backup og meta

អ្វីជាជំងឺខ្លាចការពពោះ ហើយប៉ះពាល់ស្រីៗមានគ្រួសារដល់កម្រិតណា?

អ្វីជាជំងឺខ្លាចការពពោះ ហើយប៉ះពាល់ស្រីៗមានគ្រួសារដល់កម្រិតណា?

ស្រីៗ​មួយ​ចំនួន អាច​ខ្លាចរអា​រឿង​មាន​ផ្ទៃពពោះ អាស្រ័យ​លើ​មូល​ហេតុ​មួយ​ចំនួន ពិសេសមាន​អារម្មណ៍​ភ័យ​ខ្លាច​អំឡុង​​ពេលពពោះ​ ឬធ្លាប់​ឈឺ​ខ្លាំង​ចាប់​ពេល​សម្រាល។ ស្រីៗដែល​កំពុង​ស្ថិត​អាការៈ​ភ័យ​ខ្លាច​នេះ គេហៅថា មាន​ជំងឺខ្លាច​ការ​ពពោះ​។  “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​រោគ​សញ្ញ មូលហេតុ និងវិធី​ដោះ​ស្រាយ។

១- ជំងឺខ្លាច​ការ​ពពោះ

ជំងឺ​ខ្លាច​ការ​ពពោះ មក​ពី​ពាក្យ​បច្ចេកទេស Tokophobia សំដៅ​លើ​ស្ថានភាពផ្លូវ​ចិត្ត​ភ័យ​ខ្លាចការ​ពពោះរបស់​មនុស្សស្រី ដែល​បណ្តាល​មក​ពី​កត្តា​ធំៗចំនួន ២ មាន​ទំនាក់​ទំនង​​នឹង​បញ្ហា​ផ្លូវ​ចិត្ត។ កត្តាចម្បង​ទីមួយ នាំ​ឲ្យ​ស្រីៗ​គ្នា​យើង​មាន​ជំងឺ​ខ្លាច​ការ​ពពោះ គឺមក​មិន​ធ្លាប់​មាន​បទ​ពិសោធពពោះ​ពីមុន​មក ធ្វើ​ឲ្យខ្លាច​មិនហ៊ាន​បង្ក​កំណើត ខណៈកត្តា​ចម្បង​ទីពីរ គឺ​ព្រួយ​បារម្ភ ភ័យខ្លាចពី​ផល​វិបាក​បង្ក​ឡើង​ពេលពពោះ និង​សម្រាល​កូន ​កើត​មាន​បន្ទាប់​ពី​សម្រាល​លើក​មុន។

២- រោគ​សញ្ញា​នៃ​ជំងឺ​ខ្លាច​ការ​ពពោះ

ជំងឺ​ខ្លាច​ការ​ពពោះ ​បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ ​អាច​នាំឲ្យស្រីៗ​​ភ័យ​ខ្លាច​នឹង​មាន​ផ្ទៃ​ពោះ​ជា​រៀង​រហូត ធ្វើឲ្យ​​គុណភាព​ជីវិតបង្ក​កំណើត​កាន់​តែ​ធ្លាក់​ចុះ (​មិន​អាច​សម្រេច​​ទុក​កូន ​ឬ​អត់) ឬអាច​លេច​ចេញ​ជា​​រោគ​សញ្ញា​បាក់​ទឹក​​ចិត្ត​ដទៃ​ទៀត​ ដែល​​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ជីវិត។ រោគ​សញ្ញា​ជំងឺខ្លាចការ​ពពោះ Tokophobia មាន​ដូចជា៖

– មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​នៅ​ពេល​គិត​ពី​រឿង​មាន​កូន និង​រឿង​បង្កើត​កូន

– បដិសេធមិន​​សម្រាល​កូន បើ​ធ្វើ​ការ​វះ​កាត់​ក៏​មិន​អាច​ធានាថា​ អ្នក​ជំងឺ​ព្រម ឬ​មិន​ព្រម​ដែរ

– បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ខ្លាំង អំឡុង​ពេល​ពពោះ

– ចង់​បាន​កូន​ខ្លាំង ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា ក៏​មាន​អារម្មណ៍​ភ័យ​ខ្លាច​រឿង​​សម្រាល​កូន​ដែរ

– ធ្លាប់​យក​កូន​ចេញ​នៅ​ពេលពពោះ ​ទាំង​មាន​សុខភាព​ល្អ

– ភ័យ​ខ្លាចស្លាប់ ឬ​ខូច​ខាត​អ្វី​មួយ​រៀង​រហូត ដោយ​សារ​ពពោះ និង​សម្រាល​កូន។

៣- មូល​ហេតុ និង​ឥទ្ធិពលជំងឺ​ខ្លាច​ការពពោះ

– មូល​ហេតុបង្កឲ្យ​ស្រីៗ​កើត​ជំងឺ​ខ្លាច​ការ​ពពោះ៖ 

ដូច​ជំងឺ​ភ័យ​ខ្លាច​ដទៃ​ទៀត​ ជំងឺ​ខ្លាច​ការពពោះ ឬ Tokophobia មិន​ទាន់​មាន​ភស្ដុ​តាង​បញ្ជាក់​បែប​វិទ្យាសាស្ត្រ​ណា​ ​បញ្ជាក់​ពី​មូល​ហេតុ​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ។ ប៉ុន្តែ​មាន​កត្តា​ខ្លះ ​អាច​នាំ​ឲ្យ​កើត​មានជំងឺ​នេះ រួម​មាន ធ្លាប់​ឈឺ​ចាប់​ពេល​បង្កើត​កូន​លើក​មុន ខ្លាច​ការ​ឈឺ​ចាប់​ខ្លាំង ឬ​ធ្លាប់​ត្រូវ​បាន​បំពាន​ផ្លូវ​ភេទ​កាល​ពីក្មេង ឬ​ធ្លាប់​ត្រូវ​គេ​រំលោភ។

– ឥទ្ធិពលរបស់​ជំងឺ​ខ្លាច​ការពពោះ៖

  • បដិសេធមិន​ព្រម​សម្រាល​កូន បើ​គ្រូពេទ្យ​មិន​ប្រើ​ថ្នាំ​សណ្ដំ
  • ចៀសវាង​ការ​ពពោះ តែ​ចង់​បាន​កូន​ខ្លាំង
  • ប្រើ​វិធី​ពន្យារ​កំណើត​ជា​ច្រើនក្នុង​ពេល​តែ​មួយ (​ធ្វើបែប​នេះ អាច​ប៉ះ​ពាល់​ដល់​សុខភាព)
  • បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល ខ្វះ​ទំនាក់​ទំនង​ជាមួយ​កូន ប្ដី សមាជិក​គ្រួសារ​ និង​សាច់​ញាតិ។

៤- វិធី​​ព្យាបាល​ជំងឺ​ខ្លាច​ការ​ពពោះ

ស្រីៗ​កើតជំងឺនេះ ​គួរ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ដែល​មាន​ជំនាញ​ពិត​ប្រាកដ។ អ្នកជំនាញ​​ទាំង​នោះ​ អាច​ជា​ គ្រូពេទ្យ​សម្ភព អាច​​ធ្វើ​ការ​ផ្ទាល់​ទាក់​ទង​នឹង​ការ​សម្រាល ​គ្រូ​ពេទ្យ​ចិត្តសាស្ត្រ ជាដើម ដើម្បីធានា​ថា​ សុខភាព​ម្ដាយ ​និង​កូន​ មាន​ទំនាក់​ទំនង​គ្នា​ល្អ។ ពេល​ខ្លះ​ ក៏​អាច​ត្រូវ​ការអ្នក​ឯក​ទេស​ផ្លូវ​ចិត្ត ដើម្បី​ជួយគ្នា​យើង​​ធ្លាប់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ពី​មុន និងជំងឺបាក់​ទឹក​ចិត្ត​អំឡុង​ពេល​ពពោះ ហើយ​ប្រហែល​ជា​អាច​ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​ផ្លូវ​ចិត្ត​ Antidepressants មួយចំនួន ដែល​អាច​ប្រើ​បាន​នៅ​ពេលព​ពោះ។ សរុប​សេចក្តី​មក ត្រូវ​ស្វែង​រក​ការ​គាំទ្រ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន និង​គ្រូ​ពេទ្យ ទើប​ជា​រឿង​សំខាន់។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​ អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tokophobia: A dread of pregnancy. https://www.ncbi.nlm.nih.gov/pmc/articles/PMC3830168/ Accessed April 15, 2017

Tokophobia. https://www.allaboutcounseling.com/library/tokophobia/ Accessed April 15, 2017

កំណែ​ប្រែបច្ចុប្បន្ន

04/07/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម