ពេលពពោះ រាងកាយរបស់មនុស្សស្រីប្រឈមខ្ពស់នឹងការខ្វះគ្រាប់ឈាមក្រហម ដោយសារតែខ្វះជាតិដែក។ ហេតុអ្វីពេលពពោះ ស្រីៗមានបញ្ហាខ្វះគ្រាប់ឈាមក្រហម? ខ្វះគ្រាប់ឈាមក្រហមប៉ះពាល់អីខ្លះ? ធ្វើម៉េចកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ?
ពេលពពោះ រាងកាយរបស់មនុស្សស្រីប្រឈមខ្ពស់នឹងការខ្វះគ្រាប់ឈាមក្រហម ដោយសារតែខ្វះជាតិដែក។ ហេតុអ្វីពេលពពោះ ស្រីៗមានបញ្ហាខ្វះគ្រាប់ឈាមក្រហម? ខ្វះគ្រាប់ឈាមក្រហមប៉ះពាល់អីខ្លះ? ធ្វើម៉េចកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ?

កង្វះគ្រាប់ឈាមក្រហមអំឡុងពពោះ បណ្តាលមកពីកង្វះជាតិដែក ដែលរាងកាយរបស់មនុស្សស្រីយើងប្រើជាតិដែកដើម្បីផលិតអេម៉ូក្លូប៊ីន (ប្រូតេអ៊ីននៅក្នុងកោសិកាឈាម)។ អេម៉ូក្លូប៊ីនមានតួនាទីដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមជាលិកា និងកោសិកានានាពេញសារពាង្គកាយយើង។ នេះបើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
លោកវេជ្ជបណ្ឌិតថា ពេលមានផ្ទៃពោះ ស្រីៗត្រូវការជាតិដែកទ្វេដង ដើម្បីជួយដល់ទារកក្នុងការផលិតគ្រាប់ឈាមក្រហម។ កង្វះជាតិដែកពេលពពោះធ្វើឲ្យម៉ាក់ៗទៅជាស្លេកស្លាំង ឯសុខភាពម្តាយ និងកូនក្នុងពោះក៏ចុះខ្សោយ។
១- ខ្វះគ្រាប់ឈាមក្រហមប៉ះពាល់អីខ្លះ?
ស្រីៗដែលមានកូនច្រើនហើយញឹក ស្រីៗដែលជួបអាការៈចាញ់កូនធ្ងន់ធ្ងរ ស្រីៗដែលមានកូនភ្លោះ ស្រីៗដែលមានប្រវត្តិហូរឈាមរដូវច្រើនមុនពេលមានផ្ទៃពោះ និងស្រីៗដែលញ៉ាំជាតិដែកមិនគ្រប់គ្រាន់ សុទ្ធតែប្រឈមនឹងជំងឺខ្វះគ្រាប់ឈាមក្រហមពេលពពោះ។ ខ្វះគ្រប់ឈាមក្រហម ធ្វើឲ្យម៉ាក់ៗវិលមុខ ហត់ អស់កម្លាំង ខ្សោយ ស្លេកស្លាំងខុសធម្មតា សុខភាពចុះខ្សោយ ឯកូនវិញក៏រងផលប៉ះពាល់ដែរ អាចឲ្យកូនកើតមកមិនគ្រប់គីឡូ កើតមិនគ្រប់ខែ ឬកូនកើតមកមិនឆ្លាត។
អត្ថបទពាក់ព័ន្ធ៖

២- ធ្វើដូចម្តេចកុំឲ្យខ្វះគ្រាប់ឈាមក្រហម?
ដើម្បីបង្ការកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ ក្រសួងសុខាភិបាលបានតម្រូវឲ្យស្រីៗលេបថ្នាំជាតិដែកចំនួន ៩០ គ្រាប់ ចាប់តាំងពីដឹងថាមានផ្ទៃពោះដំបូង និង ៤២ គ្រាប់ ក្រោយពេលសម្រាល ដែលថ្នាំនេះផ្តល់ឲ្យដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ។
ក្រៅពីញ៉ាំថ្នាំជាតិដែក ស្រីៗមានផ្ទៃពោះក៏អាចបន្ថែមជាតិដែកនៅក្នុងរបបអាហារប្រចាំថ្ងៃបានផងដែរ ដូចជា ពពួកសាច់ក្រហមគ្មានខ្លាញ់ សាច់មាន់ ត្រី គ្រប់ធញ្ញជាតិ សណ្តែក និងបន្លែបៃតង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
17/07/2019
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ