backup og meta

សារធាតុថែរក្សាស្បែកទាំងនេះ កុំប្រើពេលពពោះឲ្យសោះ ព្រោះអាចគ្រោះថ្នាក់ដល់គភ៌!

សារធាតុថែរក្សាស្បែកទាំងនេះ កុំប្រើពេលពពោះឲ្យសោះ ព្រោះអាចគ្រោះថ្នាក់ដល់គភ៌!

ដឹងហើយ ស្រីៗណា​មិន​ចង់​ស្អាតនោះ ទោះ​អំឡុង​ពេល​ពពោះ ក៏​ចង់​តុប​តែង​ខ្លួន​ឲ្យ​ស្អាត ថែ​ស្បែក​ឲ្យ​នៅ​ស្រស់​ថ្លា​ដែរ។ យ៉ាងណា ត្រូវ​ដឹង​ផង បើ​ចង់​ស្អាតពេល​ពពោះ មាន​វិធី​សាស្ត្រ​ធម្មជាតិ​ច្រើនណាស់​អាច​ជួយ​យើង​បាន មិន​គួរ​ប្រើ​គ្រឿង​សម្អាង ឬផលិត​ផល​ថែរក្សា​ស្បែក​ទេ ព្រោះសារធាតុ​មួយ​ចំនួន​ក្នុង​ផលិត​ផល​ទាំង​នោះ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​បាន។ “Hello គ្រូពេទ្យ’ នឹង​រាយ​ឈ្មោះ​សារធាតុ​មាន​ក្នុង​គ្រឿង​សម្អាង មិន​គួរ​ប្រើពេល​ពពោះ​ក្នុង​អត្ថបទ​នេះ។​

១- ជាតិសំណ

សំណ ​ជា​សារធាតុ​ផ្សំ​ ប្រើ​ញឹក​ញាប់បំផុត​​ក្នុង​គ្រឿង​សម្អាង​គ្រប់ប្រភេទ ហើយ​​សារធាតុ​នេះ អាច​ពុល​ ប៉ះ​ពាល់​ដល់​ការ​វិវត្តប្រព័ន្ធ​​សរសៃ​ប្រសាទបាន​។ សំណ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ជា​មូលហេតុ​មួយ បង្ក​ឲ្យ​មាន​ការ​​រលូត​ដោយ​ធម្មជាតិ​រាប់​លានករណី និង​បញ្ហា​មិន​អាច​មាន​កូនជាច្រើន​ទៀត។ ​ប៉ះពាល់ជាមួយ​សារធាតុ​សំណ ​មុន​ពេល​សម្រាល ​អាច​ធ្វើកូន​កើត​មក​មិន​គ្រប់គីឡូ ​និង​ខូច​រូប​រាង​ពី​កំណើតទៀត​ផង។

២- ជាតិ Triclosan

សារធាតុ Triclosan រួម​ជាមួយ Triclocarban មាន​នៅ​ក្នុង​ពពួក​សាប៊ូ​សម្លាប់​មេរោគ ថ្នាំ​ដុស​ធ្មេញ និង​ផលិត​ផល​ប្រឆាំង​បាក់តេរី​ជា​ច្រើន​ទៀត។ យ៉ាង​ណា​វិញ សារធាតុ​គីមី​នេះ​ អាច​ទៅ​រំខាន​ដល់​ដំណើរ​ការ​អ័រម៉ូន​ធ្វើ​មេតាបូលីស​ក្នុង​រាង​ការ​យើង ​អាច​ធ្វើឲ្យ​​ប្រឈម​​ជំងឺ​ប្រព័ន្ធ​អង់ដូគ្រីន​ចំពោះ​ក្មេងៗ ក៏​ដូច​ជា​ភាព​មិន​ប្រក្រតី​ផ្លូវ​ចិត្ត និង​កើត​មក​មិន​គ្រប់​គីឡូ​ជាដើម។ ការ​សិក្សា​នៅ​ឆ្នាំ ​២០១០ បាន​បង្ហាញ​ថា ​ប៉ះពាល់​សារធាតុ Triclosan មុន​ពេល​សម្រាល ​អាច​ធ្វើ​ឲ្យ​​ថយ​ចុះ​អ័រម៉ូន​អឺស្រ្តូសែន​ ដែល​មាន​នាទី​រត់​ពី​ទង​សុក ដែល​ផ្គត់​ផ្គង់​ការ​លូត​លាស់​របស់​​ទារក​ក្នុង​ផ្ទៃ។

៣- ពពួកសារធាតុ Parabens 

ពពួលសារធាតុ Parabens មាន​ដូច​ជា Propyl, Butyl, Isopropyl, Isobutyl និង Methyl parabens) ​ជា​សារធាតុ​គីមី​សម្រាប់​រក្សា​គុណភាពឲ្យ​បាន​យូរ នឹង​​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ទូទៅ​ ក្នុង​ផលិតផល​គ្រឿងសម្អាង​ ច្រើន​ជាង ​៩០​% ឯណោះ។  ស្រដៀង​គ្នា​នឹង​សារធាតុ​ផ្សេងៗ​ដែរ Parabens នឹង​ទៅ​រំខាន​ដល់​ដំណើរ​ការ​ប្រព័ន្ធ​អង់ដូគ្រីន​ ដោយ​ធ្វើ​ត្រាប់​តាម​ឥទ្ធិពលអ័រម៉ូន​អឺស្រ្តូសែន​ក្នុង​រាងកាយ​យើង ​ធ្វើ​​អ័រម៉ូនម៉ាក់ៗ​កំពុង​ពពោះ គ្មានតុល្យ​ភាព ​ប៉ះពាល់​ដល់​ការវិត្ត​របស់​គភ៌​ក្នុង​ផ្ទៃ។ ការ​សិក្សា​មួយ​នៅ​ឆ្នាំ ​២០១៥ ​បង្ហាញ​ថា​ ច្រើន​ជាង​ ៩៤% ក្នុង​ចំណោមទារក​ទើប​​កើត ​មាន​សារធាតុ Parabens ក្នុង​ឈាម ​ហើយ​ជាង​ពាក់កណ្តាល​ក្នុង​ចំណោម​ទារក​​ទាំង​នោះ​ មានសារធាតុ Parabens ក្នុង​ឈាម ​ច្រើន​ជាង​ម៉ាក់ៗ​​ទៅ​ទៀត។

អត្ថបទ​ពាក់ព័ន្ធ៖

  • តិចនិកផាត់មុខពេលពពោះ ឲ្យមើលទៅឃើញភ្នែកភ្លឺថ្លា និងស្បែកមុខរលោង
  • ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ​ ទាំងគភ៌?

៤- អាស៊ីដ Salicylic

សារធាតុ BHA និង BHT នៃ​អាស៊ីដ Salicylic ត្រូវ​គេ​ចាត់​ទុក​ជា​សារធាតុ​អាច​បង្ក​ជំងឺ​មហារីក​។ អាស៊ីដ​នេះ គេ​​ប្រើ​ដើម្បី​រក្សា​គុណ​ភាព​គ្រឿង​សម្អាង ខណៈ​សារធារតុ BHA ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​ ជា​សមាសធាតុ​សម្រាប់​ព្យាបាល​ជំងឺ​មុន ​និង​សម្អាត​ស្រទាប់​ស្បែក។ បើ​គ្នា​យើង​កំពុង​ពពោះ ​លេបថ្នាំ​មាន​ផ្ទុក​​សារធាតុ​ទាំង​ពីរ​នេះ​ច្រើន​ពេក ​អាច​ធ្វើឲ្យ​មាន​ផល​វិបាក​ចំពោះ​ការ​ពពោះ​ និង​ខូច​រូបរាង​កូន​ពី​កំណើត។ ទោះ​បី​ជា​គេ​​ចាត់​ទុក​ថា ​ការ​ប្រើ​ផលិត​ផល​ថែ​រក្សា​ស្បែក​ និង​គ្រឿង​សម្អាង​​ មានសារធាតុ BHA តិច​ជាង ២% មាន​សុវត្ថិភាព​ក៏​ដោយ តែ​អ្នក​ជំនាញ​ជា​ច្រើន បាន​ទទូច​​ណែ​នាំ​ឲ្យស្រីៗ​​កំពុង​ពពោះ​ ប្រើ​ពពួកគ្រឿង​សម្អាង​មាន​ផ្ទុក​សារធាតុ AHA ជំនួស​វិញ។

៥- សារធាតុ Retinol និង​ពពួក​សារធាតុ​ក្លាយ​ពី Retinol

សារធាតុ Retinol និង Retinyl palmitate ជា​ទម្រង់​នៃ​វីតាមីន A ត្រូវគេ​ប្រើ​ច្រើន​ជាង​គេក្នុង​គ្រឿង​សម្អាង ព្រោះ​​មាន​ប្រសិទ្ធភាពបំបាត់​ស្នាម​ ​និង​ភាព​ជ្រីវ​ជ្រួញ។ ក្រៅ​ពី​គុណ​ប្រយោជន៍​នេះ ការ​ប្រើ​ប្រាស់សារធាតុ Retinol ត្រូវ​បាន​រឹត​បណ្តឹង ឬ​ហាម​ឃាត់ ​ដោយ​សារអាច​ធ្វើ ​កូន​ខូច​រូប​រាង​ពី​កំណើត​ និង​ពុល​ថ្លើម ​បើ​សិន​ប្រើ​ និង​ស្រូប​សារធាតុ​នេះ​ចូល​ក្នុង​ខ្លួន​​លើស​កំណត់​។ សំណាង​ល្អ ផលិត​ផល​ថែ​រក្សា​សម្រស់​ជា​ច្រើននា​ពេល​បច្ចុប្បន្ន បាន​ប្រើ​សារធាតុ​ផ្សេងៗ​ទៀត​ ដែល​មានប្រសិទ្ធ​ភាព​ដូច​គ្នា​នឹងសារធាតុ Retinol ​មាន​ដូច​ជា វីតាមីន​ C អាស៊ីដ Glycolic អាស៊ីដ kojic និង​ពពួក​សណ្តែក (តែ​ដក​អឺស្ត្រូសែន​ចេញ​ហើយ)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Transplacental passage of antimicrobial paraben preservatives. https://www.ncbi.nlm.nih.gov/pubmed/25944699Accessed January 14, 2017

Safe skin care during pregnancy http://newparent.com/mom/safe-skin-care-during-pregnancy Accessed January 14, 2017

កំណែ​ប្រែបច្ចុប្បន្ន

20/08/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Aug 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម