backup og meta

ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន?

ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន?

បើ​តាម​គំនិត​ចាស់​ៗ​តែងតែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ផឹក​ទឹក​ដូង​ឲ្យ​បាន​ច្រើន ជាពិសេស​ពេល​ជិត​សម្រាល​ ត្រូវ​ផឹក​ទឹក​ដូង​ទុំរាល់ថ្ងៃ ដើម្បី​ឲ្យ​ស្រួល​កើត​កូន។ មូលហេតុ​ដែល​ចាស់​ៗ​ជឿ​ថា ទឹកដូង​ទុំ​អាច​ជួយ​ឲ្យ​កូន​កើត​បាន​ស្រួល ព្រោះ​តែ​មាន​ជាតិ​ប្រេង​ច្រើន​ដែល​មាន​ភាព​រអិល​ចំណុច​នោះ​ហើយ​ទើប​ម៉ាក់​ៗ​មួយ​ចំនួន​នៅតែ​បន្ត​ជឿ និង​អនុវត្តមក​ដល់​សព្វថ្ងៃ។ តើ​ការ​អះអាង​បែប​នេះ​ត្រឹមត្រូវ​ដែរ​ឬ​ទេ?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ទឹកដូងពិតជា​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ចំពោះ​អ្នក​មាន​ផ្ទៃ​ពោះ ព្រោះ​សម្បូរសារធាតុច្រើនរ៉ែច្រើនប្រភេទ ដូចជា ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម និង​​ផូស្វរ។ តួនាទី​សំខាន់​របស់​សមាសធាតុ​រ៉ែទាំង​នោះ គឺ​ជួយក្នុងការទ្រទ្រង់រាងកាយរបស់ស្រី្តពីការបាត់បង់សារធាតុរ៉ែក្នុងខ្លួន។ តួនាទី​ផ្សេង​ទៀត គឺ​ជួយ​រក្សា​ស្ថិរភាព​ជាតិ​អាស៊ីដ​អ៊ុយរិច ក្នុង​​ឈាម កាត់បន្ថយ​ការ​កើត​គ្រួស​ក្នុង​តម្រង​នោម និង​បង្ការ​ករោគ​ក្នុង​ផ្លូវទឹកនោម។

អត្ថបទពាក់ព័ន្ធ៖ ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់?

ពពោះ

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទឹកដូង​មានកំរិតជាតិ​ស្ករតិច ​ជួយ​ផ្ដល់​ថាមពល​ចំពោះ​យើង និង​ជួយ​ដល់​កូន​ក្នុង​ផ្ទៃ​ទទួល​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ រក្សា​លំនឹង​ផលិត​ទឹកភ្លោះ​ក្នុង​កម្រិត​ល្អ​សម្រាប់​ទារក​ក្នុង​ផ្ទៃ។ តែ​សម្រាប់​ទឹកដូង​ទុំ​ដែល​ចាស់​ៗ​ថា​ជួយ​ឲ្យ​កូន​កើត​ស្រួល​មិន​មែន​ជា​ការ​ពិត​ឡើយ ដោយ​ខាង​វិទ្យាសាស្ត្រ​មិន​បាន​បញ្ជាក់​ថា​វា​អាច​ជួយ​អ្វីបាននោះ​ទេ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម