backup og meta

ស្ត្រីពពោះចាស់ខែ អាចមានហានិភ័យខ្ពស់ កូនកើតស្លាប់

ស្ត្រីពពោះចាស់ខែ អាចមានហានិភ័យខ្ពស់ កូនកើតស្លាប់

ម្ដាយ និងទារក អាច​ប្រឈម​ហានិភ័យ ដោយសារ​កូនគ្រប់ខែ​ហើយ តែនៅមិនទាន់​សម្រាល​ទៀត។ ប៉ុន្ដែ​ ការ​កើនឡើង​ហានិភ័យ​កម្រិត​ណា ពាក់ព័ន្ធជាមួយ​ការ​ពពោះ​កាន់តែយូរ (ចាស់ខែ) ក្រោយ​កូនគ្រប់ខែ​នោះ ហាក់នៅ​មិនទាន់​ច្បាស់​ទេ។

ដើម្បី​វាយតម្លៃ​ពីការ​កើនឡើង​នៃហានិភ័យ​នេះ អ្នកស្រាវជ្រាវបាន​ពិនិត្យ​លើ​ទិន្នន័យ​ការសិក្សា​ពីមុន ចំនួន ១៣ ដោយរួមមាន​ស្ត្រីពពោះប្រមាណ ១៥​ លាន​នាក់ និង​កូនកើតស្លាប់ (ស្លាប់ក្នុងពោះ និងស្លាប់ពេលសម្រាល) ១៧.៨៣៩ ​នាក់។

ការសិក្សារកឃើញថា ស្ត្រីដែល​បន្ដពពោះចាប់ពី​សប្ដាហ៍ទី ៤០-៤១ អាច​ប្រឈម​ហានិភ័យ​កូនកើតស្លាប់ ៦៤% បើធៀប​នឹងស្ត្រី​ដែល​សម្រាល​នៅ​សប្ដាហ៍​ទី៣៧។ ឯ​ស្ត្រីដែល​បន្ដព​ពោះពី​សប្ដាហ៍​ទី ៤១-៤២ អាច​ប្រឈម​ហានិភ័យ​កូនកើតស្លាប់ ៨៧%។

លោកស្រី Shakila Thangaratinam អ្នកដឹកនាំការសិក្សា មកពី​សាកលវិទ្យាល័យ Queen Mary University of London បញ្ជាក់ថា មុខងារ​សុក ធ្លាក់ចុះ ខណៈ​ការ​ពពោះនៅតែ​បន្ដ និង​ហួសថ្ងៃសម្រាល។ កត្តានេះ ដើរតួ​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​កូន​កើត​ស្លាប់ និងកូន​មាន​បញ្ហា ក្រោយ​ការសម្រាល។

សម្រាលកូននៅ​សប្ដាហ៍​ទី៣៧ ហានិភ័យកូនកើតស្លាប់ មាន​ម្នាក់ក្នុង​ចំណោម​ស្ត្រី​ពពោះ ១​ ម៉ឺន​នាក់ ប៉ុន្ដែ​ហានិភ័យ​កូនកើតស្លាប់ នឹង​កើនឡើង​ដល់ ៣២​ នាក់ ក្នុងចំណោម​ស្ត្រីពពោះ ១​ ម៉ឺន​នាក់ បើ​ការពពោះបន្ដ​រហូត​ដល់​សប្ដាហ៍​ទី៤២។

ប្រសិនបើ​ការពពោះឈានដល់​សប្ដាហ៍​ទី៤២ អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​ប្រើ​មធ្យោបាយ​ជំរុញ​ឲ្យ​ឆាប់​សម្រាល ព្រោះ​ការបន្ដ​ពពោះ​កាន់តែយូរ ពាក់ព័ន្ធ​នឹង​ហានិភ័យនៃ​ការស្លាប់ និង​ផលវិបាក​នានា ទាំង​ម្ដាយ និង​ទារក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/world/longer-pregnancy-higher-risk-of-stillbirth-newborn-death-11754640?cid=fbcna&fbclid=IwAR3soxePSCo2EQeqqFnerzEBhYPz9T7Q2UUa00D83JRaH6fE5qHTAZbr0p8

កំណែ​ប្រែបច្ចុប្បន្ន

26/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម