backup og meta

របើកសុកមុនសម្រាលមកពីកត្តាច្រើនយ៉ាង ហើយអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន

របើកសុកមុនសម្រាលមកពីកត្តាច្រើនយ៉ាង ហើយអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន

ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ បើ​មិន​ប្រយ័ត្ន​ទេ​នោះ ម៉ាក់ៗ​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដល់​ខ្លួន និង​គភ៌​នៅ​ក្នុង​ផ្ទៃ​ដែរ។ ស្ត្រី​ពពោះ​ខ្លះ ជួប​បញ្ហា​របើក​សុក​ដែល​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ខ្លាំង រហូត​អាច​ស្លាប់​ក្នុង​ពោះ​បាន។

បើ​តាម​មន្ទីរពេទ្យកាល់ម៉ែត ឲ្យ​ដឹង​ថា ការ​របើក​សុក​ជា​ការ​របើក​ផ្នែក​ណា​មួយ​របស់​សុក ដែល​ធម្មតា​នៅ​ជាប់​នឹង​ស្បូន ហើយ​ដែល​បណ្ដាល​ឲ្យ​មាន​កំណក​ដុំ​ឈាម​មិន​ធម្មតា​នៅ​ចន្លោះ​សុក​កូន និង​ស្បូន។ ពេល​ខ្លះ ការ​របើក​សុក​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់​ទេ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​របើក​សុក​កូន​បាន​មាន៖

– ការ​បុក​ប៉ះ​ទង្គិច​ទៅ​លើ​ស្ត្រី

– ការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង

– មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង

– មាន​ទឹក​ភ្លោះ​ច្រើន

– ស្ត្រី​អាយុ​ច្រើន​មាន​កូន

– មាន​កូន​ក្នុង​ពោះ​ច្រើន (កូនភ្លោះ)

– ការ​ចោះ​ទឹក​ភ្លោះ

– ជំងឺ​ទឹក​នោម​ផ្អែម

– ស្ត្រី​មាន​បញ្ហា​កំណក​ឈាម។

ការ​របើក​សុក​កូន​នេះ ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​សារធាតុ​ចិញ្ចឹម​ពី​ម្ដាយ​ទៅ​កូន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គភ៌​អាច​ស្លាប់​នៅ​ក្នុង​ពោះ​ម្ដាយ​បាន។ លើស​ពី​នេះ ម៉ាក់ៗ​ពពោះ និង​គភ៌​ក៏​អាច​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ដែរ​ដូច​ជា បាត់​បង់​ឈាម​ច្រើន មាន​បញ្ហា​កំណក​ឈាម ឬ​ត្រូវ​ប្រឈម​នឹង​ការ​វះកាត់​បន្ទាន់ ចំពោះ​ម្ដាយ និង​ចំពោះ​កូន​ក្នុង​ពោះ​វិញ​ប្រឈម​នឹង ខ្វះ​អុកស៊ីសែន កូន​ខ្សោយ ឬ​កូន​អាច​ក្នុង​ពោះ​បាន

មន្ទីរពេទ្យ កាល់​ម៉ែត បាន​បញ្ជាក់​ថា ការ​ពិនិត្យ​ផ្ទៃ​ពោះ​ឲ្យ​បាន​ដិត​ដល់ រួម​ជាមួយ​ការ​ធ្វើ​អេកូសាស្ត្រ អាច​ឲ្យ​ក្រុម​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​សង្ស័យ​ពី​ការ​របើក​សុក​កូន​មុន​សម្រាល​នេះ ហើយ​អាច​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​ជួយ​ដល់​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម