backup og meta

ឧស្សាហ៍រាកពេលពពោះ មានមូលហេតុអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jun 28, 2019

    ឧស្សាហ៍រាកពេលពពោះ មានមូលហេតុអីខ្លះ?

    ជំងឺ​រាក​រូស ជា​ជំងឺ​ទូទៅ​មួយ អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ មិន​រើស​​ពេល ក៏​មិន​ចម្លែក​ទេ បើ​កើត​ស្រីៗ​កំពុង​ពពោះ ព្រោះ​ពេល​ខ្លះ​អាច​មក​ពី​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន និង​រាងកាយ​ ពេល​ខ្លះ​អាច​មក​ពី​ការ​ឆ្លង​មេរោគ ឬ​ពោះវៀន​ដំណើរការ​ខុស​ប្រក្រតី។ ចុះ​បើ​រាករូស អំឡុង​ពេល​ពពោះ គួរ​ឲ្យ​បារម្ភ​អត់ តើ​ត្រូវ​ធ្វើ​ម៉េច? ចង់ដឹង អាន​អត្ថបទ “Hello គ្រូពេទ្យ’ ដឹងថា។

    ១- ​រាក​ដោយ​សារ​​ផ្លាស់​ប្ដូរ​អ័រម៉ូន

    នៅ​ពេល​ពពោះ អ័រម៉ូន ​Prostaglandin ដូចជា Oxytocin កើន​ឡើង ​ដើម្បី​ជួយ​ភ្ញោច​ការ​កន្ត្រាក់​ក្នុង​ស្បូន ទន្ទឹម​នឹង​នោះ ​ក៏​បង្កើន​ចលនា​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ។ បើ​សិន​លាមក​​ឆ្លង​កាត់​តាម​ពោះវៀន​ធំ​លឿន​ពេក នឹង​បណ្ដាល​ទៅ​ជារាក។

    ២- រាក​ដោយ​សារ​មេរោគ​ក្នុង​ពោះវៀន

    មេរោគ​ក្នុង​ពោះវៀន​ បង្ក​ឡើង​ដោយ​ពពួក​សរីរាង្គ​តូច​ល្អិត ដូចជា ពពួក​បាក់តេរី Escherichia, Coli Campylobacter, Salmonella ឬ Shigella Genera ក៏​ដូច​ជា​ពពួក​វីរុស និង​ប៉ារ៉ាស៊ីត Giardia lamblia Cryptosporidium enteritis ជាដើម។ ពួកវា​ចម្លង​ចូល​ក្នុង​ខ្លួន​យើង ​តាម​រយៈការ​ញុាំ​ចំណី​អាហារ ឬ​ទឹក​មិន​ស្អាត។ ស្រី​ពពោះ​មាន​ផ្ទុក​មេរោគ​ទាំង​នេះ​ តែង​មាន​រោគសញ្ញា​ ដូច​ជា បត់​ជើង​ចេញ​ឈាម ក្អួត​ចង្អោរ គ្រុន​ក្ដៅ ឬ​វិល​មុខ​ធេងធោង។

    ៣- ​រាក​ដោយ​សារ​ពោះវៀន​ដំណើរការ​ខុស​ប្រក្រតី

    ជំងឺ​រាក​រ៉ាំរ៉ៃ អាច​បង្ក​ឡើង​ដោយ​សារ​ជំងឺ​ក្រពះ​ពោះវៀន​ធ្ងន់ធ្ងរ​ ដូចជា ជំងឺ​រលាក​ពោះវៀន ដំបៅ​ពោះវៀន​ធំ ឬ​ជំងឺ​ហើម​ពោះ ហើយ​វា​មាន​រោគ​សញ្ញា ​ដូច​ជា ចុក​រមួល​ពោះ ហើម ឬ​ឆ្អល់​ពោះ ស្រក​ទម្ងន់ ហេវ​ហត់ អស់​កម្លាំង ក្អួត​ចង្អោរ មាន​បញ្ហា​ស្បែក ឬ​សន្លាក់ និង​​ស្លេកស្លាំង។

    ៤- ​រាក​ដោយ​សារ​កត្តា​ផ្សេង​ៗ

    ក្រៅ​ពី​កត្តា​ធំ​ៗខាង​លើ ស្រីៗ​​កំពុង​ពពោះ ​អាច​មាន​អាការៈ​រាករូស​ដោយ​សារបញ្ហា​មួយ​ចំនួន​ទៀត​ដូចជា៖

    – ប្រតិកម្ម​អាហារ

    – ការ​ផ្លាស់​ប្ដូរ​របប​អាហារ

    – តានតឹង តប់​ប្រមល់

    – ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន

    – ​ញុាំ​អាហារ​​មាន​ជាតិ​ស្ករខ្ពស់ និង​ផឹក​គ្រឿង​ស្រវឹង។

     ជំងឺ​រាក_ស្ដ្រី​ពពោះ_Hello_គ្រូពេទ្យ

    ៥- រាកអំឡុងពេល​ពពោះ​ត្រូវ​ធ្វើ​ម៉េច?

    ជំងឺ​រាករូស អាច​បណ្ដាល​ឲ្យ​ស្រីៗ​ពពោះ ខ្សោះ​ជាតិ​ទឹក និង​ខ្វះ​ជីជាតិ អាចប៉ះពាល់​សុខភាព​ទាំង​ម៉ាក់ៗ និង​គភ៌។ សូម​ប្រញាប់​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើ​សិន​មាន​ធ្វើ​ទុក​ក្នុង​ខ្លួន​ដូច​ខាង​ក្រោម៖

    បត់​ជើង​មក​មាន​ឈាម ឬ​សំបោរ

    រាក​យូរ​លើស​ពី ៤៨ម៉ោង

    រាក​ចាប់​ពី ៦ដង ក្នុង​មួយ​ថ្ងៃ

    គ្រុន​ក្ដៅ​លើស​ពី ៣៩អង្សារសេ

    ឧស្សាហ៍​ក្អួត

    ចុក​ពោះ​ខ្លាំង

    ស្ងួត​មាត់ ស្រេក​ទឹក​មិន​បាត់ បត់​ជើង​តូច​តិច​ និង​​មាន​ពណ៌​ក្រមៅ។

    ថ្វី​ត្បិត​អាការៈ​រាក ជា​រឿង​សាមញ្ញ តែង​ស្រីៗ​​កំពុង​ពពោះ មិន​ត្រូវ​ធ្វេសប្រហែស​ទេ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ បើ​មាន​រោគសញ្ញា​សង្ស័យ​គ្រោះថ្នាក់​ដូច​បាន​រៀប​រាប់​ខាង​លើ មិន​ត្រូវ​ផ្សំ​ថ្នាំ ឬ​លេប​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ​នោះ​ទេ។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jun 28, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម