backup og meta

ឈឺថ្កាត់ពេលពពោះ កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នគ្រោះថ្នាក់

ឈឺថ្កាត់ពេលពពោះ កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នគ្រោះថ្នាក់

អំឡុងពេល​ពពោះ ស្រីៗ​អាច​នឹង​ប្រឈម​បញ្ហា​សុខភាព​ច្រើន ដូច​ជាវិលមុខ ផ្តាសាយ ឈឺក្បាល ល្ហិតល្ហៃជាដើម ប៉ុន្តែ​ទោះ​យ៉ាង​ណា​ ត្រូវ​ចាំ​ថា អំឡុង​ពេល​ពពោះ​ មិន​អាច​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដូច​យើង​ធម្មតា​បាន​ទេ គ្រប់​ថ្នាំ​ត្រូវ​ប្រើ ត្រូវតែ​មាន​វេជ្ជបញ្ជា ព្រោះ​មាន​ថ្នាំ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ “Hello គ្រូពេទ្យ’ នឹង​បញ្ជាក់​ពី​ថ្នាំ​មាន​សុវត្ថិភាព​អាច​ប្រើ​អំឡុង​ពេល​ពពោះ ក៏​ដូច​ជាថ្នាំ​គ្មាន​សុវត្ថិភាព​ឲ្យ​គ្នា​យើង​ដឹង។

១- ថ្នាំអ្វី​ខ្លះ​មាន​សុវត្ថិភាព​អាច​ប្រើ​បាន​អំឡុង​ពេល​ពពោះ?

វីតាមីន Prenatal (ថ្នាំរក្សាគភ៌) គឺ​មាន​សុវត្ថិភាព​ និង​សំខាន់​ណាស់ ស្រីៗ​ត្រូវ​តែ​លេប​ជា​ចាំបាច់​អំឡុង​ពពោះ។ អាច​សួរ​គ្រូពេទ្យពី​សុវត្ថិភាព​ក្នុង​ការ​លេប​ថ្នាំ​វីតាមីន ថ្នាំ​បុរាណ និង​ថ្នាំ​បំប៉ន​ផ្សេងៗ។ ថ្នាំ​បុរាណ និង​ថ្នាំ​បំប៉ន មិន​ទាន់​មាន​អ្វី​អាច​បញ្ជាក់​ថា ​មាន​សុវត្ថិភាពប្រើ​ប្រាស់​​អំឡុង​ពេល​ពពោះ​នៅ​ឡើយ​ទេ។ ជាទូទៅ ស្រីៗ​ពពោះ​ មិន​គួរ​លេប​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា (OTC medications) ឡើយ លើក​លែង​តែ​ចាំបាច់។ ថ្នាំ​ពេទ្យ​ និង​ថ្នាំ​បុរាណខ្លះ នៅ​មិន​ទាន់​ដឹង​ ​មាន​ឥទ្ធិពល​គ្រោះ​ថ្នាក់​អ្វី​ខ្លះ​ពេល​ពពោះយ៉ាង​ណា​ទេ​ បើទោះ​ជា​លេប​តាម​ការ​ណែនាំ​​លើ​សំបក​ថ្នាំ​ក៏ដោយ​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែមពី ​សុវត្ថិភាព​ថ្នាំ​ខាង​ក្រោម​នេះ បើ​ទោះ​ជា​មាន​ការ​អះអាង​ មាន​សុវត្ថិភាព​ប្រើ​អំឡុង​ពេល​ពពោះ​ក៏​ដោយ ដូចជា៖

– ករណី​អាលែកហ្ស៊ី៖

  • ថ្នាំ diphenhydramine (Benadryl)
  • ថ្នាំ Loratadine (Claritin)
  • ថ្នាំ Steroid nasal spray (Rhinocort)

– ករណីគ្រុន​ផ្តាសាយ៖

  • ថ្នាំ Acetaminophen (Tylenol)
  • ថ្នាំ Saline nasal drops or spray
  • ថ្នាំ Warm salt/water gargle

– ករណី​ទល់​លាមក៖

  • ថ្នាំ Colace
  • ថ្នាំ Metamucil

– ករណីបន្ទាន់ត្រូវប្រើថ្នាំលាប​លើ​ស្បែក ប្រភេទ​ប្រេង ឬ​ក្រែម៖

  • ថ្នាំ Bacitracin
  • ​ថ្នាំ J&J First-Aid Cream
  • ថ្នាំ Neosporin
  • ​ថ្នាំ Polysporin

– ករណី​រមាស់ប្រើ​ថ្នាំ​ប្រភេទ​ក្រែម៖

  • ក្រែម Benadryl cream
  • ​ក្រែម​ ឬ​ឡូសិន Caladryl
  • ក្រេម Hydrocortisone
  • ក្រែម Oatmeal bath (Aveeno)។

​ពពោះ

អត្ថបទ​ពាក់​ព័ន្ធ៖

  • លេបថ្នាំរំលូតហើយកូនមិនធ្លាក់ ពេលកូនកើតមកមានបញ្ហាច្រើនណាស់
  • ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ

២- មាន​វិធី​ព្យាបាល​ជំនួស​ការ​ប្រើ​ថ្នាំ និង​មាន​​សុវត្ថិភាព​ពេល​ពពោះដែរ​ទេ?​

មិន​មែន​រាល់​ផលិត​ផល​ពី​ធម្មជាតិ ឬ​ការ​ព្យាបាល​បន្ថែម​ សុទ្ធ​តែ​មាន​សុវត្ថិភាព​អំឡុង​ពេល​ពពោះ​នោះ​ទេ។ ផលិតផល​ខ្លះ អាច​នឹង​មិន​មាន​គុណភាព​ខ្ពស់ ​អាច​មាន​សារធាតុ​ផ្សេង​ទៀត ដូច​ជា​សំណជា​ដើម​ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​ដល់​ទារក​ក្នុង​ផ្ទៃ។

ត្រូវ​ប្រាប់​ទៅ​គ្រូពេទ្យ ​បើ​យើងកំពុង​ប្រើ​ថ្នាំ​បុរាណ​ ឬ​វិធី​ព្យាបាលណា​មួយ។ បើ​សិន​គ្នា​យើង​​សម្រេចចិត្ត​ថា​ ត្រូវ​ព្យាបាល​ដោយ​វិធី​ណាមួយ ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​ ពិសេស​ប្រាប់​ពេទ្យ យើង​កំពុង​ពពោះ មុន​នឹង​ពិភាក្សា​ពី​វិធី​ព្យាបាលទាំង​នោះ។

ពពួក​ថ្នាំ​លេប និង​ថ្នាំ​ប្រេង ត្រូវ​ចៀស​វាង​ប្រើ​អំឡុង​ពេល​ពពោះ មាន​ដូច​ជា៖

– ថ្នាំ​បំប៉ន​ត្រូវ​ចៀស​វាង​ពេល​ពពោះ៖ ថ្នាំ Arbor vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree berry, Chinese angelica (dong quai), Cinchona, ថ្នាំ cotton root bark, ថ្នាំ feverfew, យិនស៊ិន, ថ្នាំ golden seal, ថ្នាំ juniper, ថ្នាំ kava kava, ថ្នាំ licorice, ថ្នាំ meadow saffron, Pennyroyal, Poke root, Rue, Sage, St. John’s wort,  Senna, Slippery root, Tansy, White peony, Wormwood, Yarrow, Yellow dock និង ​ថ្នាំវីតាមីន A (ព្រោះ​នៅ​ពេល​កម្រិត​វីតាមីន A កាន់​តែ​ច្រើន​ អាច​បណ្ដាល​ឲ្យ​ទារក​ខូច​ទ្រង់​ទ្រាយ​ពី​កំណើត)។

– ចៀស​វាង​ប្រើ​វិធី​ព្យាបាល​ដោយ​ក្លិន​៖ ពពួក​ប្រេង​សម្រាប់​ព្យាបាលប្រេង Calamus, Mugwort, Pennyroyal, Sage, Wintergreen, ប្រេង​ជី​នាង​វង ប្រេង Hyssop, Myrrh, Marjoram, និងប្រេង Thyme។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Taking Medicine During Pregnancy. http://www.webmd.com/baby/guide/taking-medicine-during-pregnancy#1. Accessed December 10, 2016.

Medicines in pregnancy. http://www.nhs.uk/Conditions/pregnancy-and-baby/Pages/medicines-in-pregnancy.aspx. Accessed December 10, 2016.

កំណែ​ប្រែបច្ចុប្បន្ន

10/09/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម