ពពោះរយៈពេល ៩ខែ១០ថ្ងៃ ម៉ាក់ៗត្រូវធ្វើចិត្តឲ្យសប្បាយរីករាយ មិនត្រូវស្មុគស្មាញ ឬស្ត្រេសពេកទេ ព្រោះអាចប៉ះពាល់ដល់ក្នុងពោះ។
ពពោះរយៈពេល ៩ខែ១០ថ្ងៃ ម៉ាក់ៗត្រូវធ្វើចិត្តឲ្យសប្បាយរីករាយ មិនត្រូវស្មុគស្មាញ ឬស្ត្រេសពេកទេ ព្រោះអាចប៉ះពាល់ដល់ក្នុងពោះ។

តាមការពន្យល់របស់លោកស្រី អ៊ួង លីដា នាយសាល ផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក អារម្មណ៍ស្មុគស្មាញពេលពពោះមានជាប់ពាក់ព័ន្ធនឹងការកើតកូនស្រួលផង ប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃទៀតផង។
ហេតុអីម៉ាក់ៗតានតឹងអារម្មណ៍ពេលពពោះ មានជាប់ពាក់ព័ន្ធនឹងការកើតកូនស្រួល ឬពិបាក? លោកស្រី អ៊ួង លីដា ថា តែកាលណាម្តាយពិបាកចិត្ត ស្មុគស្មាញច្រើន នោះកូនក្នុងពោះក៏ស្មុគស្មាញ ស្ត្រេសទៅតាមនោះដែរ អ៊ីចឹងហើយពេលពពោះទោះជាលំបាក ឬជួបបញ្ហាមិនសប្បាយចិត្ត ក៏ម៉ាក់ៗត្រូវចេះទប់អារម្មណ៍ ធ្វើចិត្តឲ្យរីករាយ ទើបមិនប៉ះទង្គិចដល់ផ្លូវចិត្តយើងផង ផ្លូវចិត្តកូនយើងទៀត។
ពាក់ព័ន្ធនឹងអារម្មណ៍តានតឹងពេលពពោះ អាចប៉ះពាល់ដល់ការវិវត្តកូនក្នុងពោះវិញ លោកស្រី អ៊ួង លីដា រៀបរាប់ថា មានច្រើនករណីណាស់ ដូចជាម៉ាក់ៗពិបាកចិត្តពេក អាចឲ្យរលូត កូនកើតមកមិនរីករាយ ឬអាចមានការប៉ះទង្គិចផ្លូវចិត្ត ធ្វើឲ្យប៉ះពាល់ដល់ការចងចាំ និងការវិវត្តខួរក្បាលកូនជាដើម។
អត្ថបទពាក់ព័ន្ធ៖

អ័រម៉ូនប្រែប្រួលពលពពោះ ធ្វើឲ្យអារម្មណ៍ស្រីៗយើងប្រែប្រួលទៅជាឆាប់ខឹងមួរម៉ៅ ឯអ្នកខ្លះទៀតមានបញ្ហាក្នុងគ្រួសារ ឬសម្ពាធការងារជាដើម ធ្វើឲ្យផ្លូវចិត្តកាន់តែស្មុគស្មាញ។ បើជួបបញ្ហាស្មុគស្មាញណាមួយពិបាកខ្លាំង មិនអាចធ្វើអារម្មណ៍ម្នាក់ឯងបាន ម៉ាក់ៗអាចរំសាយអារម្មណ៍តានតឹងទាំងនោះជាមួយនរណាម្នាក់ដែលអាចជួយយើងបាន ដូចជា ប្តី សមាជិកគ្រួសារណាម្នាក់ ឬក៏មិត្តភក្តិជិតស្និទ្ធ មិនត្រូវពិបាកចិត្តតែម្នាក់ឯងនោះទេ ធ្វើបែបនេះទើបផ្លូវចិត្តយើងមិនរងសម្ពាធ ប៉ះពាល់ដល់កូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
13/07/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ