backup og meta

មិនល្អទេ ម៉ាក់ៗឡើងគីឡូខ្លាំងពេក ប្រឈមបញ្ហាទាំងនេះពេលពពោះ និងសម្រាល

មិនល្អទេ ម៉ាក់ៗឡើងគីឡូខ្លាំងពេក ប្រឈមបញ្ហាទាំងនេះពេលពពោះ និងសម្រាល

ស្រីៗ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ម្នាក់ៗ​ច្បាស់​ជា​បំប៉ន​ចំណី​អាហារ​គ្រប់​មុខ​ដើម្បី​​ឲ្យ​គភ៌​លូតលាស់​បាន​ល្អ អ៊ីចឹង​ហើយ​គីឡូ​ក៏​ឡើង​ស្រឺតៗ​ទៅ​តាម​នោះ​ដែរ។ តែ​ទោះ​យ៉ាង​ណា ពេទ្យ​ហាម​មិន​ឲ្យ​​ម៉ាក់ៗ​​ឡើង​គីឡូ​ខ្លាំង​ហួស​ហេតុ​ពេក​ទេ ហេតុ​អី​ទៅ?​

លោក​ជំទាវ​សាស្ត្រាចារ្យវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ថា ចាប់​តាំង​ពី​មាន​ផ្ទៃពោះ​រហូត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ឡើង​ទម្ងន់​ចន្លោះ​​ពី ១០- ១២ គីឡូ ល្អ​បំផុត បើ​តិ​ចជាង​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​កូន ហើយ​បើ​ឡើង​គីឡូ​ច្រើន​ជាង​នេះ​ក៏​មិន​ល្អ ធ្វើ​ឲ្យ​កូន​កាន់​ថ្លោស​ពិបាក​សម្រាល ឯ​ម៉ាក់ៗ​វិញ​អាច​ជួប​គ្រោះថ្នាក់​ទាំង​ពេល​ពពោះ និង​សម្រាល​កូន។

១- ផល​វិបាក​នៃ​ការ​ឡើង​ទម្ងន់​ខ្លាំង​ពេល​មាន​ផ្ទៃពោះ

– រលូត​កូន

– មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ

– មាន​ជំងឺ​លើស​ឈាម

– មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង-ក្រឡា​ភ្លើង

– សម្រាល​កូន​មុន​ខែ។

២-ផល​វិបាក​នៃ​ការ​ឡើង​ទម្ងន់​ខ្លាំង​ពេល​សម្រាល​កូន

– ពិបាក​សម្រាល​កូន

– កូន​ស្លាប់​ក្នុង​ពោះ

– ធ្លាក់​ឈាម​ពេល​​សម្រាល

– ស្ទះ​សរសៃ​វ៉ែន។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម