backup og meta

ចង់ដឹងអត់! នេះពេលវេលាជាក់លាក់បេប៊ីក្នុងផ្ទៃចាប់ផ្តើមកម្រើក ប៉ុន្តែម៉ាក់ៗអត់ចាប់អារម្មណ៍

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 23, 2019

    ចង់ដឹងអត់! នេះពេលវេលាជាក់លាក់បេប៊ីក្នុងផ្ទៃចាប់ផ្តើមកម្រើក ប៉ុន្តែម៉ាក់ៗអត់ចាប់អារម្មណ៍

    គ្រាន់តែ​ដឹង​មាន​កូន​ រំភើប​ស្ទើរ​ហោះ​ទៅ​ហើយ កុំ​ថា​ឡើយ​ដល់​ថ្ងៃ​សម្រាល​ ទោះ​ពិបាក​ប៉ុនណា​ ឈឺ​ចាប់​ប៉ុនណា ក៏ម៉ាក់ៗ​គ្រប់គ្នា​នៅ​តែ​សប្បាយ​ចិត្ត។ ប៉ុន្តែ​គ្នាយើង​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍ ឬ​អាច​ភ្លេច​គិត​ដល់​អារម្មណ៍​ពិសេស​មួយ​នៅ​ចន្លោះពី​ការ​ចាប់​ផ្តើមពពោះ រហូត​ដល់​ថ្ងៃ​សម្រាល នោះគឺពេលដែល​បេប៊ី​ក្នុងពោះ​ចាប់​ផ្តើម​កម្រើក ក៏​ជា​ពេល​ក្តី​ស្រលាញ់​របស់ម៉ាក់ៗ កើន​ឡើង​ទ្វេរ​ផងដែរ។ ចុះ​ដឹង​អត់ បេប៊ី​ចាប់​ផ្តើម​កម្រើក​ពេល​ណាឲ្យ​ប្រាកដ? កម្រើក​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ? ហេតុ​អ្វី​កម្រើក​បែបនេះ? ចង់ដឹង​ច្បាស់ អត្ថបទ​នេះ​អាច​បក​ស្រាយ​បាន។

    ១- ពេលដំបូងកូនក្នុងផ្ទៃចាប់​ផ្តើម​កម្រើក

    ជា​ធម្មតា ស្រីៗ​ពពោះ នឹង​មាន​អារម្មណ៍​ដឹង​ថា ​កូន​កំពុង​ធាក់​ពោះ​យើង ដែល​អារម្មណ៍​នេះ​កើត​មាន​​នៅចន្លោះ​សប្តាហ៍​ទី ១៨-២០ នៃ​ការ​ពពោះ។ សម្រាប់គ្នា​យើង​ទើប​​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​ ត្រូវ​​ចំណាយ​ពេល​បន្តិច ​ដើម្បី​ឲ្យ​ដឹង​ពី​ចលនា​កូន វា​អាច​នឹង​មាន​ភាព​ស្រាល​ៗ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​មិន​ប្រាកដ ​ដោយ​លើ​ពេល​វេលា​កម្រើក​​លឿន និង​ខ្លីៗ។ តែ​ចំពោះគ្នា​យើង​ធ្លាប់​មាន​កូន​ពី​មុន​ ងាយ​​សម្គាល់ដឹង​ពី​សញ្ញា និង​ចលនា​ដំបូង​របស់​កូន​ នៅ​ពេល​ពពោះ​បាន​ ១៦ សប្តាហ៍។

    បើ​យើង​​មាន​ផ្ទៃ​ពោះ ២៤សប្តាហ៍ ​ហើយ​កូន​ក្នុង​ពោះ​ នៅ​មិន​ទាន់​មាន​ចលនា​ទៀតនោះ ​គួរប្រញ៉ាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​ពី​ចង្វាក់​បេះដូង​គភ៏ ​ថតឆ្លុះ​អេកូ និង​ពិនិត្យ​ពី​ការ​លូត​លាស់​របស់​កូន​ ដើម្បី​ប្រាកដ​ថា កូនក្នុង​ផ្ទៃ​មិន​មាន​បញ្ហាណាមួយ ​និង​មាន​សុខភាព​ល្អ។

    ២- ពេលវេលាទារក​ចាប់​ផ្តើម​មានចលនា៖

    បើយើង​នៅ​តែ​មិន​ប្រាកដ​ថា ​កូន​ចាប់​ផ្តើម​មាន​ចលនា​ ​ឬនៅ ​នោះ​ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ណែនាំ​មួយ​ចំនួន​ ជួយ​គ្នា​យើង​ងាយ​ស្រួល​សម្គាល់ចលនា និង​ការ​កម្រើក​របស់​កូន៖

    – ​សប្តាហ៍​ទី ១២៖ ជាពេល​វេលា​ដំបូង​សម្រាប់គភ៌​ក្នុង​ផ្ទៃ ចាប់​ផ្តើម​ចលនា តែ​ម៉ាក់ៗ​ភាគ​ច្រើន ​ប្រហែល​មិន​មាន​អារម្មណ៍​ដឹង​ទេ ​ដោយ​សារ​តែ​គភ៌​នៅ​តូច​ពេក។

    – សប្តាហ៍​ទី ១៦៖ ម៉ាក់ៗ​​ជាច្រើន ​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍ មាន​អ្វី​ម្យ៉ាង​កំពុង​កម្រើក​​ក្នុងពោះ​យើង វា​មាន​អារម្មណ៍​ដូច​ពេល យើង​​ភ័យ​បុក​ពោះ​អ៊ី​ចឹង​ដែរ។ ពេល​ខ្លះយើង​​នឹង​គិត​ខុស​ ថាវា​​ជាការ​ចាល់​​អាស៊ីដ​ក្រពះ ​ប៉ុន្តែ​តាម​ពិត​ទៅ​ គឺ​មក​ពី​កូន​ក្នុង​ពោះ​យើង​មាន​ចលនា។

    – សប្តាហ៍​ទី ២០៖ ជាមួយ​នឹង​ការ​លូត​លាស់របស់​គភ៌ ចលនាគភ៌​​មាន​មួយ​ចំនួន​ ត្រូវយើង​ចាំ​ណាំ​ហៅ​ថា “កូន​ធាក់” ដោយ​យើង​​អាច​មាន​អារម្មណ៍​ដឹង​បាន។

    – សប្តាហ៍​ទី ២៤៖ ចលនា​គភ៌ នឹង​​ចាប់​ផ្តើម​បង្ហាញ​កាន់​តែ​ច្បាស់។ ស្រីៗ​គ្នា​យើង ​នឹង​ចាប់​ផ្តើម​ដឹង​ នៅ​ពេល​ដែល​កូន​​ត្អើក ធ្វើ​ឲ្យ​មាន​ការ​​រមួល​បន្តិច​បន្តួច។

    – សប្តាហ៍​ទី ២៨៖​ គភ៌ក្នុង​ផ្ទៃ ​នឹង​ចាប់​ផ្តើមកម្រើកខ្លាំង ហើយ​​ផ្លាស់​ទី​ញឹក​ញាប់ ដូច្នេះ​ការ​ទាត់ និង​កន្ត្រាក់​ ​អាច​ធ្វើ​ឲ្យយើង​​មាន​ការ​ឈឺ​ចាប់ និង​ពិបាក​ដក​ដង្ហើម។

    – សប្តាហ៍​ទី ៣៦៖ នៅ​ពេល​យើង​ពពោះ​ចូល​ដល់​​សប្តាហ៍​ទី ៣៦ កូន​ក្នុង​ពោះ​ នឹង​កាន់​តែ​​ធំ​ជាង​មុន ហើយ​ក៏​ត្រូវ​ការ​​លំហរខ្លះ​ ដើម្បីធ្វើ​ចលនា។ បើ​កូន​ក្នុង​ពោះ​មាន​សកម្មភាព​ខុស​ធម្មតា​ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ជា​បន្ទាន់។ ទោះ​ជា​កូន​យើង​​មាន​សកម្មភាព​តិច​តួច​ក៏​ដោយ ​ក៏យ់ើង​​ចាំបាច់ ​ត្រូវ​ដឹង​ថា​ កូនមាន​ចលនា​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    • សុខៗ​កូន​ក្នុង​ផ្ទៃ​ឈប់​កម្រើក ​​បារម្ភ​អត់ ហើយ​គួរធ្វើ​ម៉េច?
    • គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច?

    ៣- ចំនួនកូនកម្រើកក្នុងមួយថ្ងៃ

    រឿង​នេះ គឺ​​មិន​មាន​កំណត់​ត្រា​ច្បាស់​លាស់​ ​ពីចំនួន​​ចលនា​​កូន​កម្រើក​​ក្នុង​មួយ​ថ្ងៃនោះ​ទេ ហើយ​យើង​​ក៏​មិន​ចាំបាច់​កំណត់ ឬ​ធ្វើ​តារាង​ពី​ចលនា​​កូនបានកម្រើកដែរ។ អ្វី​ដែលសំខាន់ ​គឺ​កូន​ក្នុង​ពោះកម្រើក​​ខ្លាំង ​ល្អ​ជាង​ការ​យក​ក្រដាស​មក​សរសេរ​ដើម្បី​​កំណត់ចំនួនកម្រើក។

    ​ត្រូវ​ព្យាយាម​ស្វែង​យល់​ពី​ទំនាក់​ទំនង​មួយ​ចំនួន ​រវាង​ការ​ធ្វើ​ចលនា​របស់​កូន​ និង​ម៉ោង​​កូនក្នុង​ពោះ​​ភ្ញាក់ ដោយ​សារ​តែ​វា ​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ងាយ​ស្រួល ដឹង​ពី​ការ​រីក​ចម្រើន​នៅ​ពេល​ព​ពោះ។ គភ៌​ម្នាក់​ គឺ​មាន​ការ​គេង​ខុសៗ​ពី​គ្នា ហើយ​​គួរ​តែ​ធ្វើ​តាម​ទម្លាប់​កូន ​ដើម្បី​ដឹង​ពី​ភាពមិន​ប្រក្រតី​របស់​កូន។ នៅ​ពេល​យើង​សម្គាល់ឃើញ​ថា​ មាន​ភាព​ខុស​ប្រក្រតី​​អ្វី​នោះ​ ​ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​​ភ្លាម ​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម