backup og meta

កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា?

កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា?

អំឡុង​ត្រី​មាស​ទី​១ នៃ​គភ៌ ស្ត្រីអាច​ជួប​ប្រទះ​អាការៈ​ធ្លាក់ឈាម ដែលអាចជាករណីធម្មតា និងមិនធម្មតា អាស្រ័យលើបរិមាណធ្លាក់ឈាម (គប្បីតាមដានជាមួយពេទ្យ)​។ ​បើធ្លាក់​ឈាម​នៅ​ត្រី​មាស​ទី២ ឬ​ទី​៣ រឹតតែត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យភ្លាម ព្រោះ​អាច​ជា​សញ្ញា​គ្រោះ​ថ្នាក់។ “Hello គ្រូពេទ្យ’ នឹងបកស្រាយខាងក្រោម។

១- មូល​ហេតុធ្លាក់​ឈាម​ពេល​ពពោះ

មាន​មូល​ហេតុ​ច្រើន អាច​ធ្វើ​ឲ្យ​ស្រីៗ​ពពោះ ជួប​អាការៈ​ធ្លាក់ឈាម​ ​ដូច​ជា៖

– ឈាម​ក​កំណើត (Implantation bleeding)៖ បញ្ហា​នេះ ជា​បញ្ហា​កើត​ឡើង​ទូទៅ​បំផុត ​នាំ​ឲ្យ​ធ្លាក់ឈាម​តាម​ទ្វារ​មាស ពេលពពោះ​ដំបូង។ ឈាម​ក​កំណើត (Implantation Bleeding) អាច​កើត​ឡើង​ ដោយ​សារការ​ភ្ជាប់​ខុសពងបង្កកំណើត​ (Fertilized Egg) ទៅ​នឹង​ស្រទាប់​ស្បូន។ ករណី​ធ្លាក់​ឈាម​នេះ​ អាច​កើត​មាន ​មុន​ពេលដឹង​ថា​មាន​កូន ហើយ​មាន​ត្រឹម​តែ​ ២-៣ ថ្ងៃ​ប៉ុណ្ណោះ នឹង​បាត់​ទៅ​វិញ។

– មាន​​បង្ក​រោគ៖ បញ្ហា​​រលាក​លើ​ប្រហោង​ឆ្អឹង​ត្រគាក​មួយ​ចំនួន (Pelvic Cavity) ឬ​ការ​បង្ក​រោគ​លើ​បំពង់​បង្ហួរ​នោម អាច​ជា​ហេតុ​នាំ​ឲ្យ​ធ្លាក់ឈាម​តាម​ទ្វា​មាស។ ការ​បង្ក​រោគ​លើ​ទ្វា​មាស ដូច​ជា ​បញ្ហា​រលាក​ទ្វា​មាស​ដោយ​សារ​បាក់តេរី (Bacterial Vaginosis) ឬ​ការ​បង្ក​រោគ​ដោយ​ផ្សិត ក៏​អាច​ធ្វើ​ឲ្យធ្លាក់​ឈាម​ ពេល​ព​ពោះ​​ដែរ។ ​ស្រីៗពពោះរួម​ភេទ​ដោយ​មិន​បាន​ការពារ អាចប្រឈម​ធ្លាក់​ឈាម​ ដោយ​សារ​ជំងឺ​កាមរោគ ​ដូច​ជា រើម មេរោគ​ទ្រីកូមីណាស់ ជំងឺប្រមេះ​បាយ ឬ​ ប្រមេះ​ទឹក​ថ្លា ។ បញ្ហា​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​រលាក ​និង​រមាស់។

– សកម្មភាព​រួម​ភេទ៖ ​រួម​ភេទ​ពេលពពោះ គ្មាន​ផល​ប៉ះពាល់​អវិជ្ជមានលើ​សុខភាព​ស្រីៗ​យើង និង​គភ៌​នោះទេ ក៏​មិន​អាច​បង្ក​ឲ្យ​រលូត​កូន​នោះ​ដែរ។ ប៉ុន្តែ រួម​ភេទ​ពេលពពោះ ​អាច​នាំ​ឲ្យ​មាន​បញ្ហា​​មួយ​ចំនួន ​ដូច​ជា​ មាន​ធ្លាក់ឈាម​ ជា​ដើម។ អំឡុង​ពេល​ពពោះ អវយវៈ​ភេទស្រី​ៗ ងាយ​ប្រតិកម្ម​ណាស់ ​ងាយដាច់​របួស​ជាង​ធម្មតា។ ​បើ​​យើង​សម្គាល់​ឃើញ មាន​​ធ្លាក់​ឈាម​ពី​ទ្វា​រមាស ត្រូវ​ឈប់​រួម​ភេទ ហើយ​រក​ជំនួយ​ពី​ពេទ្យ​​ជំនាញ​ភ្លាម។

– ដាច់​សុក​ចេញ​ពី​ជញ្ជាំង​ស្បូន (Placental abruption)៖ បញ្ហា​នេះ​ជា​ធម្មតា​កើត​ឡើង​អំឡុង​ពេល​ ១២ ​សប្ដាហ៍​ចុង​ក្រោយ​នៃ​ការ​ពពោះ។ មុន ​ឬ​អំឡុង​​ពេល​សម្រាល យើង​អាច​សម្គាល់​ឃើញ មាន​​ធ្លាក់​ឈាម​តាម​ទ្វា​រមាស ដោយ​សារ​ការ​ដាច់​សុកចេញ​ពី​ជញ្ជាំង​ស្បូន។ បញ្ហា​កម្រ​នេះ​ អាច​កើត​មានត្រឹម ១ ភាគរយ​ប៉ុណ្ណោះក្នុង​ចំណោម​​ស្រី​ៗពពោះ​ទាំង​អស់។

– សម្រាល​មុន​កំណត់៖ ២-៣ សប្ដាហ៍​មុន​ដល់​ថ្ងៃ​សម្រាល ទឹក​រំអិល​សន្ទះ​ស្បូន (Mucus plug) ចាប់​ផ្ដើម​ឆ្លង​កាត់ នឹង​ធ្វើ​ឲ្យ​ទ្វារមាស​ធ្លាក់​ឈាម។ ​បើប្រទះ​ឃើញបញ្ហា​នេះកើតឡើងមុនអំឡុង​ពេល ២-៣ សប្ដាហ៍​មុន​ដល់​ថ្ងៃ​សម្រាល នោះ​ជា​រឿង​គ្រោះ​ថ្នាក់​ ​ត្រូវ​ទៅ​ជួប​ពេទ្យជាបន្ទាន់។

– រលូត​កូន៖ ករណីរលូត​កូន ជា​ញឹក​ញាប់​ចាប់​ផ្ដើម​ដោយការធ្លាក់​ឈាម។ ទោះ​យ៉ាង​នេះ​ក្ដី ធ្លាក់​ឈាម​មិន​មែន​ត្រឹម​ជា​សញ្ញា​ពិត​ប្រាកដ​នោះ​ទេ ហើយ​ពាក់​កណ្ដាល​នៃ​ករណី​ធ្លាក់​ឈាម ក៏មិន​នាំ​ឲ្យ​រលូត​កូន​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖

  • ក្បាល​ទារក​ធំ​ជាង​អាង​ត្រគាក គួរឲ្យ​បារម្ភ​អត់?
  • ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ

២- វិធី​បង្ការ និង​ទប់​ស្កាត់ការធ្លាក់​ឈាម​ពេល​ពពោះ

បើ​យើងសម្គាល់​ឃើញ​មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស ត្រូវ​ដាក់សំឡី​អនាម័យ​ ឬ​បិទ​បន្ទះ​ទប់​ឈាម ហើយ​ពិនិត្យ​មើល​ថា​ ឈាម​នោះ​មាន​ច្រើនកម្រិត​ប៉ុណ្ណា ដើម្បី​ដឹង​ថា​ឈាមដែល​ធ្លាក់​​នោះ​ ក្នុង​ប្រភេទបញ្ហា​អ្វី​មួយ។ បើ​ធ្លាក់​ឈាម​ច្រើន​ ដូច​ទៅ​នឹង​ឈាម​រដូវ សូម​ទៅ​ជួប​ពេទ្យ​ភ្លាម ដើម្បី​ប្រាកដ​ថាថាតើ ការធ្លាក់​ឈាម​នោះ បណ្ដាលមកពីអ្វី។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bleeding during pregnancy. http://www.webmd.com/baby/guide/bleeding-during-pregnancy#1. Accessed December 28, 2016.

Bleeding During Pregnancy: What’s Normal, What’s Not. http://www.parents.com/pregnancy/week-by-week/5/bleeding–whats-normal-and-whats-not/. Accessed December 28, 2016.

Vaginal bleeding or spotting during pregnancy. http://www.babycenter.com/0_vaginal-bleeding-or-spotting-during-pregnancy_3081.bc. Accessed December 28, 2016.

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម