ស្រ្តីកំពុងពពោះប្រហែលជា ២០ ភាគរយនៃស្រ្តីពោះទាំងអស់អាចមានការហូរឈាមតិចៗ ហើយញឹកញាប់។ ការហូរឈាមនេះអាចធ្វើឲ្យស្រីៗយើងខ្លះមានភាពតក់ស្លុត តែអាការៈនេះមិនគួរឲ្យបារម្ភទេ ស្រ្តីពពោះភាគច្រើនមានអាការៈនេះហើយកូនក្នុងផ្ទៃ និងម្ដាយមានសុខភាពធម្មតា។ ចុះហេតុអ្វីបានជាមានការហូរឈាមនេះ? ពិតទេថាការហូរឈាមមិនប៉ះពាល់សុវត្ថិភាពរបស់ប៊េប៊ី?
១- អ្វីទៅជាការហូរឈាមឬធ្លាក់ឈាមតិចៗកំឡុងពេលពពោះ?
ការហូរឈាមតិចៗតាមទ្វារមាសនេះមានពណ៌ត្នោត ឬពណ៌ផ្កាឈូក ដូចទៅនឹងការហូរមកនៃឈាមរដូវទើបមកថ្ងៃដំបូង ឬថ្ងៃចុងក្រោយដែរ។ ជាធម្មតាការហូរឈាមបែបនេះមានតែពីរ ទៅបីដំណក់តែប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗពេលពពោះចេះតែរមួលក្រពើ តើត្រូវដោះស្រាយតាមវិធីណា?
២- មូលហេតុ
យើងមិនអាចសន្មត់ថាអាការៈហូរឈាមនេះមកពីហេតុអ្វីឲ្យប្រាកដនោះទេ តែមូលហេតុចំបងៗរួមមាន៖
– ការរួមភេទពេលកំពុងពពោះ
ស្រីៗកំពុងពពោះអាចនឹងមានការហូរឈាមតាមទ្វារមាសបើសិនជាមានការប៉ះទង្គិចលើកស្បូនខ្លាំង។ ពេលពពោះនេះ ឈាមនឹងទៅតំបន់អាងត្រគៀកច្រើនជាងមុន ហើយពេលខ្លះការរួមភេទអាចធ្វើឲ្យដាច់សរសៃឈាមតូចនៅត្រង់នោះ ហើយក៏បណ្តាលឲ្យមានការហូរឈាមនេះឯង។
– ការបង្ករោគនៅនឹងកស្បូន
ការបង្ករោគនៅនឹងទ្វារមាស ឬជំងឺកាមរោគ ដែលជាជំងឺមិនពាក់ព័ន្ធនឹងការពពោះអាចធ្វើឲ្យមានការហូរឈាមនៅទ្វារមាស ដោយអាចមានការរលាក កស្បូនហើយធ្វើឲ្យហូរឈាមតិចៗ។
– ការរលូត ឬកូនក្រៅស្បូន
កូនក្រៅស្បូនជាលក្ខខណ្ឌដែលទារកបង្កកំណើតនៅក្រៅតួស្បូនរបស់ម្តាយ។ ការហូរឈាមព្រមជាមួយនឹងការចុកពោះ គឺជាសញ្ញាដំបូងនៃការរលូត ឬកូនក្រៅស្បូន។ កូនក្រៅស្បូនអាចប៉ះពាល់ដល់ជីវិតម្ដាយបាន។ ដូចនេះគួរទៅពិគ្រោះជាមួយគ្រូពេទ្យនៅពេលមានការហូរឈាម និងចុកពោះរួមជាមួយគ្នា។
៣- ពេលណាដែលត្រូវបារម្ភ?
ការហូរឈាមពេលពពោះជារឿងដែលកើតមានញឹកញាប់ តែកម្រនឹងហូរឈាមមកក្នុងបរិមាណច្រើនណាស់។ ស្រីៗយើងគួរបារម្ភនៅពេលដែល៖
– ឈាមពណ៌ក្រហមស្រស់
– ហូរឈាមហើយឈឺ។ លើសពីការរលូត និងកូនក្រៅស្បូន ក៏អាចជាសញ្ញានៃការរបើកទងសុកចេញពីតួស្បូនដែរ។
៤- តើគួរធ្វើយ៉ាងណាបើមានការហូរឈាមខុសធម្មតា?
ដោយសារការហូរឈាមអំឡុងពេលពពោះអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរ ស្រីៗយើងគួរតាមដានមើលពីបរិមាណនៃឈាមដែលហូរមក និងពណ៌របស់ឈាម ហើយទៅរកគ្រូពេទ្យឲ្យបានឆាប់បំផុត។ គ្រូពេទ្យអាចនឹងសុំធ្វើការពិនិត្យពោះដោយអេកូ ដើម្បីរកមូលហេតុនៃការហូរឈាមនេះ។
ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់បើសិនជាយើងមានអាការៈដូចខាងក្រោម៖
– ចុកពោះ (ម្តុំលើថ្ងាស) ខ្លាំង
– វិលមុខ ឬសន្លប់
– មានដុំសាច់ ឬរបស់អ្វីប្លែកធ្លាក់ចេញពីទ្វារមាស
– រងារញាក់
បើសិនជាស្រីៗយើងមានហូរឈាមត្រង់ណា គួរតែប្រាប់គ្រូពេទ្យឲ្យបានដឹងទោះបីការហូរឈាមនោះបាត់ទៅវិញហើយក៏ដោយ។ អាការៈនេះអាចថាជារឿងតូចតាច តែក៏អាចក្លាយជាបញ្ហាធ្ងន់ធ្ងរផងដែរ។ ដូចនេះដើម្បីសុវត្ថិភាពម៉ាក់ៗ និងទារកក្នុងពោះ គប្បីតាមដានអាការៈនេះដោយប្រុងប្រយ័ត្ន។
អត្ថបទពាក់ព័ន្ធ៖
- អាកាសធាតុក្ដៅ! ស្រីៗកំពុងពពោះគួរដឹងតិចនិកហាត់ប្រាណ និងរបៀបស្លៀកពាក់
- អ្នកម៉ាក់សម័យថ្មីពេលមានផ្ទៃពោះ ច្រើនតែធ្វើរឿង ៥ នេះ
- តិចនិកងាយៗ អាចជួយស្រីៗកាត់បន្ថយស្ត្រេសពេលពពោះ
- គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់
- ធ្ងាប់ឆ្ងល់អត់ម៉េចបានស្រីៗក្រោយសម្រាល អារម្មណ៍ឆាប់ប្រែប្រួល នៅសុខៗយំក៏មាន?
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬការព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]