ពពោះចូលដល់ត្រីមាសទី ៣ ស្រីៗគ្នាយើងនឹងចាប់ផ្តើមមានអារម្មណ៍ថា ស្បែកជើងដូចតឹងជាងមុន ដោយសារជើងឡើងហើម។ អាការៈហើមជើងមិនស្រួលក្នុងខ្លួនប៉ុន្មានទេ តែកុំបារម្ភច្រើនពេក ព្រោះមានវិធីអាចជួយឲ្យយើងមានអារម្មណ៍ធូរស្រាលជាងមុន និងកាត់បន្ថយអាការៈហើមបាន។ “Hello គ្រូពេទ្យ’ នឹងប្រាប់មូលហេតុអីបានធ្វើឲ្យជើងហើមអំឡុងពេលពពោះ ក៏ដូចជាវិធីកែកុនឡើងវិញ។