backup og meta

គេថាកូនកើត ៧ ខែអត់មានបញ្ហាអ្វីទេ តែ​បើ ៨ ខែវិញអាចមានបញ្ហា?

គេថាកូនកើត ៧ ខែអត់មានបញ្ហាអ្វីទេ តែ​បើ ៨ ខែវិញអាចមានបញ្ហា?

កូន​ដែល​គ្រប់​អាយុ​កើត គឺ ៩ ខែ ១០ ថ្ងៃ តែ​ទោះ​ជា​យ៉ាង​ណា​មាន​ករណី​ជាច្រើន​បណ្ដាល​ឲ្យ​ស្រ្តី​សម្រាល​កូន​ទាំង​មិន​គ្រប់​ខែ នៅ​ខែ​ទី ៧។ ទោះ​ជា​បែប​នោះ​ក្ដី ក៏​នៅ​មាន​ករណី​ខ្លះ​កូន​កើត​ខែ​ទី ៨ ដែរ ហើយ​ភាគច្រើន​គេ​ថា កូន​កើត​ខែ​នេះ មាន​បញ្ហា​ច្រើន​ណាស់។

ទាក់ទិន​ទៅ​នឹង​ការ​លើក​ឡើង​ខាង​លើ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា រឿង​នោះ​អាច​ពិត ពីព្រោះ​សួត​នៅ​ខែ​ទី ៨ មិន​ទាន់​បើក​ និងផលិតសារធាតុ Surfactant បាន​ល្អ តែ​នៅ​ខែ​ទី ៧ Surfactant វិញ​មាន​ការ​ផលិតអាច​បាន​ល្អ។

កូនកើតមិនគ្រប់ខែHello_គ្រូពេទ្យ

តើ Surfactant នោះ​គឺជា​អ្វី? លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា Surfactant គឺជា​សារធាតុ​រាវ​ដែល​ផលិត​ចេញ​ពី​កោសិកា​ទង​សួត ហើយ​វា​មាន​មុខ​ងារ​ជួយ​បន្ថយ​សម្ពាធ​ក្នុង​ទង​សួត។ សារធាតុ Surfactant នេះ​មិន​ថា​នៅ​ក្នុង​ខែ​ទី ៧ ឬ ៨ ទេ​វា​មាន​ប្រហាក់ប្រហែល​គ្នា តែ​ភាគរយ​ខ្ពស់​មាន​នៅ​ក្នុង​ខែ ៧។

ចំណែក​មូលហេតុ​ធ្វើឲ្យ​ធ្វើឲ្យ​កូន​កើត​មិន​គ្រប់​ខែ​មាន​ច្រើន​យ៉ាង​ណាស់​ដូចជា រលាក​មាត់ស្បូន ឬ​ម្ដាយ​មាន​វ័យ​ក្មេង​ពេក ចាស់ពេក កូន​លូតលាស់​មិន​បាន​ល្អ មាន​បង្ក​រោគ​នៅ​ទ្វារមាស សម្ពាធ​ឈាម​ខ្ពស់ មាន​ជំងឺ​ស្អូច ជំងឺ​បេះដូង ម្ដាយ​មាន​ជក់​បារី ឬ​ផឹក​ស្រា ទម្ងន់​ឡើង ឬ​ស្រកគីឡូ​ពេក​មាន​ផ្ទៃ​ពោះ មាន​កូន​ញឹក​ពេក មាន​ប្រវត្តិ​កូន​កើត​មិន​គ្រប់​ខែ និង​ស្ត្រេស ធ្វើការ​ធ្ងន់ ឬ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ច្រើន​ពេក។ ក្នុង​ករណី​ទាំង​នេះ អាច​កើត​មិន​គ្រប់​ខែ​ទាំង​ក្នុង​ខែ ៧ និង​ខែ ៨។

ជា​ធម្មតា​ករណី​កូន​កើត​មិន​គ្រប់​ខែ សម្បូរ​ច្រើន​ពេល​ពពោះ​កូន​ខែ​ទី ៧ ខណៈ​ដែល​ខែ​ទី ៨ មាន​តិចតួច​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធអស់បារម្ភ​រឿង​កូន​មិន​គ្រប់ខែ ទាំង​នេះ​ជា​របៀប​បង្ការ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/09/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម