ទឹកដក់ក្នុងខួរក្បាលជាបញ្ហាមួយដែលម៉ាក់ៗត្រូវយកចិត្តទុកដាក់ឲ្យមែន ព្រោះវាបណ្តាលមកពីបញ្ហារបស់ម៉ាក់ៗខ្លួនឯងតែម្តង។
លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ពន្យល់ថា កូនក្នុងពោះពិនិត្យអេកូឃើញមានបញ្ហាទឹកដក់ក្នុងខួរក្បាល ដោយសារតែម្តាយមានបញ្ហាមិនប្រក្រតី នៃខួរឆ្អឹងខ្នង ធ្វើឲ្យមានប្រឡោះទឹកហូរចូលទៅក្នុងខួរក្បាលកូន។
ដើម្បីបញ្ចៀសបញ្ហាទឹកដក់ក្នុងខួរក្បាល លោកជំទាវវេជ្ជបណ្ឌិតថា នៅពេលចាប់ផ្តើមគម្រោងយកកូន ស្រីៗត្រូវលេបវីតាមីនអាស៊ីដហ្វូលិចជាមុន តែទោះយ៉ាងណាទម្លាប់ស្រីៗនៅស្រុកខ្មែរយើង ភាគច្រើនលេបនៅពេលមានផ្ទៃពោះទៅវិញ។ អាស៊ីដហ្វូលិចអាចជួយការពារមិនឲ្យមានការលូតលាស់ប្រព័ន្ធប្រសាទមិនប្រក្រតីរបស់ទារកក្នុងផ្ទៃ ដែលវីតាមីនប្រភេទនេះក៏មាននៅក្នុងអាហារដែរ ដូចជា គ្រាប់សណ្តែកគ្រប់មុខ ស្ពៃពុយឡេង អង្ករសំរូប ផ្លែប៊ើរ ក្រូចជាដើម។
អត្ថបទពាក់ព័ន្ធ៖
- មានផ្ទៃពោះមិនលូតលាស់ជាគភ៌ បែរជាកូនពង មកពីអ្វី?
- សុករុំកកូនមកពីអី? គ្រោះថ្នាក់ទេ?

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]