backup og meta

ស្រីៗ​​ពពោះ ប្រើ​ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​​មាន​សុវត្ថិភាពអត់?

ស្រីៗ​​ពពោះ ប្រើ​ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​​មាន​សុវត្ថិភាពអត់? 

ស្រ្តី​ពពោះ​ជា​ច្រើន​តែង​មាន​អាការៈ​ក្តៅ​ ឬ​ក្រហាយ​ទ្រូង ហើយ​ច្រើន​សំដៅ​លើ​ការ​ច្រាល​អាស៊ីដ​ក្រពះ ឬ​អាហារ​មិន​រំលាយ​ល្អ។ អាការៈ​​នេះ​មិន​មាន​គ្រោះ​ថ្នាក់​ឡើយ​តែ​វា​រំខាន។ ​សំណាង​ល្អ​ដែរ យើង​អាច​បំបាត់អាការៈ​នេះ​​បាន ដោយ​ការ​ប្រើ​ថ្នាំ​បាន​យ៉ាង​ងាយ ​និង​មាន​សុវត្ថិភាព​ទៀត​ផង។

ទោះ​យ៉ាងណា ស្រីៗ​យើង​​ក៏​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ និង​ការ​រស់​នៅ​មួយ​ចំនួន​ផង​ដែរ។ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ថ្នាំ​សម្រាប់​អាការៈ​នេះ ថ្នាំ​មួយ​ចំនួន​មាន​សុវត្ថិភាព​ល្អ​បំផុត​សម្រាប់​ស្រ្តី​ពពោះ​យើង​។ ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​ភាគ​ច្រើន​មាន​សុវត្ថិភាព​​សម្រាប់​ស្រ្តី​ពពោះ តែ​ក៏​មាន​ថ្នាំ​ខ្លះ​អាច​បណ្តាល​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ផង​ដែរ។ ដូច​នេះ​មុន​ប្រើ គួរ​ពិគ្រោះជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី​ ឲ្យ​បាន​ច្បាស់​ជាមុន​សិន។

១- ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​ជាអ្វី?

ជម្រើស​ដំបូង​សម្រាប់​ស្រីៗកំពុង​ពពោះ​នោះ​គឺ ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​គ្រាប់​ទំពារ​ ដែល​ផ្សំ​ឡើង​ពី​កាល់ស្យ៉ូមកាបូណាត។ ថ្នាំនេះ​មាន​សកម្មភាព​លឿន ងាយ​យក​តាម​ខ្លួន និង​មាន​ប្រសិទ្ធភាព ហើយ​​ក៏​ជា​អ្វី​ដែល​យើង​​ត្រូវ​ការ​ដែរ។ ​ថ្នាំ​ប្រភេទ​នេះ​​មួយ​​ចំនួន​​មាន​​រសជាតិ​ឆ្ញាញ់​ទៀត​ផង។ ពពួក​ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​ ម៉ាញ៉េស្យ៉ូម​អ៊ីដ្រុកស៊ីត ឬ​ម៉ាញ៉េស្យ៉ូម​អុកស៊ីត ក៏​ជា​ជម្រើស​ល្អ​សម្រាប់​ស្រ្តី​ពពោះ​ដូច​គ្នា។ ថ្នាំ​នេះ​មាន​ទម្រង់​ទាំង​ជា​គ្រាប់ ​និង​ទឹក។

យ៉ាងណា​ស្រីៗ​យើង​ត្រូវ​ចាំ​ថា​ ទោះ​បី​ជា​ញ៉ាំ​ថ្នាំ​ទឹក​ក៏​ដោយ ក៏​ក្រពះ​យើង​នៅ​តែ​បញ្ចេញ​ទឹក​ក្រពះ​ដដែល​ដែរ។ ដូច​នេះ​មិន​គួរ​ញ៉ាំ​ទឹក តាម​ក្រោយ​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​​ច្រាល​ទឹក​ក្រពះ​មក​វិញ​ទៀត​បាន។

ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​ទាំង​នេះ​នឹង​​​​បន្សាប​អាស៊ីដ​ដែល​មាន​ស្រាប់​ក្នុង​ក្រពះ។ ថ្នាំ​គ្រាប់​ទំពារ​ និង​ថ្នាំ​ទឹក​​ធ្វើ​ការ​បាន​រហ័ស​ជាង​ថ្នាំ​​គ្រាប់​លេប​ ដោយ​សារ​វា​ត្រូវ​បាន​បំបែក​ និង​ងាយ​រលាយ​ជាង។

២- ពេល​ញ៉ាំ​ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ​ត្រូវ​ដឹង​អ្វី​ខ្លះ?

ស្ត្រីមានផ្ទៃពោះ គួរ​ចៀស​វាង​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​ផ្សំ ​អាលុយមីញ៉ូម (អាលុយមីញ៉ូម​អ៊ី​ដ្រុកស៊ីត ឬ​អាលុយមីញ៉ូម​កាបូណាត) ព្រោះ​ថា អាលុយមីញ៉ូម​អាច​ធ្វើ​ឲ្យ​​ទល់​លាមក និង​ពុល​ បើ​សិន​ជា​ប្រើ​ក្នុង​កម្រិត​ច្រើន​ ប៉ុន្តែ​ថ្នាំ​នេះ​នៅ​តែ​អាច​ប្រើ​បាន​ដោយ​មាន​​សុវត្ថិភាព បើ​ប្រើ​តាម​កម្រិត​ថ្នាំ​ដែល​គ្រូពេទ្យ​បាន​ណែនាំ និង​មិន​ញឹកញាប់។ ថ្នាំនេះ​​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្នាំ​ល្អ​បំផុត​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែរ។

យើង​ត្រូវ​ចាំ​ថា ទោះ​បី​ជា​ថ្នាំនេះ​ជា​គ្រាប់​ទំពារ​មាន​រសជាតិ​ឆ្ញាញ់ វា​នៅ​តែ​ជា​ថ្នាំ​ដដែល។ បើ​សិន​ជា​យើង​​ចាប់​អារម្មណ៍ ឬ​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​ញ៉ាំ​ថ្នាំ​នេះ​ច្រើន​ទៅៗ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ថ្នាំ​បន្សាប​អាស៊ីដ​ណា​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​និង​យូរ​ជាង​នេះ។ យើង​អាច​សួរ​ពី “ថ្នាំ​បន្ថយ​អាស៊ីដ​ក្រពះ’ ដែល​ខុស​ពី​ថ្នាំ​បន្សាប​អាស៊ីដ​ក្រពះ ព្រោះ​ថ្នាំ​បន្ថយ​អាស៊ីដ​ក្រពះ មាន​នាទី​ទៅ​បន្ថយ​ការ​ផលិត​អាស៊ីដ​ក្រពះ​ផ្ទាល់​តែ​ម្តង។

៣- ថ្នាំ​បន្ថយ​អាស៊ីដ​ក្រពះ​ជា​អ្វី?

ថ្នាំ​បន្ថយ​អាស៊ីដ​ក្រពះ គឺ​ថ្នាំ​ដែល​ប្រើ​ដើម្បី​កាត់​បន្ថយ​អាស៊ីដ​ក្រពះ​ដែល​មាន​ស្រាប់​ក្នុង​ក្រពះ ដូច​នេះ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​​នៅ​ពេល​ប្រើ​មុន​ញ៉ាំ​អាហារ យ៉ាង​ហោច​​៣០​នាទី​មុន​អាហារ​។ ថ្នាំ​បន្ថយ​អាស៊ីដ​ក្រពះ​ខ្លះ​ មាន​លាយ​ចូល​គ្នា​ស្រាប់​ទាំង​បន្ថយ​ (ដូចជា famotidine)និង​បន្សាប (ដូចជា កាល់ស្យ៉ូមកាបូណាត ឬ​ម៉ាញ៉េស្យ៉ូម​អ៊ីដ្រុក​ស៊ីត)។ ថ្នាំ​នេះ​​អាច​បន្ថយ​អាការៈ​មិន​ស្រួល​ក្នុង​ពោះ​បាន​ភ្លាម​ៗ​តែ​ម្តង និង​បន្ថយ​ការ​ផលិត​អាស៊ីដ​ក្រពះ​បាន​រហូត​ដល់ ១២​ម៉ោង​ទៀត​ផង។

ស្រីៗ​យើង​​អាច​រក​ទិញ​ថ្នាំ​បន្ថយ​អាស៊ីដ​ក្រពះ​នេះ​បាន​យ៉ាង​ងាយ​ស្រួល តែ​ក៏​មាន​ថ្នាំ​ខ្លះ​ត្រូវ​ការ​វេជ្ជបញ្ជា​ផង​ដែរ។ ថ្នាំ​ទាំង​អស់​នេះ​គឺ​សុទ្ធ​តែ​ត្រូវ​បាន​គេ​ជឿថា​មាន​សុវត្ថិភាព​សម្រាប់​ស្រ្តី​ពពោះ ទោះ​បី​ក្នុង​ត្រី​មាស​ទី​មួយ​ក៏​ដោយ។ តែ​យ៉ាង​ណា​ក៏​ដោយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​អំពី​កត្តា​ប្រឈម​នានា ​និង​គុណ​សម្បត្តិរបស់​ថ្នាំ​ទាំង​នេះ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Which heartburn medicines are safe during pregnancy?

https://www.babycenter.com/pregnancy/health-and-safety/which-heartburn-medicines-are-safe-during-pregnancy_1440876

Is it safe to have antacids during pregnancy?

https://www.babycenter.in/x25015477/is-it-safe-to-have-antacids-during-pregnancy

Gastroesophageal Reflux Disease (GERD) During Pregnancy

https://www.uofmhealth.org/health-library/aa130363

កំណែ​ប្រែបច្ចុប្បន្ន

25/11/2021

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ត្រៀមយកកូន ឬកំពុងមានផ្ទៃពោះ ស្រីៗត្រូវដឹងពីវិធីបង្ការមិនឲ្យកូនមានជំងឺពកឆ្អឹងកងខ្នង

ពពោះកូនភ្លោះ តែមានទំហំខុសគ្នាខ្លាំង មកពីមូលហេតុអី? មានបញ្ហាអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម