backup og meta

៦ចំណុចងាយៗ កាត់បន្ថយអាការៈឈឺចង្កេះពេលពពោះ

៦ចំណុចងាយៗ កាត់បន្ថយអាការៈឈឺចង្កេះពេលពពោះ

ពេល​ពពោះ​រាង​កាយ​ប្រែ​ប្រួល ពិសេស​ស្រីៗ​តែង​ជួប​អាការៈ​​ឈឺ​ចង្កេះ ដែល​បណ្តាល​មក​ពី​ការ​រីក​ធំ​នៃ​ស្បូន ហើយ​រុញ​សាច់​ដុំ និង​សរីរាង្គ​ផ្សេងៗ​ទៀត​ទៅ​ខាង។ កាលណា​ពោះ​កាន់​តែ​ធំ​ ចង្កេះកាន់​តែ​ឈឺ ដោយ​សារ​ចំណុច​​កណ្តាល​នៃ​ទម្ងន់​ខ្លួន​យើង​ផ្លាស់​ប្តូរ ធ្វើ​ឲ្យ​ចង្កេះ​ទ្រ​ទម្ងន់​កាន់​តែ​ខ្លាំង។ មូល​ហេតុ​មួយ​ទៀត​នោះ ​គឺ​អ័រម៉ូន​ទៅ​ធ្វើ​ឲ្យ​ឆ្អឹង​អាង​ត្រគាក​រីក​ធំ ​សរសៃ​ពួរ​ធូរ​ជាង​មុន។

ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ​ចង្កេះ​ពេល​ពោះ ​ស្រីៗ​យើង​អាច​សាក​ល្បង​ធ្វើ​តាម​តិច​និក​ខាង​ក្រោមនេះ៖

១- សម្រាក​ឲ្យ​បាន​ច្រើន៖ ពេល​ពពោះ​​រាងកាយ​ស្រីៗ​យើង​កាន់តែ​ចុះ​ខ្សោយ ងាយ​ទទួល​រង​សម្ពាធ​ផ្សេងៗ យក​ល្អ​គួរ​តែសម្រាក​ឲ្យ​បាន​ច្រើន និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។

២- មិន​គួរ​អង្គុយ​យូរ​ជាង​១​ម៉ោង៖ យើង​គួរ​ងើប​ដើរ​ចុះ​ឡើង​ឲ្យ​សាច់​ដុំ​ និង​សន្លាក់​បាន​ធ្វើ​ការ ដើម្បី​ឲ្យ​​ឈាម​រត់​បាន​ល្អ។ ​បើ​ការងារ​យើង​តម្រូវឲ្យ​អង្គុយ ត្រូវ​អង្គុយ​ងើបៗ ដោយ​តោង​កៅអី​ដើម្បី​បន្ថយ​សម្ពាធ​នៅ​ចង្កេះ។

៣- មិន​គួរ​ឈរ​យូរ​ពេក៖ តែ​បើ​យើង​ត្រូវ​ឈរ​ចម្អិន ឬ​អ្វី​ផ្សេង​​នោះ គួរ​ឈរ​លើ​កម្រាល​ដែល​ក្រាស់​ដើម្បី​បន្ថយ​សម្ពាធ​នៅ​ខ្លួន​ និង​ចង្កេះ។

៤- មិន​គួរ​លើក​របស់​ធ្ងន់ ឬធ្វើដំណើរឆ្ងាយ៖ តែ​បើ​ចាំបាច់ ត្រូ​វ​លើក​យឺត​ដោយ​ប្រើ​កម្លាំង​ជើង​​។ បើ​ថង់​អីវ៉ាន់​យើង​ធ្ងន់​ គួរ​រំលែក​ជា​២​ស្មើគ្នា​ យួរ​ដោយ​ដៃ​សង​ខាង។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗពាក់ស្បែកជើងកែងពេលពពោះ ទោះមិនដួល ក៏ជួបបញ្ហាទាំងនេះដែរ

៥- ពាក់​ស្បែក​ជើង​រាប​ស្មើ ស្លៀកពាក់ខោអាវរលុងៗ៖ ពេល​ពពោះ​យើង​ត្រូវ​​ពាក់​​ខោអាវរលុងៗ និងស្បែក​ជើង​រាប​ស្មើ ឬ​កែង​ទាបៗ មិន​ត្រូវ​ពាក់​ស្បែក​ជើង​កែង​នោះ​ទេ ព្រោះ​ពិបាក​ធ្វើ​ដំណើរ អាច​ដួល ឬ​បង្កើន​សម្ពាធ​​នៅ​ចង្កេះ បង្ក​ទៅ​ជា​ឈឺ។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗពាក់ស្បែកជើងកែងពេលពពោះ ទោះមិនដួល ក៏ជួបបញ្ហាទាំងនេះដែរ

៦- ម៉ាស្សា​ចង្កេះ៖ បើ​សិន​ចង្កេះ​ឈឺ​ខ្លាំង យើង​ត្រូវ​រត់​ទៅ​រក​គ្រូ​ជំនាញ​ម៉ាស្សា​ហើយ បាន​អាច​កាត់​បន្ថយ​អាការៈ​ទាំង​នោះ​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម