ទឹកដក់ក្នុងខួរក្បាលជាបញ្ហាមួយដែលម៉ាក់ៗត្រូវយកចិត្តទុកដាក់ឲ្យមែន ព្រោះវាបណ្តាលមកពីបញ្ហារបស់ម៉ាក់ៗខ្លួនឯងតែម្តង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ទឹកដក់ក្នុងខួរក្បាលជាបញ្ហាមួយដែលម៉ាក់ៗត្រូវយកចិត្តទុកដាក់ឲ្យមែន ព្រោះវាបណ្តាលមកពីបញ្ហារបស់ម៉ាក់ៗខ្លួនឯងតែម្តង។
លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ពន្យល់ថា កូនក្នុងពោះពិនិត្យអេកូឃើញមានបញ្ហាទឹកដក់ក្នុងខួរក្បាល ដោយសារតែម្តាយមានបញ្ហាមិនប្រក្រតី នៃខួរឆ្អឹងខ្នង ធ្វើឲ្យមានប្រឡោះទឹកហូរចូលទៅក្នុងខួរក្បាលកូន។
ដើម្បីបញ្ចៀសបញ្ហាទឹកដក់ក្នុងខួរក្បាល លោកជំទាវវេជ្ជបណ្ឌិតថា នៅពេលចាប់ផ្តើមគម្រោងយកកូន ស្រីៗត្រូវលេបវីតាមីនអាស៊ីដហ្វូលិចជាមុន តែទោះយ៉ាងណាទម្លាប់ស្រីៗនៅស្រុកខ្មែរយើង ភាគច្រើនលេបនៅពេលមានផ្ទៃពោះទៅវិញ។ អាស៊ីដហ្វូលិចអាចជួយការពារមិនឲ្យមានការលូតលាស់ប្រព័ន្ធប្រសាទមិនប្រក្រតីរបស់ទារកក្នុងផ្ទៃ ដែលវីតាមីនប្រភេទនេះក៏មាននៅក្នុងអាហារដែរ ដូចជា គ្រាប់សណ្តែកគ្រប់មុខ ស្ពៃពុយឡេង អង្ករសំរូប ផ្លែប៊ើរ ក្រូចជាដើម។
អត្ថបទពាក់ព័ន្ធ៖
ខួរក្បាលគឺជាប្រព័ន្ធប្រសាទសំខាន់ខ្លាំងណាស់ តែកាលណាមានទឹកដក់ហើយ នោះប្រព័ន្ធមុខងារប្រចាំថ្ងៃមួយនេះនឹងមានបញ្ហាមិនខាន។ ដូច្នេះបើពិនិត្យអេកូទៅឃើញថា កូនក្នុងពោះម៉ាក់ៗមានបញ្ហានេះ នោះគ្រូពេទ្យនឹងតម្រូវយកចេញ។ លោកជំទាវវេជ្ជបណ្ឌិតបញ្ជាក់។
ផ្ទុយទៅវិញក្នុងករណីដែលម៉ាក់ៗមិនបានដឹងមុន ពេលសម្រាលគ្រូពេទ្យប្រើវិធីសង្គ្រោះម្យ៉ាង ដើម្បីចោះទឹកដក់នោះចេញពីខួរក្បាលកូន។ ទោះយ៉ាងណាវិធីមួយនេះត្រឹមសង្គ្រោះជីវិតទារកប៉ុណ្ណោះ ប៉ុន្តែនៅពេលកើតមកអាចមិនគ្រប់លក្ខណៈ ក្បាលធំខុសធម្មតាជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕