backup og meta

សញ្ញាសំខាន់ៗ សម្គាល់ទារកកើតមកឈ្លក់ទឹកភ្លោះមានលាយលាមកព្រៃ

សញ្ញាសំខាន់ៗ សម្គាល់ទារកកើតមកឈ្លក់ទឹកភ្លោះមានលាយលាមកព្រៃ

ទារក​រស់​ដោយ​សារ​ទឹក​ភ្លោះ គេ​​អាច​លេប​ទឹក​ភ្លោះ​នៅ​ក្នុង​ពោះ​ម្តាយ​គ្រប់​ពេល ទាំង​មុន​ពេល​សម្រាល និង​ពេល​សម្រាល។ ក្នុង​ករណី​ដែល​ទឹក​ភ្លោះ​មាន​លាយ​លាមក​ព្រៃ បើ​ទារក​លេប​ទៅ ធ្វើ​ឲ្យ​ឈ្លក់ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។ តើ​មាន​សញ្ញា​អីខ្លះ​បញ្ជាក់​ថា ទារក​ឈ្លក់​ទឹក​ភ្លោះ​មាន​លាយ​លាមក​ព្រៃ?

១- សញ្ញា​ទារក​ឈ្លក់​ទឹក​ភ្លោះ​មា​នលាយលាមក​ព្រៃ

សញ្ញា​ដែល​អាច​សម្គាល់​ទារក​កើត​មក​មាន​ឈ្លក់​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ យើង​អាច​សម្គាល់​ពី​ខាង​ក្រៅ​បាន និង​តាម​រយៈ​ការ​ដាក់​ពិន្ទុ​វាយ​តម្លៃ​ទារក​ទើប​កើត។

– ទឹក​ភ្លោះ​មាន​ពណ៌​បៃតង ឬ​ទឹកភ្លោះ​មាន​ពណ៌​ខុស​ធម្មតា (ល្អក់)

– ទឹក​ភ្លោះ​មាន​ល្បាយ​លាមក​ព្រៃ

– ទារក​កើត​មក​មាន​សម្បុរ​ស្វាយ

– ទារក​ដក​ដង្ហើម​ញាប់​ខុស​ធម្មតា

– ចង្វាក់​បេះដូង​ទារក​ដើរ​យឺត​មុន​ពេល​កើត។

២- កត្តា​ធ្វើ​ឲ្យ​ទឹក​ភ្លោះ​មានលាយ​លាមក​ព្រៃ

ផ្អែក​លើ​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មាន​កត្តា​ជា​ច្រើន​ជំរុញឲ្យ​ទឹកភ្លោះ​មាន​លាមក​ព្រៃ ដែល​ក្នុង​នោះ​មាន​ទាក់​ទង​នឹង​ជំងឺ​ប្រចាំ​កាយ​របស់​ស្ត្រី​ជា​ម្តាយ​ដែរ។

– កង្វះ​អុកស៊ីសែន​ក្នុង​ឈាម​ទារក(ទារកខ្សោយ)

– ការ​សម្រាល​មាន​រយៈពេលយូរ

– ទារក​មាន​អាយុ​លើស​ខែ (លើសពី ៤១សប្តាហ៍)

– ម្តាយ​ជក់​បារី

– ម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម លើស​ឈាម បេះដូង ជំងឺ​សរសៃឈាម វិបត្តិ​ផ្លូវ​ដង្ហើម ។

អត្ថបទពាក់ព័ន្ធ៖ 

៣- ផល​ប៉ះពាល់​នៃ​ការ​ឈ្លក់ ឬ​លេប​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ

ទារក​ដែល​ឈ្លក់ ឬ​លេប​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវ​ដង្ហើម ដោយ​ធ្វើ​ឲ្យ ទារក​ស្ទះ​ផ្លូវ​ដង្ហើម រលាក​ផ្លូវដង្ហើម និង​ពិបាក​ដក​ដង្ហើម។មាន​តែ​គ្រូពេទ្យ​ជំនាញទេ​ដែល​អាច​វាយ​តម្លៃ​នូវ​សណ្ឋាន​ទៅ​តាម​កម្រិតធ្ងន់​ធ្ងរ​នៃ​ការ​លេប​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម