backup og meta

៥ ចំណុច កាត់បន្ថយអាការៈអស់កម្លាំងពេលមានផ្ទៃពោះ

៥ ចំណុច កាត់បន្ថយអាការៈអស់កម្លាំងពេលមានផ្ទៃពោះ

ស្រីៗ​ពពោះ​​តែង​ជួប​អាការៈ​អស់​កម្លាំង​ជា​ញឹក​ញាប់ នេះ​ក៏​ដោយសារ​តែ​បម្រែ​បម្រួល​អ័រម៉ូន ហើយត្រូវ​បែង​ចែក​អាហារ​ទៅ​ចិញ្ចឹម​កូនតាមរយៈទងសុកជាហេតុ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ និង​ប្រព័ន្ធ​ឈាម​រត់​ចុះ​ខ្សោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែករោគ​ស្ត្រី នៃមន្ទីរពេទ្យ កាល់ម៉ែត្រ។

ដើម្បី​កាត់​បន្ថយ​អាការៈ​អស់​កម្លាំង ម៉ាក់ៗ​អនុវត្ត​តាម ៥ ចំណុច​ខាង​ក្រោម​នេះ។

១- សម្រាក​ឲ្យ​បាន​ច្រើន

ស្រីៗ​ពពោះ​មាន​សុខភាព​ខ្សោយ ត្រូវការ​គេង​ឲ្យ​បាន​​គ្រប់​គ្រាន់ សម្រាក​ឲ្យ​បាន​​ច្រើន មិន​ត្រូវ​ធ្វើការ​ហួស​កម្លាំង អង្គុយ ឬ​ឈរ​យូរ​ពេក​ទេ។

អត្ថបទពាក់ព័ន្ធ៖ ចង់គេងលក់ស្រួល មិនប៉ះពាល់កូន ម៉ាក់ៗពពោះត្រូវធ្វើរឿងទាំងនេះមុន និងពេលគេង

២- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

ការ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ពិសេស​នៅ​ពេល​ថ្ងៃ ដើម្បី​ជួយ​បំពេញ​កង្វះ​ជាតិ​ទឹក​ពេល​មាន​ផ្ទៃពោះ ឯ​រាង​កាយ​ក៏​មាន​កម្លាំង​ជាង​មុន។

អត្ថបទពាក់ព័ន្ធ៖ ខ្វះជាតិទឹកពេលពពោះ ស្ត្រីចេញរោគសញ្ញាអ្វីខ្លះ និងគួរការពារយ៉ាងម៉េច?

៣- ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ

ពេល​ពពោះ​គ្រាប់​ឈាម​ក្រហម​ត្រូវ​ចុះ​ខ្សោយ ចំណី​អាហារ​ដែល​ញ៉ាំ​ចូល ត្រូវ​យក​ទៅ​ចិញ្ចឹម​មនុស្ស ២ នាក់ អ្វីៗ​ទាំង​អស់​ត្រូវ​ចែក​ឲ្យ​កូន អ៊ីចឹង​ហើយ​ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​គ្រប់​គ្រាន់ និង​​ជ្រើស​​រើស​​អាហារ​​ណា​​ដែល​​​ល្អ សម្បូរ​ជីវជាតិ ពិសេស​ជាតិ​ដែកឲ្យ​បាន​ច្រើន រួម​ជាមួយការ​ញ៉ាំ​ថ្នាំ​គ្រាប់​ជាតិ​ដែក ជួយ​​ដល់​​សុខភាព​​​ម្តាយ និង​គភ៌។

៤- ញ៉ាំ​អាហារ​តិចៗ តែច្រើនដង

ទោះ​បី​ជា​ឃ្លាន​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ច្រើន និង​បង្ខំ​នោះ​ទេ ត្រូវ​ញ៉ាំ​តិចៗ តែ​ញ៉ាំ​ឲ្យ​បាន​ច្រើន​​ដង​វិញទើប​ល្អ។

៥- ធ្វើ​ចលនា​សន្សឹមៗ​ពេល​ក្រោយ​ពី​ដេក

មាន​ពោះ​ពុង ពេល​ងើប​ពី​គេង​គ្រូពេទ្យ​ណែនាំ​​ឲ្យ​ងើប​ដោយ​សន្សឹមៗ និង​ត្រូវ​ងើប​ទៅ​ខាង​ស្តាំ ដោយ​ច្រត់​ដៃ​ដើម្បី​ទប់​លំនឹង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម