​នៃ​ក្ដី​ស្រលាញ់ ដោយ​ជួយ​ឲ្យ​អារម្មណ៍​នៃ​ការ​រួម​ភេទ​កាន់តែ​ល្អ​ប្រសើរ។ “។ ប៉ុន្តែ​លោក​គ្រូពេទ្យ​រូប​នោះ​បាន​បន្ថែម​ថា អំឡុង​ពេល​ត្រី​មាស​ទី​១​នៃ​ការ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​អាច​នឹង​មាន​ធ្លាក់​ឈាម ដូចនេះ​ត្រូវ​ប្រុងប្រយ័ត្ន​បន្តិច ព្រោះ​អាច​រលូត​កូន​បាន ប៉ុន្តែ​ក្រោយ​ពី​ពេល​នោះ​ទៅ គ្មាន​បញ្ហា​អ្វី​ទេ។

ចំណែក​ប៉ា​ៗ​វិញ បើ​ដឹង​ថា​ប្រពន្ធកំពុង​តែ​ពពោះ មិន​គួរ​ប្រើ​ក្បាច់​មិន​ត្រឹមត្រូវ ឬ​ឆ្គាំឆ្គង ការ​ប្រើ​ហិង្សា និង​បង្ខិតបង្ខំ​ឡើយ ព្រោះ​អាច​ធ្វើឲ្យ​ម៉ាក់​ៗ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ករណី​ខ្លះយើង​​មិន​អាច​រួម​ភេទ​បាន​ទេ​ដូចជា មាន​ធ្លាក់​ឈាម ឬ​ម៉ាក់​ៗ​មាន​ជំងឺ ម៉ាក់​ៗ​ឆ្លង​រោគ រលាក​ស្បូន ធ្លាក់​ស ព្រោះ​វា​អាច​បង្ក​រោគ​ដល់​កូន​បាន។

រួមភេទ​ពេល​មាន​ផ្ទៃពោះHello_គ្រូពេទ្យ

ត្បិត​អាច​រួម​ភេទ​បាន​តាម​ចិត្ត​មែន តែ​ពេល​ស្រីៗយើងមាន​កូន​ក្នុង​ត្រី​មាស​ទី ១ អាច​ជា​ពេល​ចាញ់​កូន​ខ្លាំង មិន​សូវ​មាន​ចំណង់​ផ្លូវ​ភេទ​ឡើយ ហើយ​នៅ​ត្រីមាស​ទី៣ ពោះ​មាន​ទំហំ​ធំ​ពេក​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​រួម​ភេទ​ដែរ ដូចនេះ​ត្រូវ​ប្រុងប្រយ័ត្ន ជា​ពិសេស​ត្រូវ​មាន​អនាម័យ​ទាំង​មុន និង​ក្រោយ​ពេល​ប្រតិបត្តិការ​រួច។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនឡើយ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/05/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម