backup og meta

ក្បាល​ទារក​ធំ​ជាង​អាង​ត្រគាក គួរឲ្យ​បារម្ភ​អត់?

ក្បាល​ទារក​ធំ​ជាង​អាង​ត្រគាក គួរឲ្យ​បារម្ភ​អត់?

ទំហំ​ក្បាល​កូន​ និង​អាង​ត្រគាក​កូន​មិន​សមមាត្រ​គ្នា​កើត​ឡើង​ដោយ​សារ​ក្បាល ​ឬ​ខ្លួន​កូន​ធំពេក​ចូល​ក្នុង​អាង​ត្រគៀក​ម្តាយ​មិន​រួច។ ទោះ​រឿង​នេះ​កម្រ​នឹង​កើត​មាន​ក៏​ដោយ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​ការ​សម្រាល ធ្វើ​ឲ្យ​សម្រាល​មិន​រួច ឬពិបាក​សម្រាល ខណៈ​ជម្រើស​ល្អ​បំផុត គឺ​ទាម​ទារ​សម្រាល​ដោយ​ការ​វះ​កាត់។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពីមូល​ហេតុ​ ក៏​ដូច​ជា​វិធីដោះ​ស្រាយ​ពេល​ជួបករណី​ក្បាល​កូន​ធំ​ជាង​អាង​ត្រគាក ឲ្យ​ស្រីៗ​បាន​ដឹង។

១- កត្តា​អ្វី​ខ្លះ​នាំ​ឲ្យ​ទំហំ​ក្បាល​កូន និង​អាង​ត្រគាក​មិន​សមមាត្រ​គ្នា?

បញ្ហា​ក្បាលកូន​ធំ​ជាង​អាង​ត្រគាក​ម៉ាក់ៗ មក​ពី​ភាសា​បច្ចេកទេស Cephalopelvic disproportion ឬ CPD ខណៈមូល​ហេតុ​នាំ​ឲ្យ​ក្បាល​កូនធំ​ជា​ងអាង​ត្រគាក មាន​ដូច​ជា៖

– កូន​ថ្លោស​ពេក​ពី​

– មានជំងឺ​ទឹកនោមផ្អែម

– កូន​ចាស់ខែ

– ធ្លាប់​មាន​កូន​ច្រើន​ដង

– ទី​តាំង​ទារក​មិន​ប្រក្រតី

– អាង​ត្រគាក​តូច

– រូប​រាង​អាង​ត្រគៀក​​មិន​ប្រក្រតី។

២- ការ​ធ្វើ​រោគ​វិនិច្ឆ័យ

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ​ច្រើន​ធ្វើ​នៅ​ពេល​ដំណាក់​កាល​សម្រាល​មិន​ទាន់​បាន​ជោគ​ជ័យ ហើយ​ការ​ព្យាបាល​ដោយ​ថ្នាំ​ ដូច​ជា​ អុកស៊ីតុស៊ីន​ នៅ​តែ​មិន​បាន​ជោគ​ជ័យ​ទៀត ឬ​មិន​អាច​ប្រើ​ថ្នាំ​បាន​តែ​ម្តង។ លើស​ពី​នេះ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មិន​អាច​ធ្វើ​បាន​មុន​ពេល​សម្រាល​នោះ​ឡើយ​ ទោះ​បី​យើង​ដឹង​ថា​ទារក​ក្នុង​ផ្ទៃ​​ថ្លោស​ពេក ឬ​អាង​ត្រគៀក​ម៉ាក់ៗ​​តូច​ក៏​ដោយ។

អំឡុង​ពេល​សម្រាល ក្បាល​កូន​នឹង​ប្រែ​ប្រួល​រូប​រាង​ ដើម្បី​ចេញ​តាម​អាង​ត្រគាក ហើយ​អាង​ត្រគាក​ ក៏​នឹង​រីក​ធំ​ដូច​គ្នា ដើម្បីសម្រួល​ផផ្លូវ​ឲ្យ​ទារក​អាច​សម្រាល​ចេញ​រួច។ ការ​ឆ្លុះ​អេកូ​ អាច​វាស់​ទំហំ​កូន​បាន តែ​មិន​អាច​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ទម្ងន់​កូន​ឡើយ។ យ៉ាង​ណា​វិញ ការ​វាស់​ទំហំ​អាង​ត្រគាកផ្ទាល់ ​អាច​ជួយ​ដល់​ធ្វើ​រោគ​វិនិច្ឆ័យ​បាន។ បើ​សិន​ជា​មាន​បញ្ហា​នេះ​មែន គ្រូពេទ្យ​នឹង​ចាក់ថ្នាំ​​អុកស៊ីតូស៊ីន​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​សម្រាល ឬ​ក៏​ធ្វើ​ការ​បង្វិល​កូន​តែ​ម្តង។

បញ្ហា​ទំហំ​ក្បាល​ និង​អាង​ត្រគាក​មិន​សមមាត្រ​គ្នា​កម្រ​នឹង​កើត​មាន​ណាស់ ហើយ​បើ​ទោះ​ធ្លាប់​ជួប​មាន​បញ្ហា​នេះ​ក៏​ដោយ ពេល​ពពោះ​លើក​ក្រោយ​ មិន​មាន​ន័យ​ថា​ នឹង​ជួប​បញ្ហាទៀត​នោះ​ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

  • មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​
  • នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន

៣- ចំណុចទាំង៣ គួរដឹងពាក់​ព័ន្ធសម្រាលពេល​មាន​បញ្ហា CPD

– ក្បាលទារក និងអាងត្រគាកសុទ្ធតែអាចរីករួមបាន៖ អាង​ត្រគាក​យើង​ មិន​មែនមាន​​តែ​​ឆ្អឹង​រឹង​​មួយ​នោះ​ឡើយ វា​ជា​បណ្តុំ​ឆ្អឹង​ភ្ជាប់​គ្នា​ដោយ​សរសៃ​ចំណង​ជា​ច្រើន។ ពេល​ពពោះ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​ម្យ៉ាងហៅថា​ Relaxin ដែល​នឹង​ធ្វើឲ្យ​សរសៃ​ចំណង រួម​ទាំង​សន្លាក់​រីក​យារ​ ​អាច​ឲ្យ​ទារក​​ចេញ​តាម​អាង​ត្រគៀក​បាន ហើយ​អ័រម៉ូន​នេះ​ នឹង​​ធ្វើឲ្យ​ស្រី​ទន់​ដៃ​ទន់​ជើង​ ជា​ពិសេស​ត្រង់​សន្លាក់​នៅ​ពេល​ជិត​គ្រប់​ខែ។

– កាយវិការជួយដល់ការសម្រាល៖ គេង​ផ្ងារ ​ឬ​គេង​ពាក់​កណ្តាល​អង្គុយ​ អាច​ធ្វើ​ឲ្យ​អាង​ត្រគៀក​បើក​មិន​អស់ (តូច​ជាង​ទំហំ​អតិបរមា ៣០ ភាគរយ) ខណៈ ៣០% នៃ​ទំហំ​អាងត្រគាក នៅ​ពេល​សម្រាល គឺ​តម្លៃ​ណាស់ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​សម្រាល។ ស្រីៗ​ពពោះ​ជិតគ្រប់​ខែ គួរ​អង្គុយ​ចោង​ហោង គេង​ផ្អៀង ឬ​ធ្វើកាយវិការ​ដូច​ក្មេង​វា អាច​ជួយ​ឲ្យ​អាង​ត្រគៀក​បើក​អស់​ ទារក​​កើត​ចេញ​មក​បាន​ស្រួល។

– ទីតាំង​ទារក​៖ ទារក ​ជា​តួអង្គ​សំខាន់​អំឡុង​​សម្រាល ត្រូវ​បង្វិល​ខ្លួន បត់​ដៃ​បត់​ជើង ​ដើម្បី​ចេញ​តាមមក​​អាង​ត្រគាក​ម៉ាក់ៗ​រួច។ តែ​ពេល​ខ្លះ​ទីតាំង​ក្មេង​មិន​អំណោយផល ​ក៏​ធ្វើ​ឲ្យ​​ការ​សម្រាល​ជួប​បញ្ហា​លំបាក​ដូច​គ្នា​។ ករណី​ជា​ច្រើន​ គេ​អាច​រំញោច​ឲ្យ​ទារក​បង្វិល​ខ្លួន ​មក​រក​ទីតាំង​ល្អ​វិញ​បាន តែ​បើ​​មិន​អាច​ទៅ​រួច ឬ​ទីតាំង​ទារក​មិន​អាច​សម្រាល​បាន​តែ​ម្តង​ ​មិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទំហំ​ក្បាល​កូន​ និង​អាង​ត្រគាក គ្នា​យើង​​អាចរៀប​ចំ​ផែន​ការ និង​ជ្រើសមធ្យោបាយ​សម្រាល​សមស្រប​​ទុកជា​​មុន។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cephalopelvic Disproportion (CPD): Causes And Diagnosis. http://americanpregnancy.org/labor-and-birth/cephalopelvic-disproportion/ Accessed March 21, 2017.

Accessed March 21, 2017.

 

Small Pelvis? Big Baby? Here’s The Truth About CPD. https://www.bellybelly.com.au/birth/small-pelvis-big-baby-cpd/ Accessed March 21, 2017.

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម