backup og meta

ម៉ាក់ៗសម្រាលកូនរួចកុំញ៉ាំអាហារបែបនេះ នាំឲ្យទល់លាមក

ម៉ាក់ៗសម្រាលកូនរួចកុំញ៉ាំអាហារបែបនេះ នាំឲ្យទល់លាមក

បើ​តាម​ចាស់​ៗ​គាត់តែង​រៀបចំរបបអាហារ​សម្រាប់​ម៉ាក់​ៗ​កូន​ខ្ចី​បែប​ក្រៀមក្រោះ និង​ប្រៃ​ៗ ដោយ​អាហារ​ទាំង​នោះ​មាន​ដូចជា ត្រី​ងៀត សាច់​អាំង/ចៀន ខ​ជើង​ជ្រូក ឬ​ឆា​ខ្ចី​ជាដើម។ តែ​សម្រាប់​គ្រូ​ពេទ្យ​វិញ​បាន​ឲ្យ​ដឹង​ថា អាហារ​ទាំង​នោះ​មិន​ជា​ល្អ​សម្រាប់​ម៉ាក់​ៗ​ប៉ុន្មាន​ទេ។

ចំពោះ​របប​អាហារ​ទាំងនេះ​អ្នក​គ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ការ​បរិភោគ​អាហារ​បែប​ក្រៀមក្រោះ​តែ​មួយ​មុខ​មិន​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​សម្បូរ​ទឹកដោះ​ច្រើន​បាន​ឡើយ ហើយ​អាច​បង្ក​ទៅ​ជា​បញ្ហា​ច្រើនយ៉ាង និង​មាន​ជំងឺ​លើស​ឈាម​ទៀត​ផង។ អ្នក​គ្រូ​បាន​បន្ត​ថា ការ​ទទួល​ទាន​សាច់​សុទ្ធ​គ្មាន​បន្លែ និង​ជាតិទឹក ធ្វើឲ្យ​ម៉ាក់​ៗ​ទល់​លាមក ​ស្បែក​មិន​ស្អាត ហើយ​រាងកាយ​ខ្វះ​ថាមពល។

ទល់លាមកHello_គ្រូពេទ្យ

“អាហារ​សាច់​ច្រើន​ ក្រពះ​ពោះវៀន​មិន​អាច​រំលាយ​បាន​ល្អ​ទេ ហើយ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ទល់​លាមក ព្រោះ​សាច់​គ្មាន​ជាតិ​ទឹក និង​រឹង។ តែ​បើ​ចង់​ឲ្យ​ការ​បន្ទោបង់​បាន​ស្រួល​គួរតែ​ញ៉ាំ​អាហារ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ជា​ប្រភេទ​សម្ល​​ទឹក​ មិន​ថា​ជាស្ងោរ ជ្រក់ ឬស៊ុប ហើយមាន​បន្លែ​គ្រប់​ប្រភេទ”

មួយ​វិញ​ទៀត អ្នក​គ្រូពេទ្យ​បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ បាន​ពន្យល់​ថា ការ​ដែល​ម៉ាក់​ៗ​មិន​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​មិន​ត្រឹម​តែ​ជួប​បញ្ហា​ទល់​លាមក​ លើសឈាម​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​ស្បែក​មិន​មាន​ភាព​ភ្លឺ​ថ្លា ហើយ​សក់​ក៏​មិន​ល្អ​ទៀត​ផង។ ព្រោះ​អំឡុង​ពេល​កូន​ខ្ចី​ម៉ាក់​ៗ​ប្រាកដជា​ជ្រុះ​សក់ ដោយសារ​ខ្វះ​វីតាមីន ហើយ​បើ​មិន​ញ៉ាំ​ពពួក​បន្លែ និង​ផ្លែឈើ​ទេ រាងកាយ​មិន​អាច​ទប់​ទល់​នឹង​បញ្ហា​នោះ​បាន​ទេ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Is Postpartum Constipation?, https://www.verywellfamily.com/constipation-after-birth-284550

How to Relieve Postpartum Constipation, https://www.parents.com/parenting/moms/healthy-mom/ways-to-relieve-mom-constipation/

Constipation after having a baby, https://www.babycentre.co.uk/a1013427/constipation-after-having-a-baby

កំណែ​ប្រែបច្ចុប្បន្ន

24/11/2021

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មិនចង់ឲ្យកូនទល់លាមករ៉ាំរ៉ៃ ម៉ាក់ប៉ាចាប់ផ្ដើមអនុវត្តតិចនិកប៉ុន្មាននេះ

ឧស្សាហ៍ទល់លាមកគួរចៀសវាងអាហារទាំងប៉ុន្មានមុខនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម