backup og meta

រំលូតកូនហើយ បើមានសញ្ញាទាំងនេះអាចគ្រោះថ្នាក់ដល់ជីវិត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 30, 2019

    រំលូតកូនហើយ បើមានសញ្ញាទាំងនេះអាចគ្រោះថ្នាក់ដល់ជីវិត

    រំលូត​កូន​ជា​រឿង​គ្រោះ​ថ្នាក់​បំផុត ករណី​ដែល​អាច​រំលូត​ទៅ​បាន​លុះ​ណា​តែ​គភ៌​មិន​លូត​លាស់ គភ៌​មាន​បញ្ហា​មិន​ប្រក្រតី​ជា​ដើម។ ដើម្បី​សុវត្ថិភាព ស្រីៗ​ត្រូវ​ទៅ​រក​សេវា​រំលូត​កូន​នៅ​កន្លែង​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល បើ​មិន​អ៊ីចឹង​អាច​គ្រោះ​ថ្នាក់។

    ខាង​ក្រោម​នេះ​ជា​សញ្ញា​គ្រោះ​ថ្នាក់​ក្រោយ​រំលូត​កូន៖

    – គ្រុនក្តៅ

    – ក្អួត​ចង្អោរ

    – ឈឺ​ចាប់​នៅ​បរិវេណក្រោម​ពោះ និងជុំវិញពោះ

    – មាន​ធំុ​ក្លិន​អាក្រក់​ពី​ការធ្លាក់​ឈាម​តិចៗ

    – ហូរ​ឈាម​ខ្លាំង​ពី​ទ្វារមាស។

    ក្រោយ​រំលូត​ហើយ បើ​ឃើញ​មាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម បើ​បណ្តែត​បណ្តោយ​អាច​គ្រោះថ្នាក់​ដល់​ជីវិត។

    អត្ថបទពាក់ព័ន្ធ៖ 

  • ស្រីៗ​រំលូត​កូន អាចប៉ះពាល់​ដល់​កូន​ក្រោយៗ ហើយ​​ប្រឈម​កើត​ជំងឺ​ធ្ងន់ៗ
  • រឿង​សំខាន់​ស្រីៗ​ត្រូវ​ដឹង​ដើម្បី​សុវត្ថិភាព ក្រោយ​លេប​ថ្នាំ​រំលូត​កូន
  • ចំពោះ​សញ្ញា​គ្រោះ​ថ្នាក់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ អាច​បណ្ដាល​មក​ពី​ការ​រំលូត​ដោយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់​លាស់ ឬ​នៅ​កន្លែង​លួច​លាក់​គ្មាន​សុវត្ថិភាព អាច​ធ្វើ​ឲ្យ​រហែក​ស្បូន យក​សុក​ចេញ​អត់​អស់ ទៅ​ជា​បង្ក​រោគ​ក្នុង​ស្បូន ធ្លាក់​ឈាម​មិន​ឈប់។

    ចំពោះ​ផល​វិបាក​វិញ​នៃ​ការ​រំលូត​កូន ដោយ​យក​សុក​ចេញ​មិន​អស់​នេះ ធ្វើ​ឲ្យ​ស្រីៗ​ពិបាក​មាន​ផ្ទៃពោះ​នៅ​ពេល​ក្រោយ អាច​មាន​កូន​ក្រៅ​ស្បូន ឬ​ក៏​ពន្យារ​ពេល​មាន​ផ្ទៃពោះ​យូរ រហូត​ដល់​ទៅ​រាប់​ឆ្នាំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម