backup og meta

មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់​កូន​ខ្លាំងពេលពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 23, 2019

    មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់​កូន​ខ្លាំងពេលពពោះ

    ស្រីៗគ្នាធ្លាប់​ឆ្លងកាត់​រឿង​មាន​កូន ច្បាស់​ជា​ចាំ​មិន​ភ្លេច​ទេ អារម្មណ៍​ភ្ញាក់​ពី​គេង​ភ្លាមចាញ់​ភ្លែត។ ប៉ុន្តែ​រឿង​​ចាញ់កូន​ស្រីៗ​ភាគ​ច្រើន ចាញ់ល្មមៗទេ អាចទប់ទល់​បាន​ ប៉ុន្តែ​គ្នា​យើង​ខ្លះ ចាញ់​នោះ​ចាញ់ ក្អួត​ស្ទើរស្លាប់​ស្ទើរ​រស់ហើយ ប្រុសៗ​គ្មាន​ម្នាក់​ណា​ធ្លាប់​យល់​អារម្មណ៍​នេះ​ទេ។ យ៉ាង​ណា នៅ​ពេល​ចាញ់​ខ្លាំង​ គឺ​ហេតុ​ផលរបស់វា អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ដូច​គ្នា ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​បង្ហើបឲ្យ​ដឹង​ពេល​នេះ ក៏​ដូច​ជាប្រាប់​វិធី​ដោះ​ស្រាយ ឲ្យ​បាន​ដឹង។

    ១- អាការៈ​ក្អួត​ពេល​ចាញ់​កូន​

    ចាញ់កូន មក​ពី​ពាក្យ​បច្ចេកទេស Morning Sickness មាន​ន័យ​ថា​ជំងឺ​ពេល​ព្រឹក ប៉ុន្តែ​ករណី​ចាញ់​កូន ​មាន​ទាំង​ក្អួត​ និង​ចង្អោរ​នេះ​ ជាង​ពាក់​កណ្ដាល​ គឺ​មិន​ត្រឹម​តែ​កើត​នៅ​ពេល​ព្រឹក​ប៉ុណ្ណោះ​ទេ ក៏​កើត​នៅ​ពេល​ផ្សេង​ទៀត​ដែរ។ រោគ​សញ្ញា​ទាំង​នេះ ​អាច​នឹង​មាន​រហូត​ដល់សប្តាហ៍​ទី​១៤​ នៃ​ការ​ពពោះ គ្នា​យើង​​ខ្លះ អាចក្អួត​ និង​ចង្អោរ​ធ្ងន់​ធ្ងរខ្លាំង​ទៀត​​ផង ធ្វើ​ឲ្យ​អស់​កម្លាំង​ ពិបាក​ក្នុង​ការ​ផឹក ​និង​ញ៉ាំអាហារ និង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព ទាំង​ម៉ាក់ៗ ​និង​គភ៌​​ក្នុង​ផ្ទៃទៀត​ផង គេ​ហៅថា អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ​។

    ២- មូលហេតុ និង​រោគ​សញ្ញាចាញ់​កូន​ខ្លាំង

    ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ បើ​អាការៈ​ក្អួត​ និង​ចង្អោ​ខ្លាំង​ពេក គ្រូពេទ្យ​ចាត់​ទុក​យើង​​មាន​បញ្ហា Hyperemesis Gravidarum ឬHG (ក្អួត​ខ្លាំង​ដោយ​សារ​ចាញ់​កូន) ហើយ​ដោយ​សារ​តែ​ បញ្ហានេះ​អាច​នាំ​ឲ្យ​មាន​ផលវិបាកច្រើន​ពេល​ពពោះ ទើប​តម្រូវ​ឲ្យស្រីៗ​​ភាគ​ច្រើន​ជួប​បញ្ហា ត្រូវ​តែ​សម្រាក​ពេទ្យ។ ខណៈខាង​ក្រោម​នេះ​ ជា​រោគ​សញ្ញាបញ្ហា ក្អួត​ខ្លាំង​ដោយ​សារ​ចាញ់​កូន មាន​ដូចជា៖

    – ​ធ្លាប់​ក្អួត​ និង​ចង្អោរ​ខ្លាំង​រយៈពេល​វែង ​និង​ជាប់ៗ​គ្នា។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ខ្លះ អាច​មាន​អាការ​នេះ​រហូត​ដល់​ ៥០ ​ដង/​ថ្ងៃ។

    – រាង​កាយយើង​មាន​សញ្ញាបាត់​បង់​ជាតិ​ទឹក ព្រោះ​តែ​ក្អួត​ខ្លាំង​ពេក ហើយ​បើ​សិនញ៉ាំ​ទឹក​តិច​ជាង ៥០០​ មិល្លីលិត្រ​ ​នោះសុខភាពយើង នឹង​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ។

    – យើង​អាច​មាន​កើត​ជំងឺលើសអាស៊ីដ​កេតូន (ketosis) ព្រោះបើក្អួត​ញឹក​ពេក អាស៊ីដកេតូន នឹង​ផលិត​ឡើង​ចេញ​ដោយ​ការ​បំបែក​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ជាជាង​ការ​បំបែក​ជាតិ​ស្ករ​ដើម្បីបង្កើត​ជា​ថាមពល។ បញ្ហា​នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព ​នាំ​ឲ្យ​សារធាតុ​គីមី​នៅ​ក្នុង​ឈាម​និង​ទឹក​នោម ប្រែ​ជា​ក្នុង​មជ្ឈដ្ឋាន​អាស៊ីដ។

    – អាចស្រក​ទម្ងន់ ព្រោះ​នៅ​ពេល​​ក្អួត​ខ្លាំង យើង​នឹង​ពិបាក​ញ៉ាំ​ ឬ​ផឹក​ នាំ​ឲ្យ​បាត់​បង់​ថាមពល​ខ្លាំង ហើយ​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ ដើម្បី​រក្សា​ទម្ងន់​រាង​កាយ​ក្នុង​លក្ខខណ្ឌ​សមស្រប ក៏​នឹង​បាត់​បង់។

    អាការៈ​ចាញ់​កូនពេល​ពពោះ​ ជា​ធម្មតា​នឹង​បាត់​ទៅ​វិញ​នៅសប្តាហ៍​​ទី ១៤ ប៉ុន្តែ​ចំពោះ​គ្នា​យើង​​មាន​បញ្ហា HG នឹង​មាន​បន្ត​មាន​អាការៈ​ចាញ់​កូន​យូរ​ជាង​នេះ។ រោគ​សញ្ញា​ខ្លះ​នឹង​វិវត្តទៅរក​ភាព​​ធូរ​ស្រាល​ដោយ​ខ្លួន​ឯង​ នៅ​សប្ដាហ៍​ទី ២០ ដោយ​មិន​ចាំបាច់​ព្យាបាល ប៉ុន្តែ​គ្នា​យើង​ខ្លះ មាន​បញ្ហា HG អាច​នឹង​នៅ​បន្ត​ការ​ក្អួត​ចង្អោរ​ខ្លាំង រហូត​ដល់​កូន​កើត​រួចក៏មាន​។

    អត្ថបទ​ពាក់ព័ន្ធ៖

  • កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់អត់? ត្រូវធ្វើម៉េច?
  • ៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ
  • ៣- វិធី​ព្យាបាល

    ដើម្បី​បន្ថយ​រោគ​សញ្ញា​ក្អួត​ខ្លាំង​ពេល​ពពោះ (HG) គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ថ្នាំ​មួយ​ចំនួន ឲ្យ​ប្រើ​អំឡុង​ពេល​​ពោះ ទោះ​បី​ជា​នៅ​ត្រីមាស​ដំបូង​ក៏​ដោយ ដោយ​ថ្នាំ​ទាំង​នោះ​ អាច​មាន ក្រុម​ថ្នាំ​ប្រឆាំង​ក្អួត (Anti-emetic) ពពួក​ថ្នាំ Steroids វីតាមីន B6 និង B12 ឬប្រើ​ថ្នាំ​ទាំង​នោះ​រួម​គ្នា។

    បើ​នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង ​ការ​​ក្អួតចង្អោរ​មិន​អាច​គ្រប់​គ្រង​បាន គ្រូពេទ្យ​អាច​នឹងតាមដាន​បន្ថែម​ ដើម្បី​ជ្រើស​រើស​វិធី​​ព្យាបាល​ត្រឹម​ត្រូវសម្រាប់​យើង​។ ស្រីៗ​មាន​បញ្ហានេះ ​ប្រហែល​ជា​អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ប្រឆាំង​ក្អួត ប្រភេទ​ថ្នាំ​ចាក់ ​បើ​អាការៈ​ក្អួត​ខ្លាំង​មិន​អាច​បញ្ឈប់​បាន​ដោយ​ថ្នាំ​គ្រាប់។ គ្រូពេទ្យ​ ក៏អាច​ប្រើ​ថ្នាំ​ផ្សេង​ៗ​ច្រើន​មុខ​ រហូត​ទាល់​តែ​មាន​ថ្នាំ​ណា​មួយ​ មាន​ប្រសិទ្ធិ​ភាព​ល្អ​បំផុត​សម្រាប់យើង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jul 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម