ពេលពពោះរាងកាយប្រែប្រួល ពិសេសស្រីៗតែងជួបអាការៈឈឺចង្កេះ ដែលបណ្តាលមកពីការរីកធំនៃស្បូន ហើយរុញសាច់ដុំ និងសរីរាង្គផ្សេងៗទៀតទៅខាង។ កាលណាពោះកាន់តែធំ ចង្កេះកាន់តែឈឺ ដោយសារចំណុចកណ្តាលនៃទម្ងន់ខ្លួនយើងផ្លាស់ប្តូរ ធ្វើឲ្យចង្កេះទ្រទម្ងន់កាន់តែខ្លាំង។ មូលហេតុមួយទៀតនោះ គឺអ័រម៉ូនទៅធ្វើឲ្យឆ្អឹងអាងត្រគាករីកធំ សរសៃពួរធូរជាងមុន។